ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿន ធារ៉ា ចេញមុខសុំទោសអ្នកគាំទ្រ និងអ្នករៀបចំកម្មវិធីប្រកួតជាសាធារណៈ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​របួសពេល​លេង​បាល់ទាត់ហើយ​មិន​អាច​ឡើង​ប្រកួត​ដណ្តើម​​​ខ្សែក្រវាត់ នៅ​ថ្ងៃ​ទី​៧ ខែមករា ស្អែកនេះ អ្នកប្រដាល់រហស្សនាមអ្នកលេងពូថៅដៃពិឃាដ ធឿ​ន ធា​រ៉ា បាន​ប្រកាស​សុំ​ទោសមហាជន​ជា​អ្នកគាំទ្រ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​របួសពេល​លេង​បាល់ទាត់ហើយ​មិន​អាច​ឡើង​ប្រកួត​
ដណ្តើម​​​ខ្សែក្រវាត់ នៅ​ថ្ងៃ​ទី​៧ ខែមករា ស្អែកនេះ អ្នកប្រដាល់រហស្សនាមអ្នកលេងពូថៅដៃ
ពិឃាដ ធឿ​ន ធា​រ៉ា បាន​ប្រកាស​សុំ​ទោសមហាជន​ជា​អ្នកគាំទ្រ និង​អ្នក​រៀបចំ​កម្មវិធី​ប្រកួតជា
សាធារណៈ ​។

អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​លេខ​១​របស់​កម្ពុជា ធឿ​ន ធា​រ៉ា បាន​ចេញ​មុខ​ទទួលកំហុស ចំពោះ​ការ​ធ្វើ​ឱ្យ​ខកខាន​ការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់ក្នុង​ព្រឹត្តិការណ៍មួយដែល​​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​៧ ខែមករា ខាង​មុខ​នេះ​ ។

តាម​គម្រោង ធឿ​ន ធា​រ៉ា នឹង​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់ទម្ងន់​៧២​គីឡូក្រាម ជាមួយ​ជើង​ខ្លាំង​មក​ពី​បរទេស​ចំនួន​៣​នាក់​ទៀត រួម​មាន​កីឡាករ​ថៃ កីឡាករ​បេឡា​រុស និង​កីឡាករបារាំង ។ ប៉ុន្តែ​ការ​ចំណាយពេល​ជា​ច្រើន​ខែ ដើម្បី​រៀបចំ​ឱ្យ​មានការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​នេះ​ឡើង ត្រូវ​បាន​លុប​ចោល​វិញ​ធ្វើឱ្យអ្នកគាំទ្រ​ប្រដាល់​ភាគច្រើន ​ទម្លាក់​កំហុសទៅ​លើ ធឿ​ន ធា​រ៉ា ដែល​មានការ​ធ្វេសប្រហែសនិង​បណ្តោយ​ខ្លួនឯង​ឱ្យ​មាន​របួសនៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ទៅ​វិញ។ មុន​នេះ អ្នកលេងពូថៅដៃពិឃាតរូបនេះ ក៏​ត្រូវ​បាន​អ្នកគាំទ្រ​រិះគន់ទៅ​លើ​សកម្មភាព​ដើរ​ថត​ស្ព​ត​ពាណិជ្ជកម្ម ដែល​មិនសូវ​ខ្វល់​ខ្ជាយ​ទៅ​លើ​ការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ផង​ដែរ​។

គួរឱ្យដឹងផងដែរថា សម្រាប់​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ផ្កា​រីក​គ្រប់​រដូវ និង​ក្រុម អ​.​ម​.​ត ខេត្តកំពត កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ​ កន្លងទៅនេះ ធឿ​ន ធា​រ៉ា បាន​ប៉ះទង្គិច​គ្នា​ដួល បណ្តាល​ឱ្យ​មាន​របួស​ជើង​ខាងស្តាំ និង​ត្រូវ​បាន​ប្តូរ​ចេញនៅ​នាទី​ទី​៨៨ ហើយ​របួស​នេះ មិន​បានជា​សះស្បើយ​ទាន់​ពេលសម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៧ ខែមករា ​ស្អែកនេះ​ទេ​។

ចំពោះ​ការ​រិះគន់ជុំវិញ​ការ​បណ្តោយ​ខ្លួន​ឱ្យ​មាន​របួស ធ្វើ​ឱ្យ​អាក់ខាន​ដល់​ការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់ នៅ​ថ្ងៃ​ទី​៧ ខែមករា ស្អែក​នេះ ធឿ​ន ធា​រ៉ា បាន​ចេញ​មុខ​មក​ទទួលកំហុស ដោយ​បាន​បង្ហាញ​ការ​សុំ​ទោស​ចំពោះ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត ថ្នាក់ដឹកនាំ និង​មហាជន​ជា​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស ដោយលោកបាន​សន្យា​ថា នឹង​មិន​បណ្តោយ​ឱ្យ​រឿង​បែប​នេះកើត​មាន​ទៀត​នោះ​ទេ​។

បន្ទាប់​ពី​ប្រកាស​ដកខ្លួន​ចេញ​របស់ធឿ​ន ធា​រ៉ាស្ថានីយទូរទស្សន៍ ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នា​ថ្ងៃ​ទី​៧ ខែមករា ខាង​មុខ​នេះ បាន​សម្រេច​កែប្រែ​ការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែ
ក្រវាត់​​ប្រភេទ​ទម្ងន់៧២​គីឡូក្រាម​នេះ មក​ជា​ការ​ប្រកួត​មិត្តភាព​វិញ ដោយ​ដាក់​ឱ្យ​កីឡាករ​ថៃ Thananchai Sitsongpeenong ប្រកួត​ជាមួយ​អ្នក​ប្រដាល់បារាំង Omar Samb រួម​ជាមួយ​ការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ខ្សែក្រវាត់ ទម្ងន់​៦៥​គីឡូក្រាម និង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ជា​ច្រើន​គូ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ