ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្រ្តីថៃ អនុទីន ប្រកាសថា ប្រទេសថៃលែងត្រូវការស្តាប់អ្នកណាទៀតហើយ

17 ម៉ោង មុន

បាងកក ៖ លោក អនុ​ទី​ន ឆាន​វី​រៈ​គុល នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៣ ខែធ្នូ ឆ្ន​នេះ​ថា…

បាងកក ៖ លោក អនុ​ទី​ន ឆាន​វី​រៈ​គុល នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៣ ខែធ្នូ ឆ្ន​នេះ​ថា «​ឥឡូវនេះ ប្រទេស​ថៃ លែង​ត្រូវការ​ស្តាប់​អ្នក​ណា​ទៀត​ហើយ​។ ប្រសិនបើ​យើង​បន្ត​ស្តាប់​មនុស្ស​ម្នាក់​នេះ និង​មនុស្ស​ម្នាក់​នោះ តើ​យើង​នឹង​នៅ​តែ​មាន​ពេលវេលា ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​យើង និង​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​ដែរ​ឬទេ ?​» ។

លោក អនុ​ទី​ន បាន​ប្រកាស​បែប​នេះ ទាក់ទង​នឹង​ការ​អំពាវនាវ​របស់​លោក​អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​ម៉ោង ១០ យប់​ថ្ងៃ​សៅរ៍​នេះ ។

សូម​ជម្រាប​ដែរ​ថា លោក​អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឱ្យ​ប្រកាន់​យក​នូវ​ការ​អត់ធ្មត់​ខ្ពស់​បំផុត​បញ្ឈប់​រាល់​ទម្រង់​នៃ​អរិភាព និង​ចៀសវាង​រាល់​សកម្មភាព​យោធា​បន្ថែម​ទៀត រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​ចល័ត​ទ័ព​ទៅ​មុខ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​២២:០០ តទៅ ។

លោក​អាន់​វ៉ា បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​របស់ខ្ញុំ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ (Donald J. Trump) និង​ដោយ​យោង​ទៅ​លើ​ភាព​តានតឹង ដែល​បន្ត​កើត​មាន នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ខ្ញុំ​បាន​ធ្វើការ​សន្ទនា​តាម​ទូរ​សព្ទ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ លោក អនុ​ទី​ន ឆាន​វី​រៈ​គុល នាយក​រដ្ឋមន្ត្រី​ថៃ និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​កិច្ច​សន្ទនា​ទាំងនេះ ខ្ញុំ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ចំពោះ​ស្ថានភាព​នេះ និង​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ ឱ្យ​ប្រកាន់​យក​នូវ​ការ​អត់ធ្មត់​ខ្ពស់​បំផុត បញ្ឈប់​រាល់​ទម្រង់​នៃ​អរិភាព និង​ចៀសវាង​រាល់​សកម្មភាព​យោធា​បន្ថែម​ទៀត រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​ចល័ត​ទ័ព​ទៅ​មុខ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៣ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង ២២:០០ (UTC+7) ។

ដើម្បី​គាំទ្រ​ដល់​ការ​កាត់​បន្ថយ​ភាព​តានតឹង និង​លើកកម្ពស់​តម្លាភាព ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​មានការ​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដែល​ដឹកនាំ​ដោយ​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី ដើម្បី​តាមដាន​កា​រវិ​វត្ត​សភាពការណ៍​នៅ​នឹង​កន្លែង ។ បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​គាំទ្រ​បន្ថែម​ដោយ​សមត្ថភាព​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពេល​តែ​មួយ ។

របកគំហើញ​ពី​ការ​ត្រួតពិនិត្យ​តាម​ផ្កាយ​រណប និង​ការ​សង្កេត​ផ្ទាល់​នៅ​ទីវាល នឹង​ត្រូវ​បាន​ចងក្រង​ដោយ​ក្រុម AOT និង​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែធ្នូ ។

របាយការណ៍​នេះ​នឹង​ផ្តល់​នូវ​ការ​រៀបរាប់​អំពី​ស្ថានភាព​ដោយ​ផ្អែក​លើ​វត្ថុបំណង និង​ឥត​លំអៀង រួម​ទាំង​ទីតាំង​នៃ​កងកម្លាំង​របស់​ភាគី​ទាំង​ពីរ ដើម្បី​ជា​ប្រយោជន៍​ដល់​គណនេយ្យ​ភាព ការ​កសាង​ទំនុកចិត្ត និង​ការ​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​តែ​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អាស៊ាន និង​សហគមន៍​អន្តរជាតិ ដើម្បី​ធានា​ថា ការ​សន្ទនា ការ​អត់ធ្មត់ និង​ការទូត នឹង​នៅ​តែ​ជា​ជម្រើស​ចម្បង ៕

រូបភាពឯកសារ
រូបភាពឯកសារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ