ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម! ត្រៀមទទួលព្យុះថ្មី ជាកាដូថ្ងៃគ្រឹស្តម៉ាស់ !

17 ម៉ោង មុន

វៀតណាម ៖ ព្យុះ​ត្រូពិច​មួយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​វិវត្តន៍​ខ្លួន​ទៅ​ជា​ព្យុះ​លេខ​១០ កំពុង​បោកបក់​ខិត​ជិត​ប្រជុំ​កោះ Spratly ឬ Truong Sa របស់​វៀតណាម…

វៀតណាម ៖ ព្យុះ​ត្រូពិច​មួយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​វិវត្តន៍​ខ្លួន​ទៅ​ជា​ព្យុះ​លេខ​១០ កំពុង​បោកបក់​ខិត​ជិត​ប្រជុំ​កោះ Spratly ឬ Truong Sa របស់​វៀតណាម ត្រូវ​បាន​ព្រមាន​ថា នឹង​បើក​ការ​វា​.​យ​ប្រហារ​លើ​បណ្តា​ខេត្ត​ជា​ច្រើន តាម​បណ្តោយ​ឆ្នេរសមុទ្រ​ខាងកើត​រាប់​ចាប់ពី​ខេត្ត Phu Yen ដល់​ខេត្ត Ca Mau រួម​ទាំង​ពី​ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ទើប​ប្រទះ​នូវ​ខ្យល់​បោកបក់ រួម​ទាំង​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ ជា​ពិសេស​នៅ​រាត្រី ថ្ងៃ​ពុធ ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​បុណ្យ​គ្រឹ​ស្ត​ម៉ាស់ ។

យោង​តាម​នាយកដ្ឋាន​ឧតុនិយម​វៀតណាម បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១ ៖ ០០ រំលង​អធ្រាត្រ ថ្ងៃ​ទី​២៣ ធ្នូ ចំណុចកណ្តាល​នៃ​ព្យុះ​ត្រូពិច ស្ថិត​នៅ​លើ​ប្រជុំ​កោះ Truong Sa ហើយ​ចំណុចកណ្តាល​នៃ​ព្យុះ​ស្ថិត​ក្នុង​កម្រិត ៧​ដោយ​មាន​ល្បឿន​ខ្យល់ ចាប់ពី​៥០​ទៅ​៦១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​រំកិល​ខ្លួន​កាន់តែ​កៀក​ដី​គោ​គ ក្នុង​ល្បឿន​ពី​២០​ទៅ​២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

តាម​រយៈ​ការ​ព្យាករណ៍​ក្នុង​រយៈពេល​២៤​ម៉ោង​បន្ទាប់​ខ្យល់ព្យុះ​ត្រូពិច​មួយ​នេះ​នឹង​វិវត្តន៍​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង​ទី​១០ ដែល​វា​.​យ​ប្រហារ​សមុទ្រ​ខាងកើត​វៀតណាម ប្រចាំឆ្នាំ​២០២៤ ។ ជា​ពិសេស​នៅ​ម៉ោង​ប្រហែល ១​រំលង​អាធា​ត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ខ្យល់ព្យុះ​នេះ​អាច​នឹង​បង្កើន​កម្លាំង​បោកបក់​ពី​កម្រិត​៨ ដល់​កម្រិត​លេខ​១០ ដែល​បង្កើត​ឱ្យ​មាន​រលក​ខ្ពស់​ៗ​ពី​៤ ទៅ​៦​ម៉ែត្រ ។

ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​ខាងលើ​ការ​ព្យាករណ៍​ពី​កម្រិត​ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​កើត​មាននៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល និង​តំបន់​កណ្តាល ខណៈ​បច្ចុប្បន្ន​តំបន់​ទាំងនេះ​កំពុង​មាន​ទឹកភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ស្រាប់ ។ ជា​ពិសេស នៅ​ក្នុងអំឡុងពេល​ថ្ងៃ និង​ពេល​រាត្រី​នៃ​ពិធីបុណ្យ​គ្រឹ​ស្ត​ម៉ាស់ នា​ថ្ងៃ​ទី​២៥ ធ្នូ តំបន់​កណ្តាល​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ក៏​ដូច​ជា​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ដោយ​កន្លែង​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បូក​រួម​ជាមួយ​បាតុភូត​ផ្គរ រន្ទះ ដោយ​មាន​ភ្លៀង​ធ្លាក់​ដល់​ទៅ​ជាង​១៥០​មី​លី​ម៉ែត្រ​នៅ​តំបន់​ខ្លះ ។ លុះ​ចប់​បុណ្យ​អូ​ណែ​ល ពោល គឺ​ចាប់​ថ្ងៃ​ទី​២៦ ធ្នូ ទើប​បរិមាណ​ទឹកភ្លៀង​នឹង​ថមថយ​ចុះ​ជា​បណ្តើរ​ៗ ។

គួរ​កត់​សម្គាល់ថា តាំងពី​ដើមឆ្នាំ មក​ទល់​នឹង​បំណាច់​ឆ្នាំ​២០២៤​នេះ សមុទ្រ​ខាងកើត​វៀតណាម បាន​រង​ការ​វា​.​យ​ប្រហារ​ផ្ទួន​ៗ​ជាប់​ៗ​គ្នា​ដោយសារ​សារ​ខ្យល់ព្យុះ​ត្រូ​ពិ​ក និង​ព្យុះ​ទី​ហ្វូង​សរុប​ចំនួន​១០​ក្នុង​ចំណោម​នោះ​មាន​ដូច​ជា ព្យុះ​ព្រះ​ភិ​រុណ​, ព្យុះ​យ៉ាក់​ជី​, ព្យុះ​ស៊ូ​លី​ក​,​ព្យុះ​ត្រា​មី និង​ព្យុះ​យិ​ន​ស៊ី​ង ដែល​បាន​លុកលុយ​ចូល​ដល់​តំបន់​ដីគោក​ជាមួយ​កម្លាំង​យ៉ាង​បំ​ផ្លិ​ញ​បំផ្លាញ​ជា​ដំណំ ។

ជាក់ស្តែង ព្យុះ​ទី​ហ្វុ​ង​យ៉ាក់​ជី ដែល​បាន​បោកបក់​នៅ​ភាគ​ខាងជើង ដែល​ប៉ះពាល់​ដល់ទី​ក្រុង និង​ខេត្ត​សរុប​២៥ រួម​ទាំង​ទីក្រុង​ហាណូយ បាន​ធ្វើ​អោយ​តំបន់​ទេសចរណ៍​ក៏​ដូច​ជា មជ្ឈមណ្ឌល​ឧស្សាហកម្ម​ជា​ច្រើន​សន្ធឹកសន្ធាប់​រង​ការ​ខូចខាត​ស្មើនឹង​ទឹកប្រាក់​ខ្ទង់ពាន់​លាន​ដុល្លារ ។ ព្យុះ​ជា​បន្តបន្ទាប់​នាំ​មក​នូវ​ទឹកជំនន់​ធ្ងន់ធ្ងរ និង​ការ​បាក់​ដី​តូច​ធំ​រាប់​សិប​កន្លែង នា​ឆ្នាំ​២០២៤​នេះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​វៀតណាម​ប្រមាណ​៥១៣​នាក់​ស្លា​.​ប់ និង​បាត់​ខ្លួន​ជាមួយនឹង​ការ​ខាតបង់​សេដ្ឋកិច្ច សរុប​ប៉ាន់​ស្មានថា មាន​ចំនួន​៨៤.៩​ពាន់​ពាន់​លាន​ដុ​ង ឬ​ស្មើនឹង ៣​ពាន់ ៣​រយ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

កែសម្រួលដោយ