ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយ​សារ​ការ​រញ្ជួយ​ដី​នៅ​ហ្វ៊ីលីពីន​យប់​មិញ​កើន​ឡើង​ដល់​៦៩​នាក់

37 វិនាទី មុន

ទី​ក្រុង​ម៉ានីឡា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ហ្វ៊ីលីពីន​​បាន​កើន​ឡើង​ដល់​៦៩​នាក់​ហើយ​។ រដ្ឋា​ភិ​បាល​កំពុង​បញ្ជា​ទៅ​ស្ថាប័ន​នានា​ដើម្បី​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត និង​ត​ភ្ជាប់​បណ្ដាញ​​ទឹក​ និង​ភ្លើង​អគ្គិស​នី​ឡើង​វិញ​។ នៅ​ទី​ក្រុង​បូហ្គោ (Bogo) ភាគ​ខាង​ជើង​ខេត្ត​ស៊ីប៊ូ (Cebu) ដែល​ស្ថិត​នៅ​កៀក​នឹង​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​ដី​​កម្រតិ​៦,៩​រ៉ិច​ទ័រ​នោះ…

ទី​ក្រុង​ម៉ានីឡា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ហ្វ៊ីលីពីន​​បាន​កើន​ឡើង​ដល់​៦៩​នាក់​ហើយ​។ រដ្ឋា​ភិ​បាល​កំពុង​បញ្ជា​ទៅ​ស្ថាប័ន​នានា​ដើម្បី​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត និង​ត​ភ្ជាប់​បណ្ដាញ​​ទឹក​ និង​ភ្លើង​អគ្គិស​នី​ឡើង​វិញ​។ នៅ​ទី​ក្រុង​បូហ្គោ (Bogo) ភាគ​ខាង​ជើង​ខេត្ត​ស៊ីប៊ូ (Cebu) ដែល​ស្ថិត​នៅ​កៀក​នឹង​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​ដី​​កម្រតិ​៦,៩​រ៉ិច​ទ័រ​នោះ មន្ទីរ​ពេទ្យ​ពេញ​ប្រៀប​ដោយ​អ្នក​របួស​។

ការ​រញ្ជួយ​ដី​នេះ​កើត​ឡើង​នៅ​តំបន់​មាត់​សមុទ្រ​នៃ​ទី​ក្រុង​បូហ្គោ​នៅ​មុន​ម៉ោង​ដប់​យប់​ថ្ងៃ​អង្គារ​បណ្ដាល​ឱ្យ​ដាច់​ភ្លើង​ និង​បាក់​អគារ​។ វិហារ​សាសនា​គ្រិស្ត​ដែល​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ក៏​ត្រូវ​ខូច​ខាត​ផង​ដែរ។ ខេត្ត​ស៊ីប៊ូ​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​របស់​ហ្វ៊ីលីពីន​ និង​មាន​ប្រជា​ជន​រស់​នៅ​៣,៤​លាន​នាក់​។ ទោះ​បី​មាន​គ្រោះ​ធម្ម​ជាតិ​បែប​នេះ​ក្ដី ប៉ុន្តែ​អាកាស​យាន​ដ្ឋាន​ម៉ាក់​តាន់​ ស៊ីប៊ូ អ៊ីន​ធឺណេសិនណល​ អ៊ែរផត (Mactan-Cebu International Airport) នៅ​តែ​បើក​ដំណើរ​ការ​ជា​ធម្ម​តា​។

ការ​រញ្ជួយ​ដី​លើក​នេះ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​ទៅ​លើ​ខេត្ត​ស៊ីប៊ូ​ភាគ​ខាង​ជើងរួម​ទាំង​តំបន់​សាន់​ រ៉េ​មី​ជី​អូ (San Remigio) ផង​ដែរ​។ ទី​នេះ​ត្រូវ​អាជ្ញា​ធរ​ដាក់​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន​ធំ​ដែល​ត្រូវ​ការ​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​។ ​ទោះ​បីការ​រញ្ជួ​យ​ដី​កន្លង​ផុត​ទៅ​ជា​ច្រើន​ម៉ោង​ហើយ​ក្ដី ប៉ុន្តែ​នៅ​មាន​ការ​រញ្ជួយ​ ឬ​រំញ័រ​កម្រិត​តូច​ៗ​រាប់​រយ​​​ករណី​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ស្រុក​នៅ​តំបន់​នោះ​មិន​អាច​ដេក​ពួន​បាន​ស្រួល​ឡើយ​ពេញ​មួយ​រាត្រី​។

​​គេ​ឃើញ​បុគ្គលិក​បម្រើ​ការ​នៅ​តាម​មន្ទីរ​ពេទ្យ​ក្បែរនោះ​​ចាប់​ផ្ដើម​លើក​សាក​សព​ជន​រង​គ្រោះ​ដាក់​ចូល​ទៅ​ក្នុង​ថង់​ពណ៌​ខ្មៅ​ និង​សែង​បញ្ចូល​ឡាន​ដើម្បី​ដឹក​បន្ត​ទៅ​កាន់​​ឈាបន​ដ្ឋាន​។ អាជ្ញា​ធរ​ប្រាប់​ថា​ពួក​គេ​ទទួល​បាន​របាយ​ការណ៍​ថា​សាក​សព​មួយ​ចំនួន​ទៀត​ត្រូវបាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​ ដូច្នេះ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ច្រើន​ជាង​នេះ​។ ក្រុម​ប្រឹក្សា​ជាតិ​ទទួល​បន្ទុក​ខាង​ដោះ​ស្រាយ​គ្រោះ​​មហន្តរាយ​​​ប្រាប់​ថា​មនុស្ស​១៤៧​នាក់​រង​របួស​នៅតាម​​បណ្ដា​កោះ​នានា​ភាគ​កណ្ដាល​។ អគារ​២២​ខ្នង​ត្រូវ​ខូច​ខាត​។​​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រាប់​ថា​ពួកគេ​គ្មាន​​បាន​ដេក​ពួន​អ្វី​ទេ​ពេញ​មួយ​យប់​ព្រោះ​រវល់​តែ​ស្វែង​រក​អ្នក​របួស និង​អ្នក​ស្លាប់​។ ពេល​ខ្លះ​ដឹក​អ្នក​របួស​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ត្រូវ​ពេទ្យ​ប្រាប់​ថា​​គេ​​ឈប់​ទទួល​ហើយ​ព្រោះ​មន្ទីរ​ពេទ្យ​ចង្អៀត​ខ្លាំង​មែន​ទែន​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ