ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រង់ចាំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជជែក​ពី​បញ្ហា​ព្រំដែន

21 ម៉ោង មុន

លោក ន​ង សាកល អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អះអាង នៅ​ក្នុង​សេចក្តី​ប្រកាស​ដែល​ទើប​ទទួល​បាន នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ថា កម្ពុជា​រង់ចាំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជជែក​ពី​បញ្ហា​ព្រំដែន​។…

លោក ន​ង សាកល អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អះអាង នៅ​ក្នុង​សេចក្តី​ប្រកាស​ដែល​ទើប​ទទួល​បាន នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ថា កម្ពុជា​រង់ចាំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជជែក​ពី​បញ្ហា​ព្រំដែន​។

លោក​បាន​អះអាង​ថា «​យើង​សូម​ស្វាគមន៍​ចំពោះ​ការ​ជួយ​សម្របសម្រួល​របស់​ម៉ា​ឡេ​ស៊ីក្នុង​ការ​កោះ​ប្រជុំ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ​» ។

លោក​បាន​អះអាង​ថា ដំបូង​កិច្ចប្រជុំ​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ប៉ុន្តែ​ឥឡូវ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ទី​២២ ខែធ្នូ វិញ តាម​ការ​ស្នើ​សុំ​របស់​ថៃ ។

លោក​បាន​បញ្ជាក់​ថា កម្ពុជា​រង់ចាំ​ចូលរួម​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ហើយ​សង្ឃឹមថា កិច្ចប្រជុំ​នេះ​នឹង​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​ដល់​គ្រប់​ភាគី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ