ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​១ថ្ងៃ! ពលករ​​​នៅថៃ​ត្រឡប់មកស្រុកកំណើត​នា​ឱកាសភ្ជុំបិណ្ឌ ជិត​៣០០​នាក់​

14 ម៉ោង មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​ខាង​មុខ​នេះ​គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ​ចូល​មក​កម្ពុជា​១​ថ្ងៃ​ជិត​៣០០​នាក់​និង​ថៃ​ចាប់​បញ្ជូន​រយៈពេល​៥​ថ្ងៃ​ជាង​១០០​នាក់​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​បុណ្យប្រពៃណី​យ៍​ខ្មែរ​គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ត្រឡប់​មក​ជួបជុំ​គ្រួសារ​និង​សាច់ញាតិ​១​ថ្ងៃ​មាន​ចំនួន​២៦៧​នាក់​ស្រី​១២៨​នាក់​និង​មាន​លិខិតឆ្លងដែន​មាន​ចំនួន​១៤១​នាក់​ស្រី​១២៦​នាក់​ដែល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ​។…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​ខាង​មុខ​នេះ​គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ថៃ​ចូល​មក​កម្ពុជា​១​ថ្ងៃ​ជិត​៣០០​នាក់​និង​ថៃ​ចាប់​បញ្ជូន​រយៈពេល​៥​ថ្ងៃ​ជាង​១០០​នាក់​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​បុណ្យប្រពៃណី​យ៍​ខ្មែរ​គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ត្រឡប់​មក​ជួបជុំ​គ្រួសារ​និង​សាច់ញាតិ​១​ថ្ងៃ​មាន​ចំនួន​២៦៧​នាក់​ស្រី​១២៨​នាក់​និង​មាន​លិខិតឆ្លងដែន​មាន​ចំនួន​១៤១​នាក់​ស្រី​១២៦​នាក់​ដែល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ​។

លោក​បាន​បញ្ជាក់​ថា​៖​ដោយឡែក​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ត​កិច្ច​ចាប់ខ្លួន​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២៥ ខែកញ្ញា ឆ្នាំ​២០២៤​មាន​ចំនួន​១១៥​នាក់​ដែល​ចោទប្រកាន់​ជា​ជនអន្តោប្រវេសន៍​ដែល​ស្នាក់​នៅ​ធ្វើការ​ដោយ​ខុសច្បាប់​ដែល​អាជ្ញាធរ​កម្ពុជា​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ជា​ការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​គួ​តែ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​មិន​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​និង​លួចលាក់​ចេញ​តាម​រយៈ​មេខ្យល់​តាម​បន្ទាត់​ព្រំដែន​និង​ជា​ការ​ព្រួយបារម្ភ​និង​សុវត្ថិភាព​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ