ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រនឹង​កាត់​បន្ថយគ្រោះ​​ទឹកជំនន់​ពី​ថៃ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​កាត់​បន្ថយ​ទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹង​ជួយ​កាត់​បន្ថយ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិនៃ​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ដែល​កើតឡើង​ភ្លាម​ៗ​នៅ​ក្នុង​តំបន់ និង​ជំនន់​ឆ្លង​ដែន​ប្រទេស​ថៃ និង​គ្រោះ​រាំង​ស្ងួត ហើយ​អាច​ផ្តល់​ផល​ដល់ ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​កាត់​បន្ថយ​ទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹង​ជួយ​កាត់​បន្ថយ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិនៃ​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ដែល​កើតឡើង​ភ្លាម​ៗ​នៅ​ក្នុង​តំបន់ និង​ជំនន់​ឆ្លង​ដែន​ប្រទេស​ថៃ និង​គ្រោះ​រាំង​ស្ងួត ហើយ​អាច​ផ្តល់​ផល​ដល់ ប្រជាពលរដ្ឋ និង​ប្រជា​កសិករ​ប្រមាណ ៤២ ២១៣ គ្រួសារ​។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​កាត់​បន្ថយ​ទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួល​ប្រភព​ទឹក​មក​ពី​តាម​បណ្តា​អូរ ស្ទឹង នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​- ថៃ ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ដូច​ជា​៖ ប្រឡាយ​ស្រោចស្រព និង​ដោះ​ទឹក​ខ្នាត​ធំ​ចំនួន ៦​ខ្សែ មាន​ប្រវែង​សរុប ៩២,៦៥​គីឡូម៉ែត្រ សំណង់ សិល្បការ​សរុប​ចំនួន ២០៨​កន្លែង និង​ស្តា​រអាង​ទឹក​ចំនួន ៣ កន្លែង ( អាង​ពង្រ អាង​វាំង​ហែង និង អាង​កន្សែង​) ព្រមទាំង​ជួសជុល​ទំនប់​ត​ភ្ជាប់​អាង​ទឹកអូរ​ខៃ​ដ​ន ។

គម្រោង​នេះ មាន​លទ្ធភាព​ស្រោចស្រព ផ្ទៃដី​បង្កបង្កើន​ផល​វស្សា​សរុប​ប្រមាណ​ជិត ២០ ០០០​ហិ​កតា និង​រដូវប្រាំង ៣៥០០ ហិ​កតា​ហើយ​ប្រជា​កសិករ ដែល​អាច​ទទួលផល​មាន​ចំនួន ៤២ ២១៣ គ្រួសារ ស្ថិត​ក្នុង​ឃុំ​-​សង្កាត់​ចំនួន​១៧ នៃ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​ម៉ា​ឡៃ ស្រុក​អូរ​ជ្រៅ និង ក្រុង​សិរី​សោភ័ណ​។

គោលបំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រភព​ធនធានទឹក ក្នុង​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ សម្រាប់​ការ​បង្កបង្កើន​ផល​ស្រូវ ដំណាំ​គ្រប់​ប្រភេទ និង សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ព្រមទាំង​កាត់​បន្ថយ​បាន​នូវ​ហានិភ័យ​បណ្តាល​មក​ពី​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត ដែល​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​លើកកម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ប៉ិន​ប្រសប់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ