ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ​បណ្ឌិត Devyani Khobragade…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ​បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ នៃ​សាធារណរដ្ឋ​ឥណ្ឌា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា នៅ​វិមាន​សន្ដិភាព​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ​បណ្ឌិត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​ការ​គាំទ្រ និង​កិច្ចសហការ​ដ៏​ល្អ​ចំពោះ​លោក​ជំទាវ និង​ស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ​ទទួល​បាន​ជោគជ័យ និង​រួមចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​ថែម​ទៀត​។ តាម​រយៈ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ល្អ​ប្រសើរ​នេះ លោក​ជំទាវ​បណ្ឌិត​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា នឹង​ឈាន​ឡើង​ដល់​កម្រិត​កាន់តែ​ខ្ពស់​ទៀត ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​របស់​លោក​ជំទាវ​បណ្ឌិត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ប្រកបដោយ​ផ្លែផ្កា ។

សម្ដេច​បវរ​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​សក្ដានុពល​ជា​ច្រើន មាន​ជា​អាទិ៍ ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​នាំ​គ្រប់​កម្រិត វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខ​និង​ការពារ​ជាតិ ឌី​ជី​ថ​ល ការ​អភិវឌ្ឍ​ធនធានមនុស្ស វប្បធម៌​និង​សាសនា ទេសចរណ៍ និង​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ឥណ្ឌា ព្រមទាំង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ