ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​វាក់​នឹង​អ្វី ដួល​ម៉ូតូ​ស្លា.ប់​តែ​ម្តង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោច​អា​ធ​ម័ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ នៅ​ទល់មុខ​កា​រ៉ា​ស់​សាំង​បូ​រ៉ា​គៀ​ម​នី ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អាណោច​អា​ធ​ម័ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ នៅ​ទល់មុខ​កា​រ៉ា​ស់​សាំង​បូ​រ៉ា​គៀ​ម​នី ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

សមត្ថកិច្ច​ប៉ូលិស​ជំនាញ​ចរាចរ​ណ៍​ជើង​គោក​ក្រុង​បាន​លុង​នឹង​ខេត្ត​បាន​ចុះ​មក​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុង សុខ​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​​កម្ម
ករ​នៅ​ក្រុមហ៊ុន​តា​យ​សេង មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​ការ​ចាញ ក្រុង​បាន​លុង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​លិច​មាន​ល្បឿន​យ៉ាង​លឿន​ហូ​ស​កំណត់ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​កន្លែង​កើតហេតុ​ទំនង​ជន​រង​គ្រោះ​វាក់​នឹង​អ្វី​នៅ​ខាង​មុខ​ទើប​ជាន់​ហ្វ្រាំង​ម៉ូតូ​តក់ក្រហល់​ពេក បណ្ដាល​អោយ​ជួល​ស្លាប់​ខ្លួនឯង​បែប​នេះ ។

នៅ​លើ​ដងខ្លួន​សព​ជន​រង​គ្រោះ​ ឃើញ​មាន​ស្នាម​របួស​បែកក្បាល​ខាងក្រោយ និង​មាន​ឈាម​ហូរ​តាម​ច្រមុះ​។

នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ​បើ​តាម​សាក្សី​ដែល​នៅ​ក្បែ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បាន​យើ​ញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​បើក​ម៉ូតូ​មាន​ល្បឿន​យ៉ាង​លឿន ហើយ​ពួក​គាត់​មិន​បានឃើញ​ថា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ជូ​ប​នឹង​អ្វី​ឱ្យ​ច្បាស់លាស់​នោះ​ទេ គ្រាន់តែ​ឮ​សូរ​សំឡេង​ម៉ូតូ​ដួល​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​បែប​នេះ​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​ប្រគល់​ជួន​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ