ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ដល់​ម្ល៉ឹង​ផង​! កម្មករនិយោជិត​បើក​ប្រាក់ខែ​២​ដង​ក្នុង​១​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​ឲ្យ​ថៅកែ​រោងចក្រ​ទាំងអស់​ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករនិយោជិត​ក្នុង​១​ខែ​ពី​ដង តាំងពី​ដើមឆ្នាំ​២០១៩​តទៅ ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ កញ្ញា​នេះ បាន​សម្រេច​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​ឲ្យ​ថៅកែ​រោងចក្រ​ទាំងអស់​ត្រូវ​បើក​ប្រាក់ខែ​ជូន​កម្មករនិយោជិត​ក្នុង​១​ខែ​ពី​ដង តាំងពី​ដើមឆ្នាំ​២០១៩​តទៅ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ កញ្ញា​នេះ បាន​សម្រេច​យ៉ាង​ដូច្នេះ​ថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ ម្ចាស់​សហ គ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​ត្រូវ​រៀបចំ ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ចំនួន ២​ដង​ក្នុង​មួយ​ខែ ដោយ​ត្រួ​វ​បើក​លើក​ទី​១ ក្នុង​ស​ប្តា​ហ៍​ទី​២ និង​លើក​ទី​២ ក្នុង​ស​ប្តា​ហ៍​ទី​៤ នៃ​ខែ​នីមួយ​ៗ ។

ប្រភព​បាន​បញ្ជាក់​ថា «​លើក​ទី​១ គឺ​ស្មើនឹង​ចំនួន​៥០% (​ហាសិប​ភាគរយ​) នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​មួយ​ខែ ។ លើក​ទី​២ គឺ​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅ​សល់ ប្រាក់​ឈ្នួល​បន្ទាប់បន្សំ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​កម្មករនិយោជិត​ត្រូវ​ទទួល​បាន​នៅ​ក្នុង​ខែ​នីមួយ​ៗ» ។

សេចក្តី​ប្រកាស​របស់​ក្រសួង​ក៏​បាន​នាយក​ខុ​ទ្ធ​កាល័យ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​ប្រធាន នាយកដ្ឋាន​អធិការកិច្ច​ការងារ ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ ប្រធាន​អង្គភាព ក្រោម​ឱវាទ​នៃ​ក្រសួង​ការងារ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ខេត្ត ត្រូវ​អនុវត្ត​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ។

សូម​ជម្រាប​ថា ការ​សម្រេច​របស់​ក្រសួង​ការងារ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ​កម្មករនិយោជិត​លើក​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង ។ ជាក់ស្តែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ មានការ​បើកប្រាក់​ឈ្នួល​ជូន​កម្មករ​ពីរ​ដង​ក្នុង​មួយ​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ