ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវកាលកាន់បិណ្ឌ ! ព្រះសង្ឃគង់នៅវត្តមួយនេះដាច់ចង្ហាន់រហូតចៅអធិការអំពាវនាវឱ្យជួយ

14 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ធ្វើបុណ្យបានបុណ្យ ពិសេសបើការធ្វើបុណ្យនោះ ចំអ្នកខ្វះខាតពិតប្រាកដ ។ តួយ៉ាង ក្នុងរដូវកាលកាន់បិណ្ឌនេះយើងសង្កេតឃើញថា ពលរដ្ឋខ្មែរបាន និងកំពុងយកចង្អាន់ទៅប្រគេនព្រះសង្ឃតាមទីអារាមនានាទូទាំងប្រទេស…

ខេត្តកំពត ៖ ធ្វើបុណ្យបានបុណ្យ ពិសេសបើការធ្វើបុណ្យនោះ ចំអ្នកខ្វះខាតពិតប្រាកដ ។ តួយ៉ាង ក្នុងរដូវកាលកាន់បិណ្ឌនេះយើងសង្កេតឃើញថា ពលរដ្ឋខ្មែរបាន និងកំពុងយកចង្អាន់ទៅប្រគេនព្រះសង្ឃតាមទីអារាមនានាទូទាំងប្រទេស ។

យ៉ាងណាមិញ មិនមែនគ្រប់ទីអារាមសុទ្ធតែសម្បូរចង្ហាន់ឡើយ ព្រោះទីអារាមមួយចំនួនបែរខ្សត់ពុទ្ធបរិស័ទខ្មែរយើងទៅវិញរហូតវត្តប្រឈមមុខនឹងអត្តខាត់ផងដែរ ។

តស់បងប្អូនទៅធ្វើបុណ្យនៅវត្តមួយនេះ ពិតជាបានបុណ្យច្រើនណាស់ ក្រោយព្រះចៅអធិការវត្តបានអំពាវនាវ តាមបណ្តាញសង្គម ដោយពុំសូវមានពុទ្ធបរិស័ទទៅសោះ ពោលនេះនៅជាប់ភ្នំពេញដាច់ស្រយោលនោះ ។

ជាការពិត កាលពីកន្លងទៅ គ្រូចៅអាធិការ វត្តកម្ពុជវរារាម បានបង្ហោះក្នុងបណ្តាញសង្គមដោយលើកឡើងថា «បិណ្ឌវេនទី៤ហើយអត់មានញាតិញោមមកទេ តាំងពីបិណ្ឌវេនទីមួយមក មេត្តាជួយដល់ព្រះសង្ឃផង វត្តកម្ពុជវររាម ហៅភ្នំជប់ស្ថិតនៅ ភូមិកំពង់ចិន ឃុំស្ទឹងកែវ សុក្រទឹកឈូ ខេត្តកំពត សូមជួយស៊ែរម្នាក់មួយផង»។

ក្រោយការបង្ហោះពីគ្រូចៅអាធិការវត្តកម្ពុជវរារាមនោះ មានបងប្អូនខ្លះចោទសួរថា «អោយឃើញទិដ្ឋភាពវត្តពិតជាក្រហើយកំសត់ណាស់លោកម្ចាស់ ហើយព្រះសង្ឃនៅក្នុងវត្តនោះ មានចំនួនប៉ុន្មានអង្គ លោកម្ចាស់? »។ និងមហាជនខ្លះទៀតថា « កំសត់ណាស់លោកគ្រូ »។

ជាមួយគ្នានេះដែរថា ឃើញថា វត្តមួយកន្លែងពិតជាខ្វះខាតខ្លាំង ដោយចៅអធិការវត្តបានតបក្នុងខមិនថា « ពេលខ្លះដាច់ចង្ហាន់ទៀតផង»នោះ ។ សូមបងប្អូនមកដឹងពីស្ថានភាពវត្តមួយកន្លែងនេះ តើមូលហេតុអ្វីបានជាមិនសូវមានពុទ្ធបរិស័ទទៅដូច្នេះ?

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ព្រះចៅអធិការវត្ត វត្តកម្ពុជវរារាម ព្រះនាម ម៉ុត ម៉ុស មានសង្ឃដីកាថា នៅខាងភូមិកំពង់ចិន ឃុំស្ទឹងកែវ សុក្រទឹកឈូ ខេត្តកំពត វត្តកម្ពុជវររាម (ហៅភ្នំជប់) ដោយវត្តនេះស្ថិតក្បែរជើងភ្នំ ហើយមូលហេតុដែលខ្សត់ពុទ្ធបរិស័ទមកនោះ គឺនៅតំបន់នេះផ្ទាល់ មានប្រជាជនរស់នៅតែ៥០ទៅ៦០គ្រួសារប៉ុណ្ណោះ ហើយម្យ៉ាងទៀតអាចថា នៅជើងភ្នំ ដូច្នេះរៀងពិបាកធ្វើដំណើរផងនោះ ។

ព្រះចៅអធិការ វត្តកម្ពុជវរារាមមានថេដីកាបន្តថា វត្តមួយនេះ ខ្វះខាតច្រើន ដោយថ្ងៃណាខ្លះព្រះសង្ឃដែលគង់នៅវត្ត៥អង្គ ដាច់ចង្ហាន់ទៀតផង ហើយសព្វថ្ងៃព្រះសង្ឃ គឺគង់នៅលើអង្រឹង ពោលពុំមានកន្លែងគង់នៅត្រឹមត្រូវនោះទេ ។ គុណម្ចាស់ព្រះនាម ម៉ុត ម៉ុស បន្តទៀតថា ប្រសិនអាច គឺនាពេលខាងមុខព្រះអង្គនឹងកសាលាឆាន់អោយត្រឹមត្រូវអោយព្រះសង្ឃគង់នៅបានសមរម្យ ។

តាមសង្ឃដីការព្រះអង្គថា បើគិតថ្ងៃទី២៥ បិណ្ឌទី៨នេះ គឺមានពុទ្ធបរិស័ទមកខ្លះ តែមិនជាច្រើនណាស់ណាទេ ដូចបានជម្រាបខាងលើ ព្រោះវត្តនេះមានប្រជាជនរស់នៅតិច ហើយណាមួយផ្ទះទីនេះដាច់ពីគ្នា ដោយមិនដូចជាវត្តនៅខេត្ត ឬនៅតាមទីរួមខេត្តនោះឡើយ។

គួរបញ្ជាក់ដែរថា វត្តកម្ពុជវរារាម ពិតជាខ្វះខាត ដូចដែលបងប្អូនបានឃើញរូបភាព ពោលបើអាចទៅធ្វើបុណ្យនៅវត្តមួយនេះពិតជាបានបុណ្យកុសលច្រើននោះ ៕ ដោយ៖លីហួ គីមឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ