ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេ.ង.​ទំ.នើ.ង​អុកឡុក​ផ្ទះ​មង្គលការ កា​.​ប់​កូនកំលោះ​រួម​នឹង​អ្នក​កំដរ​ម្នាក់

1 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ធ្វើ​សកម្មភាព​វាយតប់ និង​អុកឡុក​ក្នុង​កម្មវិធី​មង្គលការ​គេ​មួយ​នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ដោយ​ធ្វើ​សកម្មភាព​យ៉ាង​គ​គ្លើ​ន​ធាក់​ទម្លាយ​ទ្វារផ្ទះ​កូនក្រមុំ និង​បាន​វាយ​កូនកំលោះ​ខៀវ​ភ្នែក និង​កាប់​ត្រូវ​របួស​ស្មា…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ធ្វើ​សកម្មភាព​វាយតប់ និង​អុកឡុក​ក្នុង​កម្មវិធី​មង្គលការ​គេ​មួយ​នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ដោយ​ធ្វើ​សកម្មភាព​យ៉ាង​គ​គ្លើ​ន​ធាក់​ទម្លាយ​ទ្វារផ្ទះ​កូនក្រមុំ និង​បាន​វាយ​កូនកំលោះ​ខៀវ​ភ្នែក និង​កាប់​ត្រូវ​របួស​ស្មា ហើយ​អ្នក​កំដ​កូនកំលោះ​ម្នាក់​ក៏​បាន​រង​របួស​ក្បាល​មួយ​កាំបិត​ផង​ដែរ​។

ក្រោម​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នគរបាល​ខេត្ត កម្លាំង​ព្រហ្មទណ្ឌ​បើក​ប្រតិ​បត្តិការ​តាម​ប្រមាញ់​ក្រុម​ក្មេង​ទំនើង​បាន​ពីរ​នាក់ ដោយ​រហូត​បាន​កាំបិត​ចំនួន​ពីរ​ផង​ដែរ ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ថា នៅ​ភូមិ​ដា​ផ្សារ ឃុំ​ដា កាលពី​ថ្ងៃ​ទី​០២ ធ្នូ គឺ​បាន​រៀបចំ​មង្គលការ​កូនក្រមុំ​កូនកំលោះ​តាម​ប្រពៃណី​សាសនា​របស់​ខ្មែរ​យើង គ្រានោះ​គឺ​មាន​មនុស្ស​ម្នា​ចូលរួម​ច្រើន​កុះករ​ទៀត​ផង​នា​ពេល​ល្ងាច​។

ហើយ​នៅ​ពេល​យប់ មានការ​រាំ​កំសាន្ត​លេង​សប្បាយ ស្រប​ពេល​នោះ ភ្ញៀវ​ដែល​មក​ចូលរួម​បាន​នាំ​គ្នាត្រឡប់​ទៅ​ផ្ទះ​វិញ​សឹងតែ​អស់ ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​នៅ​ដា​ផ្សារ មាន​គ្នា​ជា​ច្រើន​នាក់​បាន​ចូល​ទៅ​វាយតប់​ជាមួយ​ភាគី​ខាង​ភ្ញៀវ​កូនកំលោះ គឺ​មានការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ។ សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក​រហូត​មក​ដល់​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០២៤ក្រុម​តន្ត្រី​បាន​បិទ​អស់​ទៅ​ហើយ ។ ចំណែក​កូនក្រមុំ​កូនកំលោះ​បាន​នាំ​គ្នា​បិទទ្វារ​ដេក ។ ស្រាប់តែ​រំពេច​នោះ ក្រុម​ទំនើង​បាន​ឡើង​មក​ធាក់​ទ្វារ​ទម្លាយ​ចូល​ដល់​លើ​ផ្ទះ ទោះបី​មាន​ចាស់ទុំ​ជួយ​ឃាត់​យ៉ាងណា​ក៏​មិន​ស្ដាប់​ទៀត​។

ក្រុម​នេះ បាន​យក​កាំបិត​ចុង​ស្រួច​និង​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​កូនកំលោះ និង​អ្នក​កំដ ជា​ហេតុ​បណ្ដាល​ឲ្យ​រង​របួស ។ ក្រោយ​ពី​ប្រព្រឹត្ត​នៅ​សកម្មភាព​ហិង្សា​ដោយ​ចេតនា ក្រុម​ក្មេង​ទំនើង​ក៏​នាំ​គ្នា​រត់គេច​បាត់​អស់ តែ​ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឱ្យ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បើក​ប្រតិបត្តិការ​រយៈពេល​មួយ​ម៉ោង​ក្រោយមក​តាម​ប្រមាញ់​ចាប់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​ពីរ​នាក់ ។

សូម​បញ្ជាក់​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​សុទ្ធ សុភាព ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ដារ​ផ្សារ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​ជនសង្ស័យ​៖
១-​ឈ្មោះ ភាន់ សុ​ខៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូង
ឃ្មុំ​។ ២-​ឈ្មោះ ហ៊ួ​ត សៀង​ហ៊ី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ​រស់នៅ​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បក្សពួក​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​ចំនួន​០១, កាំបិត​ចុង​ស្រួច​ចំនួន​០១​និង​ឧបករណ៍​រឹង​វាយ​និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ ១-​ឈ្មោះ​សៀត ពី​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សង្កែ​ចាស់ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រង​របួស​រយះ​ដាច់​លើ​ក្បាល​មួយ​កន្លែង (​អ្នក​កំដ​កូនកំលោះ​) ២-​ឈ្មោះ ហ៊​ង ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រង​របួស​ហើម​ជាំ​លើ​រង្វង់​ភ្នែក​ខាងឆ្វេង​មួយ​កន្លែង​រយះ​ដាច់​លើ​ស្មា​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​មួយ​កន្លែង​រយះ​ដាច់​លើ​កំភួនដៃ​ខាងឆ្វេង​មួយ​កន្លែង និង​ស្នាម​កន្ទួល​ក្រហម​មួ​យក​ន្លែ​( កូនកំលោះ​) ។

ចំពោះ​មូលហេតុ​គឺ​ក្រុម​ជនសង្ស័យ​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្រុម​ជន​រង​គ្រោះ ហើយ​បាន​ជួប​គ្នា​ក្នុង​ពិធី​មង្គលការ (​ហ៊​ង ម៉េ​ង​ហួរ​)​ទើប​ធ្វើ​សកម្មភាព​តែ​ម្តង ។ ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដារ និង​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បង្ក្រាប​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ចំណែក​បក្សពួក​រត់គេច​ខ្លួន​អស់​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត​ត្បូងឃ្មុំ ដោយ​បានការ​អនុញ្ញាត​ពី​លោក សួន ទី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ។ មូលហេតុ​ដោយសារ​តែ​ក្រុម​ទំនើង​ធ្លាប់​ជិះ​ម៉ូតូ​ទៅ​លេង​ទីរួមស្រុក​មេមត់ ហើយ​ចោទ​មក​លើ​ក្រុម​អ្នក​កំដរ​កូនកំលោះ​ថា បាន​ដេញ​វាយ​ពួក​គេ​តែ​ភាគី​កូនកំលោះ​បាន​បដិសេធ​ថា មិន​ដែល​ស្គាល់​ក្រុម​នេះ​ទេ ។

សូម​បញ្ជាក់​ថា ក្រុម​ក្មេង​ទំនើង​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី និង​ស្រាវជ្រាវ​តាម​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ