ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការបរទេសថៃនឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៧ មិថុនា

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​លោក ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​លោក ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រី​ការ​បរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

ការ​អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ នៅ​ទឹកដី​កម្ពុជា​នេះ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​២៤ មិថុនា​នេះ ថា ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ លោក ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស នឹង​ចូល​ជួប​សម្តែង​ការ​គួរសម ដាច់​ដោយឡែក​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា ដែល​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី មធ្យោបាយ​នានា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​រិះរក​វិធីសាស្ត្រ​នានា ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​តម្លើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤ ។ ភាគី​ទាំង​ពីរ​ក៏​រំពឹង​នឹង​ពិភាក្សា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយ​ចំនួន​ដែល​ជា​ប្រយោជន៍ និង​ក្តី​កង្វល់​រួម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ