ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រឆាំង​កូរ៉េ​ខាង​ត្បូង​គំ.​រាម​ដក​ទាំង​តំណែ​ង​ប្រ​ធា​នា​ធិបតី​ស្ដី​ទី

1 ថ្ងៃ មុន

ទី​ក្រុ​ងសេអ៊ូល​៖ ​​បន្ទាប់​ពី​​ព្យួរ​​តំណែង​​លោ​កយូន​ស៊ុក​​រួច​នៅ​មិន​ទាន់​អស់​ចិត្ត​​​​ ​​គណ​បក្ស​ប្រឆាំង​នៅ​​កូរ៉េ​ខាង​ត្បូង​ព្រមាន​ដក​តំណែង​ប្រធានា​ធិបតី​ស្ដី​ទី​ ​​លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ​​ថែម​​ទៀត​។ ពួក​គេ​ទាម​ទារ​​ឱ្យ​លោក​​​​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​ថ្មី​មួយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​អាជ្ញា​ធរ​​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​លោក​យូន​ស៊ុក​យូល​ពាក់​ព័ន្ធ​នឹង​ការ​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ លោក​ហាន​ដុក​ស៊ូ​កាល​ពី​មុន​នេះ​ជា​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​។ ក្រោយ​ពេល​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​លោក​យូន​ស៊ុក​យូល​…

ទី​ក្រុ​ងសេអ៊ូល​៖ ​​បន្ទាប់​ពី​​ព្យួរ​​តំណែង​​លោ​កយូន​ស៊ុក​​រួច​នៅ​មិន​ទាន់​អស់​ចិត្ត​​​​ ​​គណ​បក្ស​ប្រឆាំង​នៅ​​កូរ៉េ​ខាង​ត្បូង​ព្រមាន​ដក​តំណែង​ប្រធានា​ធិបតី​ស្ដី​ទី​ ​​លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ​​ថែម​​ទៀត​។ ពួក​គេ​ទាម​ទារ​​ឱ្យ​លោក​​​​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​ថ្មី​មួយ​ដើម្បី​បើក​ផ្លូវ​ឱ្យ​អាជ្ញា​ធរ​​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​លោក​យូន​ស៊ុក​យូល​ពាក់​ព័ន្ធ​នឹង​ការ​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។

លោក​ហាន​ដុក​ស៊ូ​កាល​ពី​មុន​នេះ​ជា​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​។ ក្រោយ​ពេល​បោះ​ឆ្នោត​ព្យួរ​តំណែង​របស់​លោក​យូន​ស៊ុក​យូល​ គាត់​ក៏​ឡើង​ធ្វើ​​​ជា​ប្រធានា​ធិបតី​ស្ដី​ទី​។ ​លោក​យូន​ស៊ុក​យូល​នៅ​តែ​ជា​ប្រ​ធា​នា​​ធិបតី​​​ដដែល​​ ប៉ុន្តែ​ជា​ប្រធានា​ធិបតី​ដែល​គ្មាន​អំណាច​អ្វី​ទាំង​អស់​បន្ទាប់​ពី​​​លោក​​ផ្ទេរ​ភារកិច្ច និង​តួនា​ទី​ទាំង​អស់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​តាំង​ពី​​ដំបូង​ដៃ​​។​​

​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចោទ​ប្រកាន់​​ថា​លោ​កហាន​ដុក​ស៊ូ​​ចូល​ដៃ​ជា​មួយ​លោក​យូន​ស៊ុក​យូល​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។ ដូច្នេះ​ពួក​គេ​ក៏​​​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​។ ពួក​គេ​ព្រមាន​ដាក់​ញត្តិ​ស្នើ​សុំ​ដក​តំណែង​របស់​លោ​កហាន​ថែម​ទៀត​បើ​លោក​មិន​ព្រម​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​ស្ដី​ពី​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ឆាប់​ទេ​។ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​អង្គារ​ត្រូវ​តែ​ធ្វើ​រឿង​នេះ​ឱ្យ​បាន​។​

ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចាត់​ទុក​ថា​ការ​ដែល​ហាន​ដុក​ស៊ូ​ចេះ​តែ​ពន្យារ​ពេល​​ម្ដង​ជា​ពីរ​ដង​បែប​នេះ​​នេះ​មាន​ន័យ​ថា​គាត់​​​ចង់​ប្រឆាំង​នឹង​រដ្ឋ​​​ធម្ម​នុញ្ញ​ និង​មាន​ន័យ​ថា​គាត​​កំពុង​​ចូល​រួម​នៅ​ក្នុង​អំពើ​បះ​បោរ​ក្បត់​ជាតិ​ជា​មួយ​លោក​យូន​ស៊ុក​យូល​ដោយ​ប្រយោល​។ ​តាម​ពិត លោក​ហាន​ដុក​ស៊ូ​មិន​មែន​ទើប​តែ​ធ្វើ​ការ​ថ្មី​ៗ​នេះ​ទេ​។ លោក​បាន​​គ្រប់​គ្រង​កិច្ច​ការ​ផ្ទៃ​ក្នុង​ជាតិ​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​។ គ្រាន់​តែ​ថា​​លោក​ជា​អ្នក​បច្ចេក​ទេស​ និង​មិន​មែន​ជា​អ្នក​ដាក់​ចេញ​កម្ម​វិធី​នយោបាយ​ទេ​​។

លោក​ហាន​អះ​អាង​ថា​លោក​មិន​មែន​ស៊ុម​គ្រលុំ​នៅ​ក្នុង​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ទេ​។ កាល​នោះ លោក​​ខិត​ខំ​​ចាត់​វិធាន​ការ​ទប់​ស្កាត់ទង្វើ​នោះ​ដែរ​ ប៉ុន្តែ​ទៅ​មិន​រួច​។ គាត់​ជា​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​អ្វី​មិន​ឈ្នះ​គេ​ទេ​។ គេ​ជា​ប្រធានា​ធិបតី​ផង និង​ជា​អគ្គ​បញ្ជា​ការ​កង​ទ័ព​ផង​។ ដូច្នេះ នៅ​ទី​បញ្ចប់​ លោក​មាន​​តែ​​​សូម​អភ័យ​ទោស​ចំពោះ​កំហុស​​​ឆ្គង​ដែល​មិន​អាច​ទប់​ស្កាត់​បញ្ហា​នេះ​បាន​។​​

ចំណុច​មួយ​​ទៀត​ដែល​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចង់​រក​រឿង​​ដក​តំណែង​លោក​ហាន​ដុក​ស៊ូ​ម្នាក់​ទៀត​នោះ​គឺ​ពួក​គេ​ចោទ​ប្រកាន់​ថា​លោក​មិន​ព្រម​ទទួល​យក​ឯក​សារ​របស់​តុលាការ​។ គណៈ​កម្ម​ការ​ស៊ើប​អង្កេត​បាន​​កោះ​ហៅ​លោក​យូន​ស៊ុក​យូល​ជា​លើក​ទី​២​ដើម្បី​​ចូល​ឆ្លើយ​បំភ្លឺ​​​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​​ខាង​មុខ​នេះ​។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​តើ​លោក​នឹង​ចូល​បង្ហាញ​ខ្លួន​​ដែរ​ឬ​ទេ​។​

​​ប្រធាន​គណៈ​កម្ម​ការ​ស៊ើប​អង្កេត​ លោក​អ៊ូ​ចុង​ស៊ូ (Woo Jong-soo) ​ថ្លែង​ប្រាប់​សភា​​ថា​សមត្ថ​កិច្ច​ព្យា​យាម​ចូល​ទៅ​ក្នុង​​វិមាន​​ប្រធានា​ធិបតី​របស់​លោក​យូន​ស៊ុក​យូល​ចំនួន​ពីរ​ដង​រួច​មក​ហើយ​។ ប៉ុន្តែ​ភ្នាក់​ងារ​សន្តិ​សុខ​នៅ​ទី​នោះ​រារាំង​ពួក​គេ​មិន​ឱ្យ​ចូល​។ លោក​អ៊ូ​ថ្លែង​ថា​ក្រុម​ការ​ងារ​របស់​លោក​​បាន​ស្នើ​សុំ​ឱ្យ​រក្សា​ទុក​ភស្តុ​តាង​ទាំង​អស់​​។ សូម្បី​តែ​ប្រព័ន្ធ​សឺវើ​ទូរ​ស័ព្ទ​ក៏​ត្រូវ​តែ​រក្សា​ទុក​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ