ថៃរកឃើញករណីដំបូងជំងឺសួតក្អកធ្លា.ក់ឈា.ម បណ្តាលមកពីការជក់បារីអេឡិចត្រូនិច
ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ករណីក្នុងស្រុកដំបូងនៃជំងឺទាក់ទងនឹងការជក់បារីអេឡិចត្រូពិច ឬ វេប…
ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ករណីក្នុងស្រុកដំបូងនៃជំងឺទាក់ទងនឹងការជក់បារីអេឡិចត្រូពិច ឬ វេប…
ប្រទេសថៃ ៖ យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ករណីក្នុងស្រុកដំបូងនៃជំងឺទាក់ទងនឹងការជក់បារីអេឡិចត្រូពិច ឬ វេប (Vape) ហើយអាជ្ញាធរបង្ហាញក្តីបារម្ភអំពីករណីធ្ងន់ធ្ងរជាច្រើនផ្សេងទៀត ដែលទាក់ទងនឹងការជក់បារីអេឡិចត្រូនិច។
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ DDC នៃក្រសួងសុខាភិបាលសាធារណៈបានឱ្យដឹងថា បុរសអាយុ៣២ឆ្នាំម្នាក់មកពីខេត្តបូរីរ៉ាមធ្វើរោគវិនិច្ឆ័យមានជម្ងឺ Evali ឬ E-cigarette ឬក៏ជំងឺសួតទាក់ទងនឹងការជក់បារីអេឡិចត្រូនិច។ វេជ្ជបណ្ឌិត Chayanan Sittibusaya នាយកផ្នែកគ្រប់គ្រងផលិតផលថ្នាំជក់របស់ក្រសួងបានអះអាងថា អ្នកជំងឺដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបូរីរ៉ាម កំពុងក្អកធ្លាក់ឈាម ហើយស្ថានភាពបានវិវត្តទៅជាជំងឺរលាកសួតស្រួចស្រាវ និងធ្ងន់ធ្ងរ។
លោកបន្តថា «ជាធម្មតា យើងមិនធ្លាប់ជួបប្រទះនឹងជំងឺរលាកសួតធ្ងន់ធ្ងរ និងលឿននៅក្នុងរយៈពេល ២៤ ទៅ ៣៦ ម៉ោងបែបនេះនោះទេ។ នៅក្នុងករណីនេះ អ្នកជំងឺត្រូវដាក់បំពង់អុកស៊ីសែន ខណៈការតេស្តទាំងអស់សម្រាប់ការឆ្លងដូចជា ជំងឺកូវីដ-១៩, RSV មេរោគផ្លូវដង្ហើម និងជំងឺផ្សេងទៀតគឺអវិជ្ជមាន។ បន្ទាប់ពីអាចដកបំពង់អុកស៊ីសែន អ្នកជំងឺបានប្រាប់គ្រូពេទ្យថា គាត់បានបឺតបារីអេឡិចត្រូនិកប្រហែល៤០០ខ្សឺតក្នុងមួយថ្ងៃ។ដូច្នេះយើងមិនច្បាស់ទេថា អ្នកជំងឺបានបន្តទម្លាប់ជក់បែបនេះយូរប៉ុនណានោះទេ ខណៈអ្នកជំងឺក៏មានជំងឺប្រចាំកាយរួមមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមផងដែរ»។
លោកវេជ្ជបណ្ឌិត Chayanan បានបន្ថែមថា ការពិនិត្យរាងកាយយ៉ាងលម្អិតបានបង្ហាញពីបំណះពណ៌សលើសួតអ្នកជំងឺ។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺមានភាពប្រសើរ ហើយមិនមានការឆ្លងមេរោគអ្វីនោះទេ ប៉ុន្តែមិនទាន់រឹងមាំដូចដើមឡើយ។
មន្ទីរពេទ្យបានយកករណីនេះទៅកាន់ការិយាល័យសុខភាពសាធារណៈខេត្ត ដើម្បីពិនិត្យពិសោធន៍ជំងឺបន្ថែមទៀត ខណៈលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អាជ្ញាធរបានលើកទឹកចិត្តមន្ទីរពេទ្យទាំងអស់ឱ្យរាយការណ៍ករណីជំងឺ Evali ភ្លាមៗ ដោយភ័យខ្លាចថាករណីជំងឺនេះទំនងជាកើនឡើង ព្រោះមនុស្សវ័យក្មេងកំពុងពេញនិយមជក់បារីអេឡិចត្រូនិក និងងាយស្រួល។
បារីអេឡិកត្រូនិកត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកជក់អាចរកបានដោយងាយស្រួលទាំងតាមរយៈការលក់អនឡាញ និងក្រៅបណ្តាញ ទោះបីជាមានការប្តេជ្ញារបស់អាជ្ញាធរថានឹងដោះស្រាយបញ្ហានេះ យ៉ាងណាក៏ដោយ។ ការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា បារីអេឡិចត្រូនិចរួមមានសារធាតុគ្រោះថ្នាក់ជាច្រើន រួមទាំងជាតិនីកូទីនផងដែរ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ បានណែនាំប្រជាពលរដ្ឋជៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក ជាពិសេសប្រសិនបើពួកគេមានស្ថានភាពជំងឺរ៉ាំរ៉ៃ ព្រោះអាចធ្វើឱ្យរលាកសួតធ្ងន់ធ្ងរភ្លាមៗ និងប៉ះពាល់ដល់អាយុជីវីត៕
ចែករំលែកព័តមាននេះ