ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ប្រតិកម្ម​កក្រើក​នៅ​ពន្ធនាគារ​ខេត្តកោះកុង ធ្លាប់​ធ្វើ​អនុ​ជាង​៣០​ឆ្នាំ​…​បាន​ធ្វើ​ប្រធាន​ស្តីទី​មួយ​​ដង្ហើមចង្រិត

17 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ ថ្មី​ៗ​នេះ មាន​ករណី​មិន​ប្រក្រតី​មួយ បាន​ផ្ទុះ​ចេញពី​ព​ន្ឋ​នាគា​ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​លោក​អនុប្រធាន​អោយ​ឡើង​ជំនួស​លោក​ប្រធាន​ចាស់ ដែល​បាន​ទទួលមរណៈភាព​មិន​គួរ​នឹក​ស្មាន​ដល់ ដោយសារ​អាកា​រៈគាំង​បេះដូង កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា…

ខេត្តកោះកុង ៖ ថ្មី​ៗ​នេះ មាន​ករណី​មិន​ប្រក្រតី​មួយ បាន​ផ្ទុះ​ចេញពី​ព​ន្ឋ​នាគា​ខេត្តកោះកុង ពាក់ព័ន្ធ​នឹង​ការ​តែងតាំង​លោក​អនុប្រធាន​អោយ​ឡើង​ជំនួស​លោក​ប្រធាន​ចាស់ ដែល​បាន​ទទួលមរណៈភាព​មិន​គួរ​នឹក​ស្មាន​ដល់ ដោយសារ​អាកា​រៈគាំង​បេះដូង កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លង
ទៅ ។

ការ​តែងតាំង​ខុស​ប្លែក​ពី​គ្រប់​ស្ថាប័ន​ក្នុង​ខេត្តកោះកុង​ធ្លាប់​អនុវត្ត​កន្លង​មក​ដូច​ជា តំបន់​ប្រតិបត្តិការ​សឹក​រង បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ មន្ទីរ​ទេសចរណ៍ មន្ទីរ​កសិកម្ម មន្ទីរ​កិច្ចការ​នារី មន្ទីរ​សង្គមកិច្ច មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​បរិស្ថាន ។​ល​។

ក្នុង​ពេល​ដែល​ប្រធាន​ស្ថាប័ន​ខាងលើ ត្រូវ​ចូល​និវត្តន៍ ឬ​មានការ​ផ្លាស់​ប្តូរ​ចេញ ស្ថាប័ន​សា​ម៉ី​ខាងលើ ត្រូវ​តែ​ស្នើ​តែងតាំង​អនុប្រធាន​ស្ថាប័ន​ទាំងនោះ ដែល​មាន​អតីតភាព​យូរ​ឆ្នាំ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់​អោយ​ឡើង​ជំនួស ។

ហើយ​ការ​តែងតាំង​បែប​នេះ តែងតែ​ទទួល​បានការ​សាទរ​គាំទ្រ​ពី​មហាជន និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​និង​ការ​ដឹកនាំ​អនុវត្ត​ការងារ​តែងតែ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ។ ប៉ុន្តែ​ប្លែក​តែ​អគ្គ​នាយកដ្ឋាន​ព​ន្ឋ​នាគារ​មួយ​គត់ ខណៈ​ពេល​ដែល​លោក គ្រី ប៊ុ​ន​ថា ប្រធាន​ព​ន្ឋ​នាគារ​ខេត្តកោះកុង បាន​ទទួលមរណៈភាព​ដោយ​អាកា​រៈគាំង​បេះដូង កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ២០២៤ ភ្លាម អគ្គ​នាយកដ្ឋាន​ព​ន្ឋ​នាគារ ក៏​បាន​ចុះ​មក​ប្រកាស​អោយ​លោក ទេស សាឡា​ត់ ដែល​ជា​អនុប្រធាន​រយៈពេល​៣០​ឆ្នាំ​កន្លង​មក​ឡើងជា​ប្រធាន​ស្តីទី យ៉ាង​ប្រញាប់ប្រញាល់ នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ២០២៤ ធ្វើ​អោយ​គ្រប់​ស្ថាប័ន​នានា​ទូ​ទាំង​ខេត្ត ជា​ពិសេស មន្ត្រី​ក្រោម​ឱវាទ​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការ​តែងតាំង​នេះ ។

ប៉ុន្តែ​មិនយូរ​ប៉ុន្មាន នៅ​អំឡុង​ពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ជា​ច្រើន​រូប​បង្ហើប​អោយ​ដឹង​ថា អគ្គនាយកដ្ឋាន​បាន​រៀបចំ​ទម្លាក់​មន្ត្រី​ពីលើ​មេឃ​អោយមក​ជំនួស​លោក​ប្រធាន​ស្តីទី​រួច​ហើយ មិនតែប៉ុណ្ណោះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​បាន​ជូនដំណឹង​មក​លោក​ប្រធាន​ស្តីទី​ខេត្តកោះកុង អោយ​នៅ​អង្គុយ​កៅអី​ជា​អនុប្រធាន​ដដែល​មួយ​រយៈ​ទៀត​សិន​ទៅ ចាំ​លើក​ក្រោយ​ចាំ​ថ្នាក់លើ​សា​រ៉េ​ប្រអប់​អោយ​វិញ ។

សូម​រំលឹក​ថា សម្តេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា​ធ្លាប់​មាន​ប្រសាសន៍​ថា បើសិនជា​យើង​តែងតាំង​មន្ត្រី​នៅ​មូលដ្ឋាន​ល្អ​ជាង​មន្ត្រី​ទៅ​ពី​ចម្ងាយ​ដែល​គេ​ហៅ​ថា (​កូន​ក្រោល​) នៅ​កន្លែង​នោះ ហើយ​ប្រសិន​បើ​យើង​បញ្ជូន​មន្ត្រី​ទៅ​ពី​ចម្ងាយ ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​បុណ្យ​អត់​នៅ​ប្រចាំការ​នៅ​ខេត្ត​ទេ គឺ​មក​ជួប​ប្រ​ព​ន្ឋ​កូន​នៅ​ភ្នំពេញ ចឹ​ង​បានជា​ខ្ញុំ​តែងតែ​ជំទាស់ ហើយ​មិន​ផ្តល់​នូវ​ការ​ចុះហត្ថលេខា សំរាប់​មន្ត្រី​ដែល​បោះ​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ ។

ប្រធាន​ស្ថាប័នរដ្ឋ​ជា​ច្រើន​នៅ​ខេត្តកោះកុង​បាន​លើក​ឡើង​ថា ទំនងជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ភ្លេច​អនុសាសន៍​ដែល​ជា​ចក្ខុវិស័យ​ដឹកនាំ និង​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី​ទេ​ដឹង បានជា​លោក​ហ៊ាន​តែងតាំង​មន្ត្រី​តាម​រូបមន្ត​លោកគ្រូ​មា លី សា​ម៉េ​ត ទៅ​វិញ ។

មន្ត្រី​ពន្ធនាគារ​ខេត្តកោះកុង​ជា​ច្រើន​រូប​បាន​សំណូមពរ​ដោយ​ទទូច​ដល់​ខាង​សារព័ត៌មាន សូម​អោយ​ជួយ​បញ្ជូន​សារ​ដ៏​សម្ងាត់​ស្តី​ពី​ការ​ទាត់​ចោល​អតីតភាព​ថ្នាក់ដឹកនាំ​របស់​ពួក​គាត់ ដែល​អគ្គ​នាយកដ្ឋានពន្ធនាគារ​បាន​ធ្វើ​មក​លើ​ប្រធាន​ស្តីទី​ពន្ធនាគារ​ខេត្តកោះកុង អោយទៅ​ដល់​ខុ​ទ្ធ​កា​ល័យ​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ខុទ្ទកាល័យ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សំណូមពរ​អោយ​មានការ​ធ្វើ​អធិការកិច្ច​ករណី​នេះ​ឡើង​វិញ ក្នុង​ពេល​ឆាប់​នេះ ។

កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ជា​ច្រើន​លើក ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ព័ត៌មាន​នៃ​ការ​តែងតាំង​មន្ត្រី​របស់​ខ្លួន​ខាងលើ​នេះ​ដែរ តែ​ទូរស័ព្ទ​មិន​អាច​ទំនាក់​ទំនង​បាន ហើយ​នៅ​ពេល​ទទួល​បានការ​បំភ្លឺ​ណាមួយ​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​នៅ​លេខ​បន្ត ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ