ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង ផ្អើលក្រុងព្រះ​សីហនុ

1 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ បន្ទប់​នៅ​ជាន់​ទី 2 នៃ​អាគារ​ផ្ទះសំណាក់​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ក្រុម​១៤ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ឆាបឆេះ​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ បន្ទប់​នៅ​ជាន់​ទី 2 នៃ​អាគារ​ផ្ទះសំណាក់​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ក្រុម​១៤ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ឆាបឆេះ​ និង​ខូចខាត​សម្ភារៈ​ទាំងស្រុង​។

ជុំវិញ​ករណី​អគ្គី​ភ័យ​នេះ​ផង​ដែរ បើ​យោង​តាម​ប្រភព​ពី​ក្រុម​ពន្លត់​អគ្គី ភ័យ​បាន​ឲ្យ​ដឹង​ជាបឋម​ថា​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៤​វេលា​ម៉ោង​២១និង​១០​នាទី​យប់​ មាន​អគ្គិភ័យ​ឆេះ​បន្ទប់​ស្នាក់​នៅ​របស់​ផ្ទះសំណាក់ យី ហោ សួ​គា ជាន់​ទី​២​បន្ទប់​លេខ​១១២ ស្ថិត​នៅ​ចំណុច​ក្រុម​១៤​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ខេ​ត្ពព្រះសីហ​នុ ។

​ទីតាំងកើតហេតុខាងលើ ជា​ប្រភេទ​​សំណង់​សង់អំពី​ថ្ម​ មានកម្ពស់៥ជាន់​បន្ទប់​ទំហំ៤​ម៉ែត្រ​×៥​ម៉ែត្រ​ម្ចាស់ផ្ទះ​ជួល​រង​គ្រោះ​មានឈ្មោះ កែវ​  ហ៉ា​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរលក់ដូរ​ ការ​ឆេះ​ខូចខាត​រួម​មាន​: ១ បន្ទប់ រួម​នឹង​សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​ទាំងស្រុង ។​

មូលហេតុ កំពុង​ស្រាវជ្រាវ ករណី​អគ្គិភ័យ​ខាងលើ​បាន​ចេញ​រថយន្ត​ពន្លត់ អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ០២ គ្រឿង បាន​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ស្មើរ​១២​ម៉ែត្រគូប​។ មិនមាន​មនុស្សណាម្នាក់រងគ្រោះថ្នាក់នៅឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ