ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ៖ ការរុះរើរដ្ឋមន្ត្រី២ ជាការសាកល្បងអ្នកកាន់ចង្កូត ក្នុងការជំរុញលទ្ធផលការងារឱ្យកាន់មានប្រសិទ្ធភាព

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ច​ម្ង​ល់​ជុំវិញ​ការ​រុះរើ​រដ្ឋមន្ត្រី​ថ្មី​២​រូប​ពី​ក្រសួង​អធិការកិច្ច មក​ក្រសួងទេសចរណ៍ និង​ពី​ក្រសួងទេសចរណ៍ មក​ក្រសួង​អធិការកិច្ច ត្រូវ​បាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​កុំឱ្យ​មាន​មន្ទិល​សង្ស័យ​ទៀត​ថា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អស់​ច​ម្ង​ល់​ជុំវិញ​ការ​រុះរើ​រដ្ឋមន្ត្រី​ថ្មី​២​រូប​ពី​ក្រសួង​អធិការកិច្ច មក​ក្រសួងទេសចរណ៍ និង​ពី​ក្រសួងទេសចរណ៍ មក​ក្រសួង​អធិការកិច្ច ត្រូវ​បាន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​កុំឱ្យ​មាន​មន្ទិល​សង្ស័យ​ទៀត​ថា ជា​យុទ្ធសាស្ត្រ​នៃ​ការ​គ្រប់គ្រង​ដែល​មិន​ត្រូវ​ងា​.​ប់​ក្រឡា ហើយ​ជា​ការ​សាកល្បង​ប្តូរ​អ្នក​កាន់ចង្កូត ក្រែង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​ខាងលើ​នេះ​ធ្វើ​ឡើង ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ សាល​មជ្ឈមណ្ឌល​ស​ន្និ​បាទ​កោះ​ពេជ្រ ។

និយាយ​ដល់​ការ​ឆ្លើយឆ្លង​គ្នា​រឿង​កម្មវិធី Gumball 3000 ដែល​ទើបតែ​បញ្ចប់​ថ្មី​ៗ​នេះ​ទាក់ទិន​នឹង​ទេ​ចរណ៍ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ​បកស្រាយ​ជុំវិញ​ការ​រុះរើ​រដ្ឋមន្ត្រី​ពីរ​រូប ទៅ​វិញ​ទៅ​មក​ថា «​ហេតុ​អ្វី​ក៏​ត្រូវ reshuffle (​រុះរើ​) រឿង​ការ​ដឹកនាំ​ជា Managermant (​អ្នកគ្រប់គ្រង​) ខ្ញុំ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ពេល​ខ្លះ​យើង​ត្រូវ​សាក​អ្នក​កាន់ចង្កូត​ប្តូរ​គ្នា ដើម្បី​បង្កើន​ល្បើ​ន​សួរ​ថា មួយ​ឆ្នាំ​នេះ​អត់​ធ្វើ? ធ្វើ​ច្រើន រៀបចំ​ពិធី​ច្រើន​ណាស់ សួរ​អ្នក​សៀមរាប​ទៅ​មួយ​ឆ្នាំ​នេះ​គ្រាន់តែ​ប្រជុំ​នៅ​សៀមរាប មិន​ចេះ​ខ្វះ ទោះបីជា​ទេសចរណ៍​មិន​ឡើង តែ​កិច្ចប្រជុំ​រុញ​ទៅ​នឹង​ទាំងអស់​» ។

សម្តេច​ធិ​បតី បញ្ជាក់​បន្ថែម​ថា «Managermant យើង​ដូរ ហើយ​សាកល្បង​រុញ​ទៅ​ជា Team (​ក្រុម​) តែ​មួយ​ទេ ។ Team អាណត្តិ​ទី​៧ ប្រឹងប្រែង​ទាំងអស់​គ្នា មិនល្អ​ឥត​ខ្ចោះ​ទេ គ្មាន​អ្វី​ធ្វើ​មួយ​ថ្ងៃ​បាន​នោះ​ទេ យើង​ចង់បាន តែ​មិន​ដូច​ចិត្ត យើង​ត្រូវ​តែ​ពុះពារ​រុញ​តទៅ​ទៀត ខិតខំ​អស់​លទ្ធភាព ។

ឯកឧត្តម សុខ សូ​កេ​ន ទៅ​ជំរុញ​ក្រសួង​អធិការកិច្ច ដើម្បី​ចាប់ផ្តើម​ក្រសួង ឯកឧត្តម ហួត ហាក់ រុញ​មួយ​ឆ្នាំ​នៅ​ទីនោះ​ក៏​មក​ទី​នេះ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ រុញ​តទៅ​ទៀត Team តែ​មួយ​ទេ ជា Managermant យើង​មិន​ត្រូវ​ងា​.​ប់​ក្រឡា​ទេ យើង​ដើរ​ល្អ​ហើយ ប៉ុន្តែ​យើង​ចង់​សាកល្បង ក្រែង​បាន​ផល​ល្អ​ជាង​នេះ ធ្វើការ reshuffle» ។

សូម​បញ្ជាក់​ថា ឯកឧត្តម​សុខ សូ​កេ​ន ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ កែសម្រួល និង​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ដែល​ផ្លាស់​ប្តូរ​ជាមួយ ឯកឧត្តម ហួត ហាក់ ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។ ការ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​អនុម័ត​គាំទ្រ​ទាំងស្រុង​លើ​ការ​កែសម្រួល​សមាសភាព រាជរដ្ឋាភិបាល​ចំនួន​២​រូប​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ នា​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព សម្តេច ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ដោយ​មាន​វត្តមាន​ចូលរួម​ពី​សមាជិក​-​សមាជិក​រដ្ឋសភា សរុប ១០៦​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ