ខេត្តបន្ទាយមានជ័យ ៖ ទំនាស់ដីផ្លូវរវាងប្រជាពលរដ្ឋទាំងភូមិ និងបុគ្គលម្នាក់ដែលជាប់គាំងយូរត្រូវបានដោះស្រាយបញ្ចប តែនៅចំរូងចំរាស់រឿងកាត់ដើមត្នោត និងដើមស្វាយ កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតភូមិតាប៊ុន ឃុំចំណោម ស្រុកមង្គលបូរី។
លោក ឈុំ ឆាន អភិបាលរងស្រុកមង្គលបូរីបានបញ្ជាក់ថា ជាតំណាងអោយលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកបានដឹកនាំមានមន្ត្រីចម្រុះចុះអនុវត្តផ្ទាល់ដោះស្រាយទំនាស់ដីផ្លូវរវាងបុគ្គលម្នាក់និងប្រជាពលរដ្ឋទាំងភូម សុំអោយបើកផ្លូវដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ១៦០ម៉ែត្រសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងមូលដ្ឋាន។
លោកបានបញ្ជាក់ថ ទំនាស់ដីផ្លូវនេះត្រូវកើតឡើងរយៈពេលយូរមកហើយនៅពេលចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធដែលម្ចាស់សម្រេចដោះដូរពីត្បូងផ្ទះមកខាងជើងលើដីចំការ ដើម្បីបញ្ចប់រឿងនិងទទួលបានចុះបញ្ជីតែក្រោយទទួលបានប័ណ្ណកម្មសិទ្ធិ បែរបុគ្គលរូបនោះមិនចង់ប្រគល់ដីដោះដូរផ្លូវជូនប្រជាពលរដ្ឋទើបមន្ត្រីចម្រុះចុះដោះស្រាយផ្ទាល់ត្រូវបានបញ្ចប់មន្ត្រីភូមិបាលចុះវាស់វែងតាមប្លង់រឹងជាផ្លូវនិងធ្វើការឈូសឆាយជាផ្លូវ។
លោក ឈុំ ឆាន បានបញ្ជាក់ថា៖នៅពេលដោះស្រាយដីផ្លូវត្រូវបានបញ្ចប់ដើម្បីធ្វើការឈូសឆាយធ្វើផ្លូវប៉ៈពាល់ដើមត្នោតនិងដើមស្វាយ២ទៅ៣ដើមជម្រោងជម្រាស់រវាងប្រជាពលរដ្ឋនិងម្ចាស់ដីដោះដូររហូតដល់សម្រេចអោយម្ចាស់ដីដែលដោះដូរដីផ្លូវជូនប្រជាពលរដ្ឋត្រូវម្ចាស់កាប់យកចេញនិងធ្វើការឈូសឆាយដោយប្រជាពលរដ្ឋមូលដ្ឋានកសាងផ្លូវត្រូវបានបញ្ចប់ ។
ចែករំលែកព័តមាននេះ