ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនពេកហើយ បុរសម្នាក់ត្រូវសត្វថ្លែន​ខាំ ក៏ត្រូវស្លា.ប់គួរឱ្យភ្ញាក់ផ្អើល

3 ខែ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ មានហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើលមួយ ​និងសឹង​មិន​គួរ​ឱ្យ​ជឿ​ ក្រោយ​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​សត្វ​ថ្លែន​ខាំ ដែល​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤​។ សមត្ថកិច្ច​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មិថុនា​…

​ខេត្តមណ្ឌលគិរី ៖ មានហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើលមួយ ​និងសឹង​មិន​គួរ​ឱ្យ​ជឿ​ ក្រោយ​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​សត្វ​ថ្លែន​ខាំ ដែល​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤​។

សមត្ថកិច្ច​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មិថុនា​ ឆ្នាំ​២០២៤ ថា ពិតជាមានបុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​សត្វ​ថ្លែន​ខាំមែន នៅ​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ​ជន​រង​គ្រោះ​ឈ្មោះ កង អុីន អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរប​កសិករ ។

បើតាមភរិយា​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់​ថ្ងៃ​ទី២០ មិថុនា ប្ដី​របស់​គាត់​បាន​ឲ្យ​គាត់ និង​កូន​ៗ​ចេញពី​មុង​ ព្រោះ​មាន​ថ្លែន​ខាំ​គាត់ ហើយ​នៅ​ពេល​ដែល​ប្ដី​គាត់​រៀបវាយ ត្រូវថែ្ល​ន​នោះ​​​ធ្លាក់​​​ដី​បាត់ ។

ប្រភព​បន្ត​ថា បន្តិច​ក្រោយមក ​ប្ដី​របស់​គាត់​ក៏​មាន​អាកា​រៈ​ចុក​ទ្រូង រឹង​ថ្គាម ។ ឃើញ​សភាព​មិន​ស្រួល​ គាត់​ក៏​បាន​ពឹង​ឱ្យ​អ្នក​ជិតខាង​ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គាត់​ក៏​បាន​ទទួល​ដំណឹង​ថា ប្ដី​របស់​គាត់​ស្លាប់​ទៅ​ហើយ ។

ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច័យ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​សត្វ​ថ្លែន​ខាំ​មែន ។ សូម​បញ្ជាក់​ថា នេះ​ជា​ករណី​ស្លាប់​ដោយសារ​សត្វ​ថ្លែន​ខាំ​លើក​ទី​២​ហើយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ខណៈ​ដែល​ករណី​ដូច​គ្នា​នេះ​លើក​ទី​មួយ ក្មេង​ប្រុស​ម្នាក់​រស់នៅ​ក្នុងភូមិ ពូ​រ៉ា​ប៉េ​ត
​( អូរ​តេ ) ឃុំ ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ស្លាប់​កាលពី​ថ្ងៃ​ទី ៣១ ឧសភា​ឆ្នាំ ២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ