ខ្លាំងៗរៀងខ្លួនដល់ប៉ះគ្នារកឈ្នះចាញ់មិនឃើញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងពិភពប្រដាល់ អ្នកគាំទ្រភាគច្រើនសុទ្ធតែបានទទួលស្គាល់ថា កីឡាករ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ…
រាជធានីភ្នំពេញ ៖ ក្នុងពិភពប្រដាល់ អ្នកគាំទ្រភាគច្រើនសុទ្ធតែបានទទួលស្គាល់ថា កីឡាករ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ…
រាជធានីភ្នំពេញ ៖ ក្នុងពិភពប្រដាល់ អ្នកគាំទ្រភាគច្រើនសុទ្ធតែបានទទួលស្គាល់ថា កីឡាករ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី គឺជាជើងខ្លាំងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដោយអ្នកគាំទ្រម្ខាងបានទាំងលើកឡើងថា បើកីឡាករទាំងពីរជួបគ្នា កីឡាករនេះនឹងឈ្នះ កីឡាករនោះអ្នកឈ្នះលប់លើគ្នាម្ខាងៗនោះផង។
អ៊ីចឹងហើយ ទើបពេលអ្នកទាំងពីរប៉ះគ្នាលើកដំបូងកាលពីថ្ងៃទី២២ កញ្ញា ស្រាប់តែឈ្នះចាញ់រកមិនឃើញនៅប៉ុស្ដិ៍លេខ៥។ ជំនួបដែលពួកគេជួបគ្នាក្នុងព្រឹត្តិការណ៍ប្រដាល់កំពូលជើងឯក TV5 boxing Knock Out Series By K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ត្រូវបានផ្គូរផ្គងឡើងក្រោយពេលកីឡាករទាំងពីរបានឡើងកូដរៀងខ្លួន និងសុទ្ធតែអះអាងថា បើបានប៉ះគ្នានឹងផ្ដួលគ្នាមិនឱ្យបាក់មុខ។ អ្នកគាំទ្រមួយក្រុមយល់ថា កីឡាករបង្គោលក្រហម ពុទ្ធ ម៉ាណូយ នឹងឈ្នះ ខណៈដែលអ្នកគាំទ្របង្គោលខៀវ ក៏បានប្រកាសថា កីឡាករ មាឃ វណ្ណរ៉ា នឹងឈ្នះច្រើនជាង ដោយសារតែគេមានរន្ទះជើង និងកណ្ដាប់ដៃរហ័ស។
យ៉ាងណាក៏ដោយក្រោយពេលកីឡាករទាំងពីរប៉ះគ្នា អ្នកគាំទ្រម្ខាងៗត្រូវគេឃើញបាត់បង់ទំនុកចិត្តរៀងខ្លួន ដោយសារតែការប្រកួតដែលបានធ្វើឡើង គឺអ្នកទាំងពីរចំណាយរហូតដល់៤ទឹកទៅហើយ នៅតែរកមិនឃើញអ្នកណាមានប្រៀបជាងអ្នកណាមិនឃើញ។ អ្នកគាំទ្រម្ខាងៗបានទាំងភ័យបុកពោះខ្លាចក្រែងកីឡាកររបស់ខ្លួន នឹងក្លាយជាអ្នកចាញ់ ដោយសារតែលែងអាចកាត់ក្ដីបាននោះផង ទើបវគ្គប្រកាសលទ្ធផលបានក្លាយជាឈុតឆាកក្ដុកក្ដួលយ៉ាងខ្លាំង នៅក្នុងយប់នោះ។
ទាំងអ្នកគាំទ្រ និងកីឡាករជាសាមីខ្លួន ស្ទើរតែដកដង្ហើមមិនចេញនៅពេលគណៈកម្មការ និងអាជ្ញាកណ្ដាលមិនទាន់ប្រកាសឱ្យដឹងថា អ្នកណាជាអ្នកឈ្នះ ប៉ុន្តែស្ថានភារតាមដានក៏ប្រែក្លាយជាធូរស្រាលផងដែរ នៅពេលលោកអាជ្ញាកណ្ដាលលើដៃបង្គោលក្រហម និងបង្គោលខៀវថា ស្មើពិន្ទុគ្នា។
លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំនៅប៉ុស្ដិ៍លេខ៥ និយាយថា ក្រោយពេលកីឡាករទាំងពីរប៉ះគ្នាដំបូងហើយស្មើពិន្ទុគ្នា នោះលោកនឹងដាក់ឱ្យប្រកួតសងសឹកក្នុងពេលខាងមុខ ដោយសារតែលោកក៏ចង់ដឹងថា កីឡាករដែលខ្លាំងរៀងខ្លួនទាំងពីរ ក្រោយពីជួបវាសនាស្មើគ្នា តើអ្នកណាឈ្នះអ្នកណាចាញ់ បើប៉ះគ្នានៅប៉ុស្ដិ៍លេខ៥ម្ដងទៀត?
យ៉ាងណាមិញ លោកមិនទាន់ច្បាស់ តើរហូតដល់ពេលណាទើបអាចផ្គូរផ្គងឱ្យប៉ះគ្នាឡើយ? ដោយសារតែការប្រកួតមួយនេះ ក៏អាចសៀកស៊កកីឡាករខ្មែរនឹងខ្មែរឱ្យប៉ះគ្នាក្នុងនាមគូឯក តែក្នុងករណីគូដណ្ដើមជើងឯកសម្រាកនោះ៕
ចែករំលែកព័តមាននេះ