ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​កាន់​អំណាច​នៅ​ជប៉ុន​ត្រៀម​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​នៅ​ថ្ងៃ​ស្អែក

1 នាទី មុន

ទី​ក្រុង​តូក្យូ៖ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​នៅ​ប្រទេស​ជប៉ុន​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ផ្ទៃ​ក្នុង​បក្ស​ដើម្បី​ជ្រើស​រើស​ប្រធាន​ថ្មី​នៅ​ថ្ងៃសៅរ៍​សប្ដាហ៍​នេះ​។ ក្រុមអ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​នេះ​នឹង​ទម្លាក់​សន្លឹក​ឆ្នោត​របស់​ខ្លួន​នៅ​ក្នុង​ធុង​ឆ្នោត​ដើម្បី​គាំទ្រ​​​បេក្ខ​ជន​រូប​ណា​​ដែល​ខ្លួន​ពេញ​ចិត្ត​។ បេក្ខ​ជន​ដែល​ប្រកួត​ជម្រុះ​នៅ​សល់​៥​នាក់​​នឹង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ស្នង​តំណែង​បន្ត​ពី​លោក​អ៊ីស៊ីបា​​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​បច្ចុប្បន្ន​។ ក្រោយ​ពេល​លោក​អ៊ីស៊ីបា​​ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ខែ​កញ្ញា​​ គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​ក៏​ប្រញាប់​ប្រញាល់​គិត​គូរ​រក​បេក្ខ​ជន​ដែល​ស័ក្ដិ​សម​នឹង​កាន់​តំណែង​បន្ត​ពី​លោក​។ មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​បាន​ស្នើ​សុំ​ឱ្យ​លោក​លា​លែង​ពី​តំណែង​ព្រោះ​លោក​ដឹក​នាំ​គណ​បក្ស​មិន​បាន​ល្អ ធ្វើ​ឱ្យ​បក្ស​ទទួល​បាន​លទ្ធ​ផល​ឆ្នោត​មិន​ល្អ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​។ នៅ​ក្នុង​ចំណោម​បេក្ខ​ជន​ទាំង​ប្រាំ​នាក់​នោះ​មាន –…

ទី​ក្រុង​តូក្យូ៖ គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​នៅ​ប្រទេស​ជប៉ុន​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ផ្ទៃ​ក្នុង​បក្ស​ដើម្បី​ជ្រើស​រើស​ប្រធាន​ថ្មី​នៅ​ថ្ងៃសៅរ៍​សប្ដាហ៍​នេះ​។ ក្រុមអ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​នេះ​នឹង​ទម្លាក់​សន្លឹក​ឆ្នោត​របស់​ខ្លួន​នៅ​ក្នុង​ធុង​ឆ្នោត​ដើម្បី​គាំទ្រ​​​បេក្ខ​ជន​រូប​ណា​​ដែល​ខ្លួន​ពេញ​ចិត្ត​។ បេក្ខ​ជន​ដែល​ប្រកួត​ជម្រុះ​នៅ​សល់​៥​នាក់​​នឹង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ស្នង​តំណែង​បន្ត​ពី​លោក​អ៊ីស៊ីបា​​ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​បច្ចុប្បន្ន​។

ក្រោយ​ពេល​លោក​អ៊ីស៊ីបា​​ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ខែ​កញ្ញា​​ គណបក្ស​ប្រជា​ធិបតេយ្យ​សេរី​ក៏​ប្រញាប់​ប្រញាល់​គិត​គូរ​រក​បេក្ខ​ជន​ដែល​ស័ក្ដិ​សម​នឹង​កាន់​តំណែង​បន្ត​ពី​លោក​។ មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​បាន​ស្នើ​សុំ​ឱ្យ​លោក​លា​លែង​ពី​តំណែង​ព្រោះ​លោក​ដឹក​នាំ​គណ​បក្ស​មិន​បាន​ល្អ ធ្វើ​ឱ្យ​បក្ស​ទទួល​បាន​លទ្ធ​ផល​ឆ្នោត​មិន​ល្អ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​។

នៅ​ក្នុង​ចំណោម​បេក្ខ​ជន​ទាំង​ប្រាំ​នាក់​នោះ​មាន
 – ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​សេដ្ឋ​កិច្ច​ លោក​កូបាយ៉ាស៊ី តាកាយូគី (Kobayashi Takayuki)
– អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​សេដ្ឋ​កិច្ច​ លោកស្រី​​តាកា​អ៊ីជិ សា​ណា​អិ (Takaichi Sanae)
– អតីត​អគ្គ​លេខា​ធិការ​គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី លោក​ម៉ូតេគី តូស៊ីមីតស៊ូ (Motegi Toshimitsu)
– រដ្ឋ​មន្ត្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក​ហាយ៉ាស៊ី យ៉ូស៊ី​ម៉ាសា (Hayashi Yoshimasa)
– រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ លោក​កូអ៊ី​ហ្ស៊ូមិ ស៊ីន​ជីរ៉ូ (Koizumi Shinjiro) ដែល​ជា​កូន​ប្រុស​អតីត​នាយក​រដ្ឋ​មន្ត្រី​កូអ៊ី​ហ្ស៊ូមិ​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ បើ​សិន​បេក្ខ​ជន​រូប​ណា​ទទួល​បាន​សំឡេង​គាំទ្រ​លើស​ពី​ពាក់​កណ្ដាល​នៃ​អ្នក​តំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភា​សរុប​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​ ​បេក្ខ​ជន​រូប​នោះ​នឹង​កាន់​តំណែង​ជា​ប្រធាន​គណ​បក្ស​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​។ ប៉ុន្តែ​បើ​គ្មាន​បេក្ខជន​រូប​ណា​ទទួល​បាន​សំឡេង​គាំទ្រ​ដូច​ការ​កំណត់​នេះ​ទេ​ គេ​នឹង​សម្រាំង​ជ្រើស​រើស​យក​បេក្ខ​ជន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ចំនួន​២​រូប​ដើម្បី​ត្រៀម​ប្រកួត​​ប្រជែង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ មិន​រង់​ចាំ​យូរ​ទេ​ ការ​បោះ​ឆ្នោត​ជុំ​ទី២​នឹង​រៀប​ចំ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​តែ​ម្ដង​​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពីទូរ​ទស្សន៍​អឹន​អេច​ខេ (NHK) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ