ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ការ​វាស់​សាកល្បង​ប្រើ​បច្ចេកវិទ្យាGPSថ្មីលើ​ផ្ទៃក្រឡា​ដី​ប្រទេស​កម្ពុជាមាន ១៨១៤៣៦​គីឡូ​ម៉ែត្រការ៉េ​​ មិន​បាត់​ឡើយ​មាន​តែ​លើស

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា ​ផ្ទៃក្រឡា​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​វាស់វែង​សាកល្បង​ប្រើ​បច្ចេកវិទ្យា​GPS​ថ្មី ដែល​បាន​ឯកភាព​គ្នា​ដោយ​មិន​​ទាន់​រាប់​បញ្ចូល​ផ្ទៃដី​ដែន​កោះ​នោះ​ទេ​ ​កម្ពុជា​មាន​ផ្ទៃក្រឡា​១៨១៤៣៦​គីឡូ​ម៉េ​ត្រ​កា​រ៉េ ​ដែល​សបញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា ​ផ្ទៃក្រឡា​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​វាស់វែង​សាកល្បង​ប្រើ​បច្ចេកវិទ្យា​GPS​ថ្មី ដែល​បាន​ឯកភាព​គ្នា​ដោយ​មិន​​ទាន់​រាប់​បញ្ចូល​ផ្ទៃដី​ដែន​កោះ​នោះ​ទេ​ ​កម្ពុជា​មាន​ផ្ទៃក្រឡា​១៨១៤៣៦​គីឡូ​ម៉េ​ត្រ​កា​រ៉េ ​ដែល​សបញ្ជាក់​ថា មិន​ត្រឹមតែ​មិន​បាត់​ក្រោម​១៨១០៣៥​ហើយ​នោះ ថែម​ទាំង​មានការ​កើនឡើង​ប្រមាណ​៤០០​គីឡូ​ម៉ែត្រការ៉េ​ទៀត​ផង ។

ក្នុង​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​សាល​ស​ន្និ​បាត​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា​«​ក្រោយ​ពី​យើង​វាស់វែង អា​នឹង​យើង​មិន​ទាន់​រៀបចំ​រាប់​ដី​កោះ ដី​អី​ផង ហើយ​មាន​បងប្អូន​ខ្លះ ទៅ​សាក់​លើ​ខ្នង​១៨១០៣៥​គីឡូ​ម៉ែត្រការ៉េ ប្រយ័ត្ន​ត្រូវ​ដូរ​ណា ព្រោះ​យើង​គ្រាន់តែ​វាស់​ឆ្នាំ​២០១២ ផ្ទៃក្រឡា​ដី​របស់​យើង​ឡើង​១៨១៤៣៦​គីឡូ​ម៉េ​ត្រ​កា​រ៉េ មិន​ទាន់​រា​ប់កោះ​ផង មិនមែន​បាត់​ក្រោម​១៨១០៣៥​ទេ គ្រាន់តែ​យើង​វាស់​សាកល្បង​ប្រើ​បច្ចេក​វិទ្យា GPS ថ្មី តាម​អ្វី​ដែល​យើង​បាន​ឯកភាព​គ្នា មក​ដល់​ម៉ោង​នេះ មិន​ទាន់​រាប់​ដី​កោះរ​បស់​យើង​ផង​មាន​១៨១៤៣៦​គីឡូ​ម៉ែត្រការ៉េ កើន​ជាង​៤០០-៣០០​គីឡូ​ម៉ែត្រការ៉េ​ទៅ​ហើយ ចឹ​ង​អ្នក​ទៅ​​សាក់​១៨១០៣៥ តិច​ទៀត ​គួរតែ​ទៅ​ដូរ​ទៅ ចាំ​ពេល​យើង​ចរចា​មិន​ឱ្យ​បាត់​ទេ ហើយ ឯកសារ នេះ​អត់​លាក់លៀម​ទេ សម្តេច​តេ​ជោ​បាន​បង្ហោះ ហើយ Copy រាប់​បាន់​សន្លឹក ចែកពេល​ដែល សម្តេច​បកស្រាយ​នៅ​សភា​៥​ម៉ោង​នោះ​» ។

យ៉ាងណា​ក៏​ដោយ​ សម្តេច​ធិ​បតីបាន​បញ្ជាក់​ថា ការ​ដែល​មិន​បាន​ប្រកាស​ជា​ផ្លូវការ ដោយសារ​តែ​កិច្ចការ​ចរចា​ព្រំដែន​នេះ នៅ​មិន​ទាន់​រួចរាល់​នៅឡើយ ពោល​ស្ថិត​ក្នុង​ការ​ចរចា​ព្រំ​ដែនទឹក​បន្ថែម​ទៀត ។  
សម្តេច​ធិ​បតី​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​អ្វី​ដែល​យើង​២០១២ អ្វី​ដែល​យើង​ចប់​ពី​ឆ្នាំ​នោះ​ វា​ដល់​ប៉ុណ្ណឹង​ទៅ​ហើយ លើស​១៨១០៣៥​គីឡូ​ម៉ែត្រការ៉េ​ទៅ​ហើយ នេះ​ជា​ការ​ពិត ហើយ​គ្មាន​អ្វី​លាក់លៀម​ទេ​។

សូម​ជម្រាប​ថា​ ការ​លើក​ឡើង​ពី​ផ្ទៃក្រឡា​ថ្មី​របស់​សម្តេច​បវរ​ធិ​បតី​នេះ ធ្វើ​ឡើង​បន្ទាប់​ពីក្រុមប្រឆាំង បាន​បន្ត​បញ្ឆេះ​កំហឹង និង​ធ្វើឱ្យ​ពលរដ្ឋភ័​ណ្ឌ​ច្រឡំ ជាមួយនឹង​រដ្ឋាភិបាលពី​មួយ​ទៅ​មួយ ពោល​បន្ទាប់​ពី​រឿង CLV ចូល​ដល់​រឿង​ថ្មី​ៗ​នេះ លើ​បញ្ហា​ដែន​កោះ​ជាប់​ប្រ​ទេស​ថៃ​វិញ​ម្តង គឺ​កោះ​គុត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ