ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ចេញបញ្ជាត្រូវចាត់វិធានការចំពោះក្មេងទំនើង និងក្រុមដាវសាំម៉ូរ៉ៃឲ្យបានម៉ឺងម៉ាត់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា ឲ្យ​អភិបាល​គណៈ​អភិបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទូ​ទាំង​ប្រទេស​ត្រូវ​មាន​វិធាន​បង្ក្រាប​ចំពោះ​ក្មេង​ទំនើង​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ចេញ​បញ្ជា ឲ្យ​អភិបាល​គណៈ​អភិបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទូ​ទាំង​ប្រទេស​ត្រូវ​មាន​វិធាន​បង្ក្រាប​ចំពោះ​ក្មេង​ទំនើង​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

ការ​ចេញ​បទបញ្ជា​នេះ ត្រូវ​បាន​សម្តេច​ធិ​បតី​បានឃើញ មាន​សកម្មភាព​ក្មេង​ទំនើង​ធ្វើ​សកម្មភាព​ចា​.​ប់​ចា​.​ក់​គ្នា ជា​បន្តបន្ទាប់ នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តាញ​សង្គម រហូត​ដល់​ធ្វើ​ឲ្យ​ខូ​ត​ទ្រព្យសម្បត្តិ​ភាគី​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥» នា​ព្រឹក​ថ្ងៃ​ទី​២៣​ខែឧសភា ឆ្នាំ​២០២៤ នៅ​សណ្ឋាគា​សុខា​ភ្នំពេញ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​បាន​គូសបញ្ជាក់​ថា ៖«​ក្នុង​នាម​រាជរដ្ឋាភិបាល​ខ្ញុំ​សូម​បញ្ជា​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជាមួយនឹង​សមត្ថកិច្ច ពាក់ព័ន្ធ​ត្រូវ​រឹត​បណ្តឹង និង​វិធាន ការណ៍​ឲ្យ​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ក្រុម​ក្មេង​ទំនើង ពិសេស​ក្រុម​ដាវ​សាំ​ម៉ូ​រ៉ៃ បានកា​.​ប់​គ្នា​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ភ្នំពេញ ។ ម្សិលម្ង៉ៃ​បានកា​.​ប់ដា​.​ច់​ដៃ និង​ទ្រព្យសម្បត្តិ​ថា ភាគី​ក៏​ដោយ​តែ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​ពី​សំណាក់​ប្រជាពលរដ្ឋ​» ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​ត្រូវធ្វើ​ឲ្យ​ម៉ឺងម៉ាត់​ចំពោះ​ក្មេង​ទំនើង ទាំង​វិធានការ​រដ្ឋបាល​ក្នុង​ការ​ទប់ស្កាត់ និង​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​បន្ធូរបន្ថយ និង​លើកលែង ដើម្បី​ការពារ​សន្តិ​សុ​ន​សណ្តាប់​សាធារណៈ និង​សន្តិសុខ​សង្គម ។ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ទៅ​តាម​ច្បាប់​ជា​ធរមាន​របស់​យើង​» ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ធានា​ព្រោះថា សន្តិសុខ​សង្គម​ភូមិ​សង្កាត់​មាន​សុវត្ថិភាព គឺជា​គោលដៅ​ចំពោះ​របស់​រាជរដ្ឋាភិបាល ក្នុង​រឿង​គ្រឿង​ញៀ​.​ន​បាន​អនុវត្ត​ជា​បន្តបន្ទាប់ ។ រឿង​គ្រឿង​ញៀ​.​ន​វា​មិន​ងាយស្រួល​នោះ​ទេ តែ​យើង​ត្រូវ​តែ​ធ្វើ​ជា​ប្រចាំ​ជា​និច្ច ។ រឿង​បើកឡាន​បុក​គេ​ចាប់​អនុវត្ត​ច្បាប់​មិន​ឲ្យ​រួចខ្លួន​នោះ​ទេ ពេល​នេះ​បាន​ស្ងាត់ តែ​វា​នៅ​រឿង​បងធំ បង​តូច ជា​ពិសេស​នោះ​ក្រុម​ដាវ​សាំ​ម៉ូ​រ៉ៃ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​បាន​អះអាង​ថា សម្តេច​បាន​កំពុង​តែ​ឲ្យ​ក្រសួងយុត្តិធម៌​ពិនិត្យ​ចំពោះ​ការ​ដាក់​ដាវ​សាំ​ម៉ូ​រ៉ៃ​តាម​ខ្លួន​ហ្នឹង ។ ព្រោះថា បើ​ប្រជាពលរដ្ឋ​គាត់​ដាក់​កាំបិត​គាត់​ទៅ​ធ្វើ​ការងារ នៅ​ចម្ការ តែ​នៅ​ភ្នំពេញ​ដាក់​ដាវ​សាំ​ម៉ូ​រ៉ៃ​តាម​ខ្លួន​ទៅ​ធ្វើ​អ្វី0x017d7 ទៅ​រៀន​ដាក់​ដាវ​ការពារ​ខ្លួន​ឬ?យល់​ល្អ កុំ​ឲ្យ​មាន​ទាំងអស់​គ្នា​ប្រសើរ​ជាង បើ​ឲ្យ​មាន​នោះ តិច​ទៀត​កា​.​ប់​គ្នា​ជិត​ពេក​អាច​ប្រើ​ដល់​ធ្នូ​វា​បា​.​ញ់​បាន​ឆ្ងាយ​«…» កាលពីមុន ខ្ញុំ​ឃើញ​មាន​មាន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មក​កា​.​ប់​គ្នា​ពីក្រោយ​ដោយ​មិន​ខ្លួន ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ស្ថាប័ន​អយ្យការ​ត្រូវ​មាន​វិធានការ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុង​ការ​ចាត់ការ​មើល​ក្នុង​សំណុំរឿង​ក្មេង​ទំនើង​នេះ​ប្រកបដោយ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​យើង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សម្តេច​មិន​បាន​ដាក់​បញ្ជា​ទៅ​ស្ថាប័ន​តុលាការ​នោះ​ទេ តែ​សូម​ឲ្យ​ស្ថាប័ន​តុលាការ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​លើក​កិច្ចការ​នេះ ។ ពិត​ណាស់ ច្បាស់​ជា​មាន​ក្មេង​ៗ​ក្រោម​អាយុ​១៤​ឆ្នាំ​ឬ​១៨​ឆ្នាំ ត្រូវ​អនុវត្ត​ទោសទណ្ឌ​បែប​ណា​តែ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​ថា ត្រូវ​ធ្វើការ​ពង្រឹង​បែប​ណា ដើម្បី​ឲ្យ​ខ្លាច ។

ទន្ទឹម​នឹង​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ​ក៏​ដូច​ជា​អាណាព្យាបាល ខិតខំ​អប់រំ​ទូន្មាន​ប្រដៅ​កូន​ព្រោះថា កិច្ច​ការងារ​នេះ​ត្រូវ​អប់រំ​ទាំង​នៅ​សាលារៀន និង​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ