ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់យំលែងចេញ ! ខណៈឆេះហាងលក់ទូរស័ព្ទផ្អើលរថយន្តពន្លត់អគ្គិភ័យទាំងយប់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​លក់​ទូរស័ព្ទ​១​កន្លែង​ត្រូវ​បាន​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​នៅ​ក្បែរ​ផ្សារ​សូ​រិ​យា បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​អគ្គិភ័យ ចុះ​អន្តរាគមន៍ និង​ទប់ស្កាត់​មិន​អោយ​មាន​ឆេះ​រាលដាល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ហាង​លក់​ទូរស័ព្ទ​១​កន្លែង​ត្រូវ​បាន​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​នៅ​ក្បែរ​ផ្សារ​សូ​រិ​យា បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​អគ្គិភ័យ ចុះ​អន្តរាគមន៍ និង​ទប់ស្កាត់​មិន​អោយ​មាន​ឆេះ​រាលដាល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្បែរ​ផ្សារ​សូ​រិ​យា ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​១៤២ ក្រុម​២២ ភូមិ​៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានលឺ​សំឡេង​ផ្ទុះ​២​ទៅ​៣​ដង​ខ្លាំង​ៗ​ចេញពី​ក្នុង​ទីតាំង​កើតហេតុ​ខាងលើ​បន្ទាប់​មក​ក៏​ស្រាប់តែ​មាន​អណ្តាត​ភ្លើងពណ៌​ក្រហម និង​ផ្សែង​ហ៊ុយ​ខ្លាំង​ចេញពី​ហាង​លក់​ទូរស័ព្ទ​ដៃ បង្ក​ទៅ​ជា​អគ្គិភ័យ​ឆាបឆេះ​ហាង​ទាំងមូល​តែ​ម្តង ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា ឃើញ​ដូចនេះ អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់ និង​បាន​នាំ​គ្នា​ជួយ​គាស់​ទ្វារ ដើម្បី​ងាយ​បាញ់​ពន្លត់​ហើយ​ខ្លះ​ទៀត​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ និង​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ទទួល​ដំណឹង​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​នៅ​ជិត​គោលដៅ​ឆេះ​បំផុត ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​របស់​ការិយាល័យ ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៤​គ្រឿង និង​រថយន្ត​ជំនួយ​ពី​ទីក្រុង​កោះន​រា​១​គ្រឿង កោះ​ពេជ្រ​២​គ្រឿង និង​អូ​ឡាំ​ព្យា​១​គ្រឿង បាន​រលត់​ទាំងស្រុង នៅ​ម៉ោង​៧​និង​៥៥​នាទី​យប់​ថ្ងៃ​ដដែល និង​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​មាន​របួស​ស្នាម​នោះ​ទេ ជាក់ស្តែង គឺ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ហាង​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ និង​ម៉ូតូ​ពីរ​គ្រឿង​ផង​ដែរ តែ​មិន​បាន​រាលដាល​ដល់​ផ្ទះ​ដែល​នៅ​ជាប់​គ្នា​នោះ​ទេ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ