ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​យោធា​ចេញ​មុខ​តបត​ អ​.​ស​.​ប

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រមុខ​កងទ័ព​មី​យ៉ា​ន់​ម៉ា​ឧត្ដមសេនីយ៍​ MIN AUNG HLAING ដែល​អ​.​ស​.​ ប​ចង់​ឲ្យ​កាត់ទោស​ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​នោះ អះ​អាង​នា​ថ្ងៃ​ទី​២៤ ​កញ្ញា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រមុខ​កងទ័ព​មី​យ៉ា​ន់​ម៉ា​ឧត្ដមសេនីយ៍​ MIN AUNG HLAING ដែល​អ​.​ស​.​ ប​ចង់​ឲ្យ​កាត់ទោស​ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ា​នោះ អះ​អាង​នា​ថ្ងៃ​ទី​២៤ ​កញ្ញា ​ថា អ​.​ស​.​ប ​ពុំ​មាន​សិទ្ធិ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​មី​យ៉ា​ន់​ម៉ា​ឡើយ​។

បុរស​ដែល​មាន​ឥទ្ធិពល​បំផុត​របស់​មី​យ៉ា​ន់​ម៉ា​រូប​នេះ បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ចំពោះ​​របាយការណ៍​របស់​បេសកកម្ម​ស៊ើប​អង្កេត​ អ​.​ស​.​ប ដែល​កាលពី​ស​ប្ដា​ហ៍​មុន​ក៏​ចោទ​ប្រកាន់​កង​យោធា​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ថា ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។

​ឧត្ដមសេនីយ៍​អាយុ​៦២​ឆ្នាំ​រូប​នេះ ក្នុង​កាសែត​ផ្លូវការ​របស់​កងទ័ព​អះអាង​ថា គ្មាន​ប្រទេស​​ណាមួយ អង្គការ​ណាមួយ​ និង​ក្រុម​ណាមួយ មាន​សិទ្ធិ​ចូល​ជ្រៀតជ្រែក​ក្នុង​នយោ​បាយ​របស់​ប្រទេស​យើង​ឡើយ​។

​លោក​រិះគន់​គំនិត​ពី​ការ​ដក​ខ្លូ​ន​ថយ​ជាយថាហេតុ​របស់​ពួក​យោធា​ចេញពី​ជីវភាព​នយោ​បាយ លើក​ឡើង​ដោយ​បេសកកម្ម​ អ​.​ស​.​ប​។​ លោ​កថា ​បណ្ដា​ប្រទេស​លើ​ពិភពលោក​ជ្រើស​រើស​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​ស្រប​ទៅ​នឹង​ប្រទេស​ពួក​គេ​។ ​លោក​បញ្ជាក់​ថា​កង​ទ័ព​នៅ​តែ​ចូលរួម​ខ្លាំង​បើ​ដរាបណា​ជម្លោះ​ជាមួយ​បណ្ដា​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ដែល​មាន​ច្រើន​ពុំ​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ