រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រកាសសាលក្រមផ្តន្ទាទោ សជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ នឹងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រា បជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២ ៤នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកា សជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧” វ “នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០៥ ឆ្នាំ នឹងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ.បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ នឹងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ នឹងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេ ញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង នឹងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំ ណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
(មាត្រា៨៥-ជនណាបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញតិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្ស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ ឆ្នាំ នឹងពិន័យជាប្រាក់ពី ៤លានទៅ១៥ លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា ៥៣ “ប្រភេទនៃទោសបន្ថែម” នៃក្រមព្រហ្មទណ្ឌ ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំទៅ ៥ ឆ្នាំ ពិន័យជាប្រាក់ពី១០ លឿនទៅ ២៥ លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយដួចខាងក្រោម ៖
ក-បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត ។
ខ.-ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ។
គ.-បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់ ។
ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ ។
ចំពោះបទល្មើសដែលមានចែងក្នងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស ៖
១-ហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល៥ ឆ្នាំយ៉ាងច្រើន) ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារ ក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ។
សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំ ពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ បានថ្លែងឲ្យដឹងថា ជនបង្កដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបុកស្លាប់អ្នកដទៃចំនួន៤ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ត្រូវសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តតាមនិតិវិធី
សំណុំរឿងខាងលើនេះបានស្ថិតនៅលោក ឆាយ ហុង ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។ ក្រោយពីបញ្ចប់ការសាកសួរ តំណាងអយ្យការបាន សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ រួចចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមរម្លឹកថា កាលពីវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៤ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរមួយបណ្តាលឲ្យមនុស្សប្រុសស្រី០៤ នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និង៤ នាក់ ទៀតរងរបួសធ្ងន់ស្រាល ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ដែលករណីខាងលើនេះបង្កឡើងដោយបុរសម្នាក់បើករថយន្ដម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ពេលកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនគឺឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ ឆ្នាំ មុខ របរ ជាមន្ត្រីបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។
ក្រោយឃាត់ខ្លួនសមត្តកិច្ចបាននាំជនសង្ស័យយកសាកសួរ នៅការិយាល័យជំនាញចរាចរនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយសមត្តកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរបើកក្នុងល្បឿនលឿន ធ្វេសប្រហែស រួមទាំងស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាកំរិតជាតិអាកុល០.៥៤មីលីតខ្សល់ ពោលគឺស្រវឹងបាត់បង់ស្មារតីរួចទៅហើយ ។ ជនបង្កបានបើករថយន្តបុករះរថយន្តច២គ្រឿង ៖
-រថយន្តម៉ាក Lexus NX២០០T ១គ្រឿង និងរថយន្តម៉ាក Toyota Vitz ។
-ម៉ូតូចំនួន៤គ្រឿង ៖
-ម៉ូតូម៉ាក Honda Click ១គ្រឿង
-ម៉ូតូម៉ាក Honda Beat ១គ្រឿង
-ម៉ូតូម៉ាក Honda Dream ១គ្រឿង
-ម៉ូតូម៉ាក Honda Scoopy) ១គ្រឿង ។
បណ្តាលឱ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាល៤នាក់ ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ ។ ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕
ចែករំលែកព័តមាននេះ