ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​លេងល្បែង​ជល់​មាន់​ក្នុង​កាស៊ីណូ ស្នូរ​បា.ញ់​១​គ្រាប់​ផ្អើ.ល.​រ.ត់.​ជា.ន់.​គ្នា

14 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ព្រំដែន​អន្តរជាតិ​ក្អម​សំណ…

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ព្រំដែន​អន្តរជាតិ​ក្អម​សំណ កម្ពុជា​-​វៀតណា​ម ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល មាន​ករណី​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ ដែល​ខ្មែរ​ភាគច្រើន​ចូល​លេង​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​មានការ​ផ្ទុះអាវុធ​ថែម​ទៀត​ផ្អើល​រត់​ជាន់​គ្នា ។

ជុំវិញ​ករណី​នេះ​ដែរ លោក អាំ ធូ អធិការ​នគរបាល​ស្រុក​លើក​ដែក​បាន​ប្រាប់​ភ្នាក់ងារព័ត៌មាន​​តាម​ទូរស័ព្ទ​ថា ករណី​នេះ មាន​មែន ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ ហើយ​ជនល្មើស​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ ។

ចំពោះ​ជនល្មើស​ប្រើប្រាស់​កាំភ្លើង​ម៉ាក​អ្វី​នោះ ក៏​មិន​ទាន់​បានដឹង​ច្បាស់​ដែរ ។
មាន​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ