ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង ចុះ​ជួប​សំណេះសំណាល​លើ​ក​ទឹកចិត្ត​ដល់​កងកំលាំងប្រដាប់អាវុធ​​ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងកម្លាំងប្រដាបអាវុធ គ្រប់​ប្រភេទ ដែល​តែងតែ​យកចិត្តទុកដាក់ ជុំវិញ​បញ្ហា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កាលពី​ឆ្នាំ​កន្លង​ទៅ​។​ដូច្នេះ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក…

រាជធានីភ្នំពេញ​ ៖ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កងកម្លាំងប្រដាបអាវុធ គ្រប់​ប្រភេទ ដែល​តែងតែ​យកចិត្តទុកដាក់ ជុំវិញ​បញ្ហា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កាលពី​ឆ្នាំ​កន្លង​ទៅ​។​ដូច្នេះ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពៈ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០២៤​នេះ​កងកម្លាំង​និង​អាជ្ញាធរ​ដែនដី​របស់​យើង​ទាំងអស់​ត្រូវ​ធ្វេ​ី​ឱ្យ​បាន​ល្អ​ប្រ​សេ​ី​រ ជាង​ឆ្នាំ​មុន​ទាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក៏​ដូច​ជា​បញ្ហា​អនាម័យ ដែល​ទទួល​បានការ​កោត​សរសេ​ី​រ ពី​សំណាក់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ កន្លង​មក​។ ឯកឧត្តម​ឃួ​ង ស្រេង បាន​អំពាវនាវ​ឱ្យ​កងកំលាំង​ប្រដាក់​អាវុធ​បន្ត​ពង្រឹង​សុ​ន្តិ​សុខ​សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយះ​ពេល​៣​ថ្ងៃនេះ​ឱ្យ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។

ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គ​ណះ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​វិច្ឆិកា​នេះ ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អ​ញ្ជេ​ី​ញ​ជួប​សំណេះ​សំ ណា​ល​ជាមួយ​កងកំលាំងប្រដាប់អាវុធ សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅ​ទីបញ្ជាការ​ស្រាល​នៅ​វាល​ព្រះ​មេរុ​ដែល​ជាទី​តាំង​ប្រមូលផ្តុំ​សមត្ថកិច្ច​ចំរុះ​ការពារ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក​បណ្តែតប្រទីប សំពះ​ព្រះ​ខែ​អកអំបុក​។

ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ថា ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​គាំទ្រ​លេ​ី​ចំណាត់ការ របស់​យេ​ី​ង​ទាំងស្រុង នូវ​បញ្ហា​ការពារ ដែល​យេ​ី​ង​ធ្វេ​ី​អ្វី​ៗ​សព្វបែបយ៉ាង ដេ​ី​ម្បី​បងប្អូន​ប្រជាពលរដ្ឋ​ទទួល​បាន​សប្បាយភាព ក្រោម​ម្លប់​សន្តិភាព ដែល​សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បាន​យក​ជីវិត​ធ្វេ​ី​ដេ​ី​ម​ទុន​មក​ប្តូរ សន្តិភាព ជូន​ប្រជាជន​។

ឯកឧត្តម បាន​បញ្ជាក់​ថា យេ​ី​ង​ទទួល​បាន​សន្តិភាព យេ​ី​ង​ត្រូវ​ថែរក្សា​សន្តិភាព និង​ថែរក្សា​សន្តិសុខ កងកម្លាំង​របស់​យេ​ី​ង បាន​ប្តូរផ្តាច់ ជឿជាក់​លេ​ី​រាជរដ្ឋាភិបាល យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត ធ្វេ​ី​ពលី​កម្ម​គ្រប់​បែប​យ៉ាង ដេ​ី​ម្បី​ប្រជាជន ហេ​ី​យ​ជា​អ្នក​ប​ម្រេ​ី និង​ការពារ​ប្រជាជន យ៉ាង​ល្អ​ប្រ​សេ​ី​រ​តាម​រយៈ​បទ​ពិសោធន៍​នា​ពេល​កន្លង​មក ។

ឯកឧត្តម ឃួ​ង ស្រេង បាន​គូសបញ្ជាក់​ថា ជា​ពិសេស​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពិធី​ភ្ជុំបិណ្ឌ​យេ​ី​ង​បាន​ធ្វេ​ី​កិច្ច​ការងារ​ល្អ​ប្រ​សេ​ី​រ តាម​រយៈ​ការពារ​សុវត្ថិភាព នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដែល​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ធ្វេ​ី​ការ​ចាក​ចេញពី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត និង​តាម​ស្រុក​កំ​ណេ​ី​ត របស់​គាត់​ប៉ុន្តែ​ផ្ទះ​របស់​គាត់ មិន​អាច​ទៅ​តាម​បាន​ទេ ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​អាជ្ញាធរ រាជធានី​ភ្នំពេញ ហេ​ី​យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជា​អ្នក​ប​ម្រេ​ី​ប្រជាពលរដ្ឋ បាន​ធ្វេ​ី​កិច្ច​ការងារ​នេះ បាន​ល្អ​ប្រ​សេ​ី​រ គឺ​ការពារ​ផ្ទះ​របស់​ពួក​គាត់ បាន​គត់​មុត ធ្វេ​ី​អោយ​គាត់ ធ្វេ​ី​ដំណេ​ី​រ​កម្សាន្ត ដោយ​មិន​មានការ​ខ្វាយខ្វល់ ទ្រព្យសម្បត្តិ របស់​ខ្លួន នៅ​ក្នុងផ្ទះ ដែល​នេះ​ជា​វីរភាព​មួយ​របស់​កងកម្លាំង ដែល​ក្នុង​នាម​ថ្នាក់ដឹកនាំ និង​ក្នុង​នាម​ឯកឧត្ដម​ផ្ទាល់​សូម​កោត​សរសេ​ី​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​ខ្ពស់ ក្រោម​ការ​ណែនាំ របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កងកម្លាំង​គឺជា​អ្នក​ការពារ​ប្រជាពលរដ្ឋ គ្រប់​កាលទេសៈ ធ្វេ​ី​កិច្ច​ការងារ​ដេ​ី​ម្បី​ប្រជាពលរដ្ឋ ធ្វេ​ី​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព សន្តិសុខ និង​ទទួល​បាន នូវ​បរិស្ថាន​ជុំវិញ​ឱ្យ​ល្អ​ប្រ​សេ​ី​រ នេះ​ជា​កិច្ច​ការងារ​របស់​កងកម្លាំង ប្រដាប់​អាវុធ ដែល​ត្រូវ​តែ​បំពេញ​ជូន​ប្រជាពលរដ្ឋ ហេ​ី​យ​កងកម្លាំង​យេ​ី​ង​ធ្វេ​ី​បាន​ល្អ​ប្រ​សេ​ី​រ នូវ​កិច្ច​ការងារ​នេះ ។

ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​សូម​ឱ្យ​កងកម្លាំង ទាំងអស់​រក្សា​បាន​នូវ​ប្រពៃណី ដ៏​ល្អ​នេះ សម្រាប់​ប្រជាជន​ខ្មែរ ដែល​កំពុង​មាន​ជំនឿ​លេ​ី​កងកម្លាំងប្រដាប់អាវុធ ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់​ក្នុង​កិច្ចការ​ការពា រ សន្តិសុខ​សុវត្ថិភាព​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វេ​ី​កិច្ច​ការងារ តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដេ​ី​ម្បី​ការពារ​ប្រជាពលរដ្ឋ រស់នៅ​ក្រោម​ម្លប់​សន្តិភាព ទទួល​បាន​សុវត្ថិភាព ល្អ​ប្រ​សេ​ី​រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

គួរ​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​វិច្ឆិកា​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្តេ​ី​ម​ដំណេ​ី​រការ​បុណ្យ​អ៊ុ​ទូក​នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរម​រាជ្យ​វាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​ម្ចាស់​ទីតាំង​ឫ ជា​ម្ចាស់ផ្ទះ បាន​ត្រៀម​លក្ខ​ណះ​រួច​ជា​ស្រេច​ដេ​ី​ម្បី​ទទួល​អំណរ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក​រយះ​ពេល​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​១៤​ដល់​១៦​វិច្ឆិកា ឆ្នាំ​២០២៤​នេះ​។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម​ឃួ​ង​ស្រេង បាន​នាំ​យក​អំណោយ​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ពេជ្រ ចន្ទ​មុនី ទៅ​ផ្តល់​ជូន​កងកំលាំង​ដេ​ី​ម្បី​ជា​កា​រលេ​ី​ក​ទឹកចិត្ត​ដល់​កងកំលាំង​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​រួម​មាន​÷​ឧបត្ថម្ភ​ដល់​កំលាំង​ការពារ​ក្នុង​តំបន់​A , តំបន់​B​និង​កំលាំង​ជំនាញ​បច្ចេកទេស​ចំនួន​១៣.៧០៧​នាក់​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល​។ ឧបត្ថម្ភ​ទីបញ្ជាការ​វាល​ព្រះ​មេរុ ៥​លាន​រៀល​។ ឧបត្ថម្ភ​ទីបញ្ជាការ​ចំណតទូក​ស្នាក់​នៅ​ថវិកា​៥​លាន​រៀល​.​ឧបត្ថម្ភ​ទីបញ្ជាការ​ស្រាល​ចំនួន​១៦​ទីតាំង​ក្នុង​១​ទីតាំង​ថវិកា​ចំនួន​២​លាន​រៀល .​ទឹក​សុទ្ធ​ចំនួន​៤០០០​កេស​.​ភេ​ស​ជ្ជះ​ចំនួន​១៣០០​កេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ