ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​​នឹង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​​​នៅ​ក្នុង​ឆ្នាំ២០៣០​ខាង​មុខ​នេះ

15 ម៉ោង មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​ ៖ ប្រទេស​កម្ពុជា​​គ្រោង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​​៣០​លាន​តោន​ក្នុង​ឆ្នាំ២០៣០​ខាង​មុខ​នេះ ។ ជាមួយ​គ្នា​នោះ ​ក៏​មាន​សមាគម​អំបោះ​សូត្រ​-​សមាគម​ស្វាយចន្ទី​-​សមា​គម​ស្រូវ​អង្ករ​​កម្ពុជា​-​សមាគម​ស្វាយកែវ​រមៀត និង​សមាគម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​បាន​នឹង​កំពុង​រៀបចំ​ធ្វើ​ផែនការ​ឱ្យ​សមាគម​ក្នុង​ការ​ដាំ​ដុះ និង​នាំ​ផលិតផល​សម្រេច​ទៅ​រក​ទីផ្សារ​អន្តរជាតិ​។ មាន​ប្រសាសន៍​បែប​នេះ​ គ្រា​ដែល​ឯកឧត្តម…

​ខេត្តកំពង់ស្ពឺ​ ៖ ប្រទេស​កម្ពុជា​​គ្រោង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​​៣០​លាន​តោន​ក្នុង​ឆ្នាំ២០៣០​ខាង​មុខ​នេះ ។ ជាមួយ​គ្នា​នោះ ​ក៏​មាន​សមាគម​អំបោះ​សូត្រ​-​សមាគម​ស្វាយចន្ទី​-​សមា​គម​ស្រូវ​អង្ករ​​កម្ពុជា​-​សមាគម​ស្វាយកែវ​រមៀត និង​សមាគម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​បាន​នឹង​កំពុង​រៀបចំ​ធ្វើ​ផែនការ​ឱ្យ​សមាគម​ក្នុង​ការ​ដាំ​ដុះ និង​នាំ​ផលិតផល​សម្រេច​ទៅ​រក​ទីផ្សារ​អន្តរជាតិ​។

មាន​ប្រសាសន៍​បែប​នេះ​ គ្រា​ដែល​ឯកឧត្តម វ៉ា រុត​សាន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​ផ្សព្វផ្សាយ​ស្ដី​ពី​ការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​សមាគម​ស្វាយ​កំពង់ស្ពឺ ពិធី​នេះ​ ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ដោយ​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គ​ភាព​ជុំវិញ​ខេត្ត​  ដែល​ជា​មន្ត្រី​ជំនាញ​ផលិតកម្ម​ស្វាយ អ្នកលក់​ធាតុ​ចូល ផ្គត់ផ្គង់ ថែទាំ ទីផ្សារ ជំនាញ​ចរចា​ទីផ្សារ​ទាំង​សាធារណៈ និង​វិស័យ​ឯកជន​សរុប​​ជាង​១០០​នាក់​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ សហគមន៍​ត្រូវ​ចូលរួម​បង្កើត​ឲ្យ​មាន​សហព័ន្ធ​ស្វាយកែវ​រមៀត ដូច្នេះ​ ការ​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​ និង​ទស្សនៈ​ដូច្នេះ​ធ្វើ​ឡើង​ដើម្បី​អ្វី? ការ​គិត​ប្រមើល​មើល តើ​យើង​ចង់បាន​អ្វី? គឺ​ចង់ឱ្យ​ពិភពលោក​ទទួលស្គាល់​កម្ពុជា ជា​អ្នក​នាំ​ចេញ​ស្វាយកែវ​រមៀត​ឈានមុខ​គេ​។ ចង់ឱ្យ​ប្រជា​
កសិករ​ទទួល​បាន​ប្រាក់​ចំណូល ឲ្យ​សម​ស្រប​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង តាម​ការ​វិនិយោគ​របស់​ពួក​គាត់ ប្រកបដោយ​សីលធម៌​ ។ ចង់ឱ្យ​បងប្អូន​ទាំង​អ្នក​ដាំ បាន​ទទួលផល​ចំណេញ អ្នក​ប្រមូល​ទិញ និង​អ្នក​កែ​ច្នៃ នាំ​ចេញ​បាន​ផល​ចំណេញ​ដូច​គ្នា​។

កម្ពុជា​មាន​ម្រេច មាន​ស្វាយកែវ​រមៀត ជា​មុខទំនិញ​កំពុង​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​កសិករ​ត្រូវ​ពង្រីក​ផ្ទៃដី បង្កើន​ទិន្នផល​ឲ្យ​បាន​ខ្ពស់ ឬ​ធ្វើ​យ៉ាងណា​ដើម្បី​តម្រូវការ​តាម​ទីផ្សារ ពី​ស្វាយ​ស្រស់​ទៅ​ស្វាយ​ស្ងួត ដើម្បី​បាន​តម្លៃ​ខ្ពស់​។ ការ​នាំ​ចេញ​ត្រូវ​សិក្សា​លម្អិត​តាម​ទីផ្សារ​នីមួយ​ៗ អង្គរ​កម្ពុជា​បាន​វាយលុក​បាន​យ៉ាង​ខ្លាំង​ខ្លា នូវ​ទីផ្សារ​អន្តរជាតិ ហើយ​ស្វាយកែវ​មៀត​ក៏​ធ្វើ​ដូច្នោះ​ដែរ គឺ​ទាំង​សោភ័ណ​ភាព​ការ​វេច​ខ្ចប់ ព្រមទាំង​ដាក់​ឈ្មោះ​ប្រទេស​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ជៀសវាង​ផលិតផល​កម្ពុជា ហើយ​ក្រោយ​ពេល​វេច​ខ្ចប់​គេ​ដាក់​និមិត្តសញ្ញា​ទៅ​ជា​ប្រទេស​ផ្សេង​ទៅ​វិញ លើកកម្ពស់​ជីវភាព​សន្តិសុខ​ប្រាក់​ចំណូល​របស់​ប្រជា​កសិករ គឺ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ ​ក្រសួងពាណិជ្ជកម្ម បាន​យកចិត្តទុកដាក់​ខ្លាំង ទៅ​លើ​កសិកម្ម​ទំនើប សហគមន៍​ទំនើប ឬ​ក៏​សហព័ន្ធ​ទំនើប​។ សមាគម គឺជា​អង្គការ​មួយ​តំណាង​ឲ្យ​បងប្អូន ជា​សមាជិក ហើយ​មិន​រក​ប្រាក់​ចំណេញ​ទេ ប៉ុន្តែ​សមាជិក​រកស៊ី គឺ​គិត​ពី​ការ​រកស៊ី​ចំណេញ និង​ខាត មិន​ខុស​ពី​សភាព​ពាណិជ្ជកម្ម និង​សមាជិក​សភា​ ។

សមាជិកសមាគម នៅ​តាម​បណ្ដា​ខេត្ត ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​សហព័ន្ធ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​ដឹកនាំ ក្នុង​ការ​ចង់​ដឹង​ពី​ផល​លំបាក​ក្នុង​វិស័យ​ស្វាយកែវ​រមៀត ដើម្បី​ឲ្យ​រាជរដ្ឋាភិ​បាល​ជួយ​ដោះស្រាយ ដូច្នេះ​ការ​ចូលរួម​របស់​បងប្អូន គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់ ដើម្បី​ពាំនាំ​នូវ​ទុក្ខ​លំបាក​ទាំង​អស់នោះ​ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​។ ដូច្នេះ​វិស័យ​ឯកជន​ជា​វិស័យ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សមាគម​ដាំ​ដុះ ទាំង​ការ​នាំ​ចេញ និង​តម្លៃ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ