ធនាគារពិភពលោក ទទួលស្គាល់កំណើននៃការនាំចេញកសិកម្មកម្ពុជា
- ភ្នំពេញ
ធនាគារពិភពលោក បានបង្ហើបកាលពីពេលថ្មីៗនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា គឺពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់
ធនាគារពិភពលោក បានបង្ហើបកាលពីពេលថ្មីៗនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា គឺពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់
ធនាគារពិភពលោក បានបង្ហើបកាលពីពេលថ្មីៗនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា គឺពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ។
ស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ បានឲ្យដឹងថា ការនាំចេញកសិផលកម្ពុជា បានកើនឡើងដោយមានតម្លៃ៤ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០២៣ ហើយក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ការនាំចេញនេះ បានកើនឡើង ២៨,១% ដោយមានតម្លៃ១,១ពាន់លានដុល្លាអាមេរិក។
ប្រភពដដែល បានឲ្យដឹងថា កសិផលដែលជាប្រពៃណីនៃការនាំចេញរបស់កម្ពុជា មាន ៖ អង្ករ ដំឡូង កៅស៊ូ និងផលិតផលឈើ។
ប្រភពដដែលបានឲ្យដឹងថា ការនាំចេញដំឡូងមី មានទំហំធំជាងគេ គឺប្រមាណជាជិត ៤២២ លានដុល្លារ ស្មើនឹង ៣៣ភាគរយ, កៅស៊ូ មានតម្លៃប្រមាណជា ២៧៤,៨ លានដុល្លារ ស្មើនឹង ២១ ភាគរយ, អង្ករ ប្រមាណជា ១៣៤,១ លានដុល្លារ ស្មើនឹង ១១ភាគរយ។ ក្រៅពីនោះ មានគ្រាប់ស្វាយចន្ទី ពោត សណ្តែក ស្ក ចេក គ្រឿងសង្ហារឹម ស្វាយ និងជលផល ជាដើម ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ