ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កនាដកម្ម! គ្រួសារមួយមានស.តិមិ.នប្រក្រតី​គ្រប់គ្នា បន្សល់ទុកកូន២នាក់​​រស់​យ៉ាង​កម្ស.ត់

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ​​ ៖ សោកនាដកម្ម​រថ​យន្ត​បុ.ក​ស្លា.ប់​ឪពុក​និង​កូន​ ដែល​ជា​គ្រួសារ​មាន​សតិ​​មិន​

ខេត្ត​​បន្ទាយ​មាន​ជ័យ​​ ៖ សោកនាដកម្ម​រថ​យន្ត​បុ.ក​ស្លា.ប់​ឪពុក​និង​កូន​ ដែល​ជា​គ្រួសារ​មាន​សតិ​​មិន​ល្អ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ បាន​បន្សល់​​ទុក​កូនប្រុស​ស្រី​២​នាក់ ក្នុង​នោះ​កូនប្រុស​ក៏​មាន​សតិ​មិន​ប្រក្រតីដែរ កំពុង​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តៀម​រខេក​រខាក​​ដ៏កម្សត់​ អង្គុយ​បើកភ្នែក​ម៉ក់​ៗ​មើល​អាជ្ញាធរ​ភូមិ​រៀបចំ​ធ្វើបុណ្យ​សព​ឪពុក​និង​កូន នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ភូមិ​សំរោង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់​ដំបង ។

លោក​មេ​ភូមិ​សំរោង​ថ្លែង​ថា​ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤​ នៅ​​​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បុរី មាន​ករណី​គ្រោះថ្នាក់​​រថយន្ត​តូ​យ៉ូ​តា ពាក់​ផ្លា​ក​លេខ​ រដ្ឋ​៣៦ ២-០៤១៤ ​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​២​នាក់​ឪពុក​និង​កូនស្រី ។ ឪពុក​ឈ្មោះ ញឹ​ម ធឿ​នអាយុ​៦៧​ឆ្នាំ កូនស្រី​ឈ្មោះ ធឿ​ន ណា​លី​ន អាយុ​៣២​ឆ្នាំ ។ គ្រួសារនេះ រស់នៅ​ភូមិ​សំរោង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​ ។

លោក​មេភូមិបន្ត​ថា ក្រោយ​ពីមានគ្រោះថ្នាក់​​កើតឡើង ដោយ​សារជន​រង​គ្រោះ​ដែល​ជា​​ឪពុក​និង​កូនស្រី​ដែល​មាន​សតិ​មិនប្រក្រ​តី​ដូច​គ្នា​​ និង​មាន​ជីវភាពក្រ​​លំបាក​ផង​នោះ ទើប​អាជ្ញាធរ​ភូមិ​ក្រោយ​ពីទទួល​សព​ដែល​ដឹក​តាម​​​រថ​យន្ត​កាមរី​ដោយ​បាន​ចេញថ្លៃ​ដឹក​ចំនួន ៤០​ម៉ឺន​រៀល ដឹក​ពី​ស្រុក​មង្គលបុរីមក​​​ដល់​ស្រុក​ថ្ម​គោល​ ​។ បន្ទាប់​មក ក៏​ដឹកចូល​​វត្ត​ជ្រោយ​ម្ទេស​ ធ្វើ​​ការបូជា​ ហើយ​ធ្វើ​បុណ្យ​​ជូន​នៅ​សាលាឆទាន​ភូមិ​សំរោង​រយៈពេល​១​ថ្ងៃ ។ ​ពេល​បញ្ចប់ពិធី​បុណ្យ​បាន​បច្ច័យ​ជាង ៣​លាន​រៀល ទុក​សម្រាប់​គ្រួសារ​សពសម្រាប់​​ដោះ​ស្រាយ​​ជីវ​ភាព​ ។

លោក​មេ​ភូមិ​​បញ្ជាក់​ថា ជន​រង​គ្រោះជា​ឪពុក​ធ្លាប់​មាន​ប្រពន្ធ​ដែល​មាន​ជំងឺ​សតិ​មិន​ប្រក្រតី​ដូច​គ្នា ហើយ​រស់នៅ​ជាមួយ​គ្នា​រហូត​មានកូន​៣​នាក់ (ស្រី​២​នាក់) ។ ក្រោយមក​ ​សាច់ញាតិ​ខាង​ប្រពន្ធ​រក​ឃើញ​ ក៏​ពង្រត់​យក​​ប្រពន្ធ​​ទៅ​បាត់​បន្សល់​ទុក​កូន​ទាំង៣​នាក់ សុទ្ធតែមាន​សតិ​មិន​ប្រក្រតីឲ្យ​នៅ​ជាមួយ​ឪពុកដែល​ឪពុក​​ក៏​មាន​សតិ​​មិន​ប្រក្រ​តី​ដែរ​ ។

ពេល​នេះ​ ឪពុក​និង​កូនស្រី​ច្បង​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ប​ន្យ​ល់​ទុក​កូនប្រុសស្រី​​២​នាក់ ដែល​សុទ្ធតែ​មាន​ជំងឺ​សតិ​មិន​ប្រក្រតីដែរ ។ លោក​សង្ឃឹម​ថា ទាំង​២​នាក់​បង​ប្អូន​ដែល​រស់នៅ​ក្រោម​ខ្ទម​កម្សត់​​នេះ​ នឹង​មានការ​ដោះស្រាយ​សំណង​លើ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​សមរម្យ​ សម្រាប់​ការ​រស់​នៅរបស់​ក្មេង​កំព្រា​ទាំង​២​នាក់​ ។

​សូមរំលឹកថា ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤​ នៅ​ចំណុច​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​បុកជាមួយ​​ម៉ូតូ​មួយគ្រឿង បណ្តាល​ឱ្យ​ស្លាប់​២​នាក់​ឪពុក​និង​កូនស្រី ។

​ជនរងគ្រោះទាំង២នាក់​ខាងលើ ​ម្នាក់​​ឈ្មោះ ញឹ​ម ធឿ​ន ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ ត្រូវ​​ជា​ឪពុក​ ​និង​ម្នាក់ទៀត​​ឈ្មោះ ធឿ​ន ណា​លី​ន ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា ក្រោយ​ឪពុក​និង​កូនស្រី​ច្បង ​បាន​​ស្លាប់​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ ប​ន្យ​ល់​ទុក​កូនស្រី​១​នាក់​និង​កូនប្រុស​១​នាក់​មាន​សតិ​មិន​គ្រប់ រស់នៅក្រោមខ្ទមកម្សត់ គួរ​ឱ្យអាណិតអាសូរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ