ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ផលិត​ភេស​ជ្ជៈ​ស្លឹក​ក្រា​ធំ​ នៅក្រុងប៉ោយប៉ែត

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ភេ​សជ្ជៈ​​ស្លឹក​ក្រា​ធំ​ ឃាត់ខ្លួន​២​នាក់​ ក្នុងនោះម្នាក់​ជា​ជនជាតិ​ថៃ​ និង​បិទ​ទីតាំង​ផលិត​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ភេ​សជ្ជៈ​​ស្លឹក​ក្រា​ធំ​ ឃាត់ខ្លួន​២​នាក់​ ក្នុងនោះម្នាក់​ជា​ជនជាតិ​ថៃ​ និង​បិទ​ទីតាំង​ផលិត​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ទោ កែវ ដូ​ល អធិការរង​ផ្នែក​ប្រឆាំង​គ្រឿងញៀ.ន​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឱ្យដឹង​ថា​ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​លុប​បំបាត់​គ្រឿងញៀន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​និង​បង្ក្រាប​ទីតាំង​ផលិត​ភេស​ជ្ជៈ​ទឹក​ក្រា​ធំ ​ដែល​ផលិត​ពី​ស្លឹក​ក្រា​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ម្នាក់​ជនជាតិ​ថៃ​ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​និង​រឹបអូស​សម្ភារៈ​ផលិត​និង​ចាក់​កំទិច​ចោល​ទឹក​ក្រា​ធំ​ដែល​ផលិត​ហើយ​ប្រមាណ​ជាង​១០០​ដប​។

លោក​បានឱ្យដឹង​​ថា​ ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ភេ​សជ្ជៈ​ស្លឹក​ក្រា​ធំ ​ត្រូវ​ឃាត់ខ្លួន​ជន​ស​ង្ស៍​យ​២​នាក់​ម្នាក​ជនជាតិ​ថៃ​និង​សម្ភារៈ​ផលិត​និង​ទឹក​ក្រា​ធំ​ដែល​ផលិត​ហើយ​ត្រូវ​បាន​ចាក់​កំទិច​ចោល​ព្រោះ​ទឹក​ក្រា​ធំ​ប្រមាណ​ជិត​១០​ឆ្នាំង​និង​ទឹក​ក្រា​ធំ​ច្រក​ដប​សម្រេច​ជាង​១០០​ដប​។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​ក្រោយ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ភេស​ជ្ជៈ​ស្លឹក​ក្រា​ធំ​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ម្នាក់​ជនជាតិ​ថៃ​ ។ ក្រោយ​សាកសួរ​ហើយ​អាច​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​ត្រូវ​បាន​សុំ​គោល​ការ​ព្រៈ​រាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​បិត​ទីតាំង​ផលិត​និង​រឹបអូស​សម្ភារៈ​ផលិត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ