រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងយុត្តិធម៌អធិបញ្ជាធ្វើការពិនិត្យមើលការសម្រេចរបស់តុលាការដំបូងរាជធានីភ្នំពេញលើសំណុំរឿងបុ.កមនុស្សស្លាប់ រហូតដល់៤នាក់ដោយសារការស្រវឹង តែបែរជាជាប់ពន្ធនាគារតែ៥ឆ្នាំ ។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បន្ទាប់ពីការរិះគន់ជាច្រើនពីបណ្តាអ្នកលេងបណ្តាញសង្គមថា ការសម្រេចនេះ ហាក់ដូចជាមិនសមនឹងហេតុការណ៍ដែលកើតឡើង។
ថ្លែងក្នុងពិធីប្រគល់ជូនសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យភូមិ ន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលសន្និបាតកោះពេជ្រ បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងគ្រោះថ្នាក់ចរាចរណ៍ដែលល្ងាចមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមមួយរឿងបុកមនុស្សសា្លប់នៅប្ញស្សីកែវសម្រេចថា នេះការដាក់ទោសទណ្ឌកម្រិតអតីប្បរមាហើយ» ។
សម្តេចបញ្ជាក់បន្ថែមថា ទោះបីជាគ្រួសារនៃសពបានដកបណ្តឹងរដ្ឋប្បវេណីយ៉ាងណាក្តី ក៏មិនអាចឲ្យរួចខ្លួនដែរ ព្រោះថា ផឹកស្រវឹង ហើយបុកគេស្លាប់ ហើយឲ្យរួចខ្លួនដោយសារគេដកពាក្យបណ្តឹងនោះទេ គឺត្រូវតែប្តឹងទទួលជាប់ពន្ធនាគារ ។
សម្តេចធិបតីបានលើកឡើងថា ដើម្បីឲ្យមានភាពពិតប្រាដកទទួលយកបានសំណុំរឿនេះ ត្រូវប្តឹងទៅសាលាឧទ្ធរណ៍ ហើយខ្ញុំសួមប្រគល់ភារកិច្ចជូនទៅក្រសួងយុត្តិធម៌ ប្រើអំណាចអធិប ញ្ជារបស់ខ្លួនតាមច្បាប់ដាក់គោលការណ៍ទៅព្រះរាជ្ញាអមសាលាឧទ្ធរណ៍ប្តឹងឧទ្ធរណ៍ដើម្បីប្តឹងលើការសម្រេចនេះថា ត្រឹមត្រូវឬនៅ។
សម្តេចធិបតីគូសបញ្ជាក់ថា «តើច្បាប់មានទម្ងន់គ្រប់គ្រាន់ឬនៅ? ព្រោះថា សារសំខាន់ណាស់សម្រាប់អ្នកធ្វើកិច្ចការនេះពិនិត្យឡើងវិញ ។ អីញ្ចឹងសូមឯកឧត្តម កើត រិទ្ធ ប្រគល់ការងារនេះជូនអគ្គព្រះរាជ្ញាអមសាលាឧទ្ធរណ៍ប្តឹងទៅសាលាឧទ្ធរណ៍ថា ការសម្រេចនេះ មានទម្ងន់គ្រប់គ្រាន់ឬនៅ។
ព្រោះថា រឿងនេះគំរូបមួយពាក់ព័ន្ធច្រើន ពិសេសនោះ អ្នកផឹកស្រវឹងហើយបើកបរបុកគេស្លាប់ ហើយជាការដាស់តឿនដល់អ្នកផ្សេងទៀត ដែលផឹកស្រវឹងហើយបើកបរ បុកគេស្លាប់»។ នៅចំពោះមុខនិស្សិតច្បាប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងយុត្តិធម៌ត្រូវតែពិនិត្យមើលករណីនេះហើយក្នុងករណីដែលច្បាប់បានកំណត់ដាក់ទោសទណ្ឌអស់ ហើយត្រឹមហ្នឹងនោះគឺត្រូវពិនិត្យ ធ្វើវិសោធនកម្មច្បាប់ឡើងវិញ ។
សម្តេចធិបតីក៏បានលើកឡើងទៀតថា៖« កាលពីថ្ងៃមុនករណី ឧកញ៉ា ស្រី ស៊ីណា ក៏មានករណីនេះដែរ «…» អីញ្ចឹងដើម្បីកុំឲ្យលើកទឹកចិត្ត និងដាក់កុំ អ្នកផ្សេងធ្វើបែបនេះទៀត ។ បើច្បាប់មានកំណត់ត្រឹមអស់ហើយយើងមិន អាចធ្វើអ្វីលើសពីនេះទេ តែយើងអាចធ្វើវិសោធនកម្ម្ ដើម្បីបង្កើនកម្រិតទោសនៅពេលក្រោយ ហើយដើម្បីការពារកុំឲ្យមានការណីនេះទៀត។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ករណីសំណុំរឿងនេះ បើទប់ស្កាត់ឲ្យមានកើតឡើងបន្តទៀត គឺត្រូវតែធ្វើការបង្កការហើយការបង្កការនេះ ត្រូវតែមានការអនុវត្តឲ្យបានតឹងរឹង ជាពិសេសនោះក្នុងករណីធ្វើឲ្យមានអ្នកស្លាប់ច្រើន។
ករណីនៅឬស្សីកែវដែលមន្ត្រីគយបុកស្លាប់មនុស្សស្លាប់រហូតដល់៤នាក់នេះ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា សម្តេចបានតាមដានជានិច្ចជាប្រចាំ ។ សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ ស្តីពីការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ។
តុលាការបានសម្រេចផ្ទន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ដាក់ពន្ធនាគារកំណត់រយៈពេល០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ«បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៨៣កថាខណ្ឌទី២ ចំណុចខ ចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុចខ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
គួរបញ្ជាក់ផងដែរថា ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ បានទទួលសំណង និងដកពាក្យ បណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសដាក់ទោសពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់។
បន្ថែមពីនេះ តុលាការក៏បានប្រកាសទោសបន្ថែមលើជនជាប់ចោទ ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល៥ឆ្នាំបន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ៕
ចែករំលែកព័តមាននេះ