ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ចាម ណែនាំដល់បេក្ខជនប្រឡងជាប់បាក់ឌុប​ត្រូវចាប់យកជំនាញមួយច្បាស់លាស់ស្របតាមឱកាសទីផ្សារការងារ

11 ម៉ោង មុន

​ខេត្តកំពង់ចាម​៖ ​ អភិបាលខេត្តកំពង់ចាម ​ណែនាំដល់បេក្ខជនប្រឡងជាប់បាក់ឌុប​ត្រូវបន្តខិតខំសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ស្របតាមឱកាសទីផ្សារការងារ ​និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១…

​ខេត្តកំពង់ចាម​៖ ​ អភិបាលខេត្តកំពង់ចាម ​ណែនាំដល់បេក្ខជនប្រឡងជាប់បាក់ឌុប​ត្រូវបន្តខិតខំសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ស្របតាមឱកាសទីផ្សារការងារ ​និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានជំរុញលើកទឹកចិត្តឱ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សា និងចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីមានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។

ការណ៍នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះ សំណាល ជាមួយសិស្សានុសិស្ស និទ្ទេសA និងសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២៥ ស្ថិតក្នុងស្រុកកំពង់សៀម ប្រមាណជា ៥០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងសង្កត់ធ្ងន់ថាមានកត្តា៤យ៉ាងដែលនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិត ក្នុងនោះ ៖ ​ការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង។ លោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ ។ ការជំរុញពីអាណាព្យាបាល ។
និងកត្តាប្រទេសមានសុខសន្តិភាព។

គួរបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្រុកកំពង់សៀម មានសិស្សានុសិស្ស បានប្រឡងជាប់បាក់ឌុប និទ្ទេសA ចំនួន៩ នាក់ ស្រី៦ នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ