ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​ឆ្លាម​ដ៏ធំ​៤​ក្បាលចោល ​ក្រោយរង​ការ​​វាយប្រហារ

5 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ត្រី​ឆ្លាម​ធំ​៤​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល ​កាលពី​ថ្ងៃ​ទី​២៣ ​កញ្ញា តាម​បទ​បញ្ជា​របស់​អាជ្ញាធរ​អូស្ត្រាលី ក្រោយ​ការ​វាយប្រហារ​របស់​ឆ្លាម​២​លើក ប្រឆាំង​ពួក​អ្នក​ទេសចរ នៅ​កោះ​ទេសចរណ៍​WHITSUNDAYS ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​រដ្ឋ​QUEENSLAND​។…

ប្រទេស​អូស្ត្រាលី ៖ ត្រី​ឆ្លាម​ធំ​៤​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល ​កាលពី​ថ្ងៃ​ទី​២៣ ​កញ្ញា តាម​បទ​បញ្ជា​របស់​អាជ្ញាធរ​អូស្ត្រាលី ក្រោយ​ការ​វាយប្រហារ​របស់​ឆ្លាម​២​លើក ប្រឆាំង​ពួក​អ្នក​ទេសចរ នៅ​កោះ​ទេសចរណ៍​WHITSUNDAYS ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​រដ្ឋ​QUEENSLAND​។

ជន​រង​គ្រោះ​២​នាក់​ គឺ​កុមារី​អាយុ​១២​ឆ្នាំ​ម្នាក់ ​និង​នារី​ម្នាក់​អាយុ​៤៦​ឆ្នាំ​ ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ នា​ថ្ងៃ​ទី​២៣​កញ្ញា​។​អ្នក​ទាំង​២​ត្រូវ​ត្រី​ឆ្លាម​ខាំ​ភ្លៅ​របួស​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី​១៩​និង​២០​កញ្ញា​។

ត្រី​ឆ្លាម​ខ្លា​៤​ក្បាល​ក្នុង​នោះ​មួយ​ក្បាលមាន​ប្រវែង​ដល់​៣,៧​ម៉ែត្រ​ត្រូវ​ចាប់​ដោយ​ការ​ដាក់​អន្ទាក់​ក្នុង​ទឹក​។ ហើយ​​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​នេសាទ​រដ្ឋ ​QUEENSLAND​និយាយ​​ថា ឆ្លាម​ធំ​បែប​នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស ប៉ុន្តែ​គេ​ពុំ​ដឹង​ឡើយ​​ថា ​តើ​ឆ្លាម​ទាំងនោះ​ជា​ប្រភព​នៃ​ការ​វាយប្រហារ​លើ​អ្នក​ហែល​ទឹក​ទាំង​២​នាក់​ឬ​យ៉ាងណា​ឡើយ​។​

អ្នកនាំពាក្យ​រូប​នេះ​បដិសេធ​មិន​បញ្ជាក់​ថា ហេតុ​អី​ឆ្លាម​ទាំង​៤​ក្បាល​នោះ​ត្រូវ​សម្លាប់​ចោល​។ ​ប៉ុន្តែ​បើ​តាម​កាសែត​ក្នុងស្រុក LE COURIER MAIL​ថា ពួក​វា​ត្រូវ​បាញ់​សម្លាប់​។ ការ​​វាយប្រហារ​របស់​ត្រី​ឆ្លាម​កម្រ​មាន​ណាស់​នៅ​កោះ​WHITSUNDAYS​ជា​តំបន់​ទេស​ចរណ៍​ពេញ​និយម​បំផុត​របស់​អូស្ត្រាលី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ