ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញថា ជំនន់​ទឹក​ទន្លេ​មិន​អាច​គំរា.មកំហែ.ងដល់រាជធានី​ភ្នំពេញ​បានទេ​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ កម្ពស់​ទឹកទន្លេ​ចតុមុខ​៩.០៨​ម៉ែត្រ ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​១០.៥០​ម៉ែត្រ ដែល​ជំនន់​ទឹកទន្លេ​នេះ​មិន​អាច​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​រាជធានី​ភ្នំពេញ​បាន​ទេ ពីព្រោះ​រាជធានី​ភ្នំពេញ​មាន​ទំនប់​ការពារ ណាមួយ​ទឹកទន្លេ​ផ្នែក​ខាងលើ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ កម្ពស់​ទឹកទន្លេ​ចតុមុខ​៩.០៨​ម៉ែត្រ ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​១០.៥០​ម៉ែត្រ ដែល​ជំនន់​ទឹកទន្លេ​នេះ​មិន​អាច​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​រាជធានី​ភ្នំពេញ​បាន​ទេ ពីព្រោះ​រាជធានី​ភ្នំពេញ​មាន​ទំនប់​ការពារ ណាមួយ​ទឹកទន្លេ​ផ្នែក​ខាងលើ ដូច​ជា កំពង់ចាម ជាដើម បាន​ស្រក​ចុះ​ជា​បណ្តើរ​ៗ​ហើយ ហើយ​រាជធានី​ភ្នំពេញ​កម្ពស់​ទឹក​អាច​ឡើង​មួយ​ថ្ងៃ​ទៀត​នឹង​ស្រក​ទៅ​វិញ​ដែរ ។

លោក ម៉ៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ កម្ពស់​ទឹក​ទន្លេបាសាក់​ចតុមុខ នៅ​រាជធានី​ភ្នំពេញ​៩.០៨​ម៉ែត្រ នៅ​មិន​ទាន់​ដល់​ចំណុច​ប្រុង​ប្រយ័ត្ន​ទេ ហើយ​ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មាន​កម្ពស់​១០.៥០​ម៉ែត្រ ។

លោក​បន្ត​ថា ចំពោះ​ស្ថានភាព​ទឹកស្ទឹង គឺ​ទឹកស្ទឹង​រលាំង​ជ្រៃ​មាន​កម្ពស់​៧.២៧​ម៉ែត្រ ស្រក​ចុះ​០.០៥​ម៉ែត្រ​ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​៧.៨០​ម៉ែត្រ ស្ទឹង​៧​មក​រា មាន​កម្ពស់​៨.២០​ម៉ែត្រ ស្រក​ចុះ​០.៧០​ម៉ែត្រ ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​កម្ពស់​១២​ម៉ែត្រ ។

លោក ម៉ៅ ប៊ុ​ន​ធឿ​ន បានឱ្យ​ដឹង​ទៀត​ថា ចំណែក​កម្រិត​ទឹកភ្លៀង នៅ​គួរ​ស្រូវ​មាន​កម្ពស់​៦.២​មី​លី​ម៉ែត្រ ចោម​ចៅ​៣​មី​លី​ម៉ែត្រ ទួល​សង្កែ​៣៤​មី​លី​ម៉ែត្រ ចតុមុខ​៣.៤​មី​លី​ម៉ែត្រ ។

លោក ម៉ៅ ប៊ុ​ន​ធឿ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ចំពោះ​ជំនន់​ទឹកទន្លេ​មិន​អាច​បង្ក​ការ​គំ​រា​.​ម​កំ​ហែ​.​ង​ដល់​រាជធានី​ភ្នំពេញ​បាន​ទេ ពីព្រោះ​ទឹកទន្លេ​ផ្នែក​ខាងលើ​ដូច​ជា កំពង់ចាម បាន​ស្រក​បណ្តើរ​ៗ​ហើយ ហើយ​ភ្នំពេញ​កម្ពស់​ទឹក​អាច​ឡើង ថ្ងៃស្អែក​មួយ​ថ្ងៃ​ទៀត នឹង​ស្រក​ទៅ​វិញ​ដែរ​ហើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ស្ថានភាព​គ្រោះ​ធម្មជាតិ​យើង​មិន​អាច​សន្និដ្ឋាន​បាន​ច្បាស់លាស់​ដែរ ប៉ុន្តែ​យើង​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ