ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត​នាំ​ចូល​កម្ពុជា បាន​ថយ​ចុះ​ជាង​៩០​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ

3 អាទិត្យ មុន
  • ភ្នំពេញ

ខណៈ​ពេល​ដែល​យានយន្ត ជា​ពិសេស​គឺ​រថយន្ត​ថ្មី​មួយ​ចំនួន បាន​បញ្ចុះតម្លៃ​លក់ ឬ​ក៏​លក់​នៅ​ក្នុង​តម្លៃ​នៃ​កញ្ចប់​ធ្វើការ​ឃោសនា​នោះ របាយការណ៍​នាំ​ចេញ​នាំ​ចូល ដែល​សារព័ត៌មាន​កោះសន្តិភាព បាន​ទទួល​បង្ហាញ​ថា

ខណៈ​ពេល​ដែល​យានយន្ត ជា​ពិសេស​គឺ​រថយន្ត​ថ្មី​មួយ​ចំនួន បាន​បញ្ចុះតម្លៃ​លក់ ឬ​ក៏​លក់​នៅ​ក្នុង​តម្លៃ​នៃ​កញ្ចប់​ធ្វើការ​ឃោសនា​នោះ របាយការណ៍​នាំ​ចេញ​នាំ​ចូល ដែល​សារព័ត៌មាន​កោះសន្តិភាព បាន​ទទួល​បង្ហាញ​ថា ការ​នាំ​ចូល​យានយន្ត​មក​កម្ពុជា មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​២​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៤​នេះ ការ​នាំ​ចូល យានយន្ត​មក​បម្រើ​សេចក្តី​ត្រូវការ​នៅ​ក្នុងស្រុក មានការ​ថយ​ចុះ រហូត​ដល់​ទៅ ជាង ៩១ លាន​ដុល្លារ ឬ​ធ្លាក់​ចុះ​ប្រមាណ​ជា​២៤,១៣​ភាគរយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កាលពី​រយៈពេល​៤​ខែ​ដើម ឆ្នាំ​២០២៣ កម្ពុជា នាំ​ចូល​យានយន្ត សរុប​នៅ​ក្នុង​តម្លៃ​ជាង ៣៧៧ លាន​ដុល្លារ តែ​មក​ដល់​៤​ខែ​ដើម ឆ្នាំ​២០២៤ ការ​នាំ​ចូល​នូវ​យាន យន្ត​មានការ​ថយ​ចុះ​មក​នៅ​ត្រឹមតែ ២៨៦ លាន​ដុល្លារ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ អ្នកវិភាគ បាន​លើក​ឡើង​ថា ហេតុផល​នៃ​ការ​ថយ​ចុះ​នេះ គឺ​អាច ដោយសារ​តែ​ស្ថានភាព​សេដ្ឋកិច្ច​មិនសូវ​ដើរ ពលរដ្ឋ​រិ​ត​បន្តឹង​លើ​ការ​ចំណាយ​ដែល​មិន​ចាំបាច់ ហើយ​ខាង​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក៏​នៅ​តែ​មានការ​រឹត​បន្តឹង លើ​ប្រាក់​កម្ចី ស្រប ពេល​ដែល​កម្ពុជា ក៏​មាន​រោងចក្រ​តម្លើង​ទាំង​ម៉ូតូ​មួយ​ចំនួន និង​តម្លើងរថយន្ត​នៅ​ក្នុង ស្រុក​៦​ក្រុមហ៊ុន​ដែរ នៅ​ពេល​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ