ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុវត្ត​ដក​ប័ណ្ណ​បើក​បរ​យានយន្ត​​​អស់​ពិន្ទុឬ​ពិន្ទុ​សូន្យចាប់​ពីថ្ងៃ​ទី​១ ខែមករា​ ឆ្នាំ​២០២៥​ តទៅ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​ចេញ​នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុវត្ត​ដក​បណ្ណ​បើកបរ​យានយន្ត​ដែល​អស់​ពិន្ទុ ឬ​ពិន្ទុ​សូន្យ ចាប់​ថ្ងៃ​ទី​១ ខែមករា…

រាជធានី​ភ្នំពេញ​ ៖ ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​ចេញ​នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​អនុវត្ត​ដក​បណ្ណ​បើកបរ​យានយន្ត​ដែល​អស់​ពិន្ទុ ឬ​ពិន្ទុ​សូន្យ ចាប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ​តទៅ ដោយ​អង្គភាព​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​-ខេត្ត ​។

ក្នុង​សេចក្តីជូនដំណឹង​នោះ អគ្គស្នងការ​នគរបាល​ជាតិ​ក៏​សំណូមពរ​ដល់​ម្ចាស់​យានយន្ត​ដែល​មាន​ប័ណ្ណ​បើកបរ​ជិត​អស់​ពិន្ទុទៅ​ដាក់​ពាក្យសុំ​រៀន​បំប៉ន​ ដើម្បី​ប្រឡង​យក​ពិន្ទុ​បន្ថែម ឬ​បំពេញ​ពិន្ទុ​ឡើង​វិញ​នៅ​មណ្ឌល​ផ្តល់​សេវា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក ផ​ន រឹម បាន​លើក​ឡើង​ថា​ ​ជម្រាប​ជូន​សា​ធារណជន និង​បណ្តាញ​ផ្សព្វផ្សាយ​នានា​មេត្តា​ជ្រាប​ថា ក្នុង​ការ​អនុវត្ត​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ មក​ទល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នគរបាល​ចរាចរណ៍​បាន​អនុវត្ត​ដក​ពិន្ទុ​ប័ណ្ណ​បើកបរ​សរុប​ចំនួន​៧៤៥០៤​ករណី​។​ ក្នុង​នោះ​ ប័ណ្ណ​បើកបរ​មាន​ពិន្ទុ​សល់​សូន្យ​ចំនួន​១២៣២​ករណី​ ។

លោក​បាន​បញ្ជាក់​ថា «ខ្ញុំបាទ​ក៏​សូម​ជម្រាប​ជូន​បន្ថែម​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២ នៃ​ការ​អនុវត្ត​ការ​ដក​ពិន្ទុ មណ្ឌល​ផ្តល់​សេវា​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មិន​ទាន់​ទទួល​បានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បណ្តុះបណ្តាល ​ដើម្បី​បន្ថែម​ពិន្ទុ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​សារ​ជា​ថ្មី​ឡើង​វិញ​នៅឡើយ​»​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ