ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែទឹកជំនន់ ! ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើសម្រេចចិត្តកម្ចាត់ក្រពើរបស់ខ្លួនភ្លាម

2 ខែ មុន

ថៃ ៖ រឿងរ៉ាវ​ដែល​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង ក្នុង​ខេត្ត Lamphun ប្រទេស​ថៃ សម្រេចចិត្ត​កម្ទេច​សត្វ​ក្រពើ​ធំ​ៗ​ជិត​១០០​ក្បាល​របស់​ខ្លួន ដោយសារ​ក្តី​បារម្ភ​ពី​ទឹកជំនន់​ដែល​អាច​ប្រឈម​នឹង​ការ​លិចលង់ ហើយ​ភ័យ​ខ្លាច​ថា ក្រពើ​ទាំងនោះ​អាច​រួច​ពី​ទ្រុង​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ…

ថៃ ៖ រឿងរ៉ាវ​ដែល​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង ក្នុង​ខេត្ត Lamphun ប្រទេស​ថៃ សម្រេចចិត្ត​កម្ទេច​សត្វ​ក្រពើ​ធំ​ៗ​ជិត​១០០​ក្បាល​របស់​ខ្លួន ដោយសារ​ក្តី​បារម្ភ​ពី​ទឹកជំនន់​ដែល​អាច​ប្រឈម​នឹង​ការ​លិចលង់ ហើយ​ភ័យ​ខ្លាច​ថា ក្រពើ​ទាំងនោះ​អាច​រួច​ពី​ទ្រុង​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ កំពុង​អង្រួន​ចិត្ត​អ្នក ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​រូប​នេះ មានឈ្មោះ​ថា Natthapak Khumkad ដោយ​លោក​បាន​ប្រកាស​រឿង​នេះ​តាម​រយៈ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន ដោយ​រៀបរាប់​ទាំង​សោកស្តាយ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​សម្រេចចិត្ត​កម្ចាត់​ក្រពើ​ដែល​នៅ​ជាមួយ​ខ្ញុំ តាំងពី​១៧​ឆ្នាំ​ចេញពី​ស្រះ​ទាំងអស់ ដោយសារ​តែ​កត្តា​គ្រោះ​ធម្មជាតិ​ឆ្នាំ​នេះ ហាក់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក ។ ខ្ញុំ​ត្រូវ​ធ្វើការ​សម្រេច​ចិត្តជា​បន្ទាន់​បំផុត ការពារ​ប្រសើរ​ជាង​ព្យាបាល និង​វិប្បដិសារី​នៅ​ពេល​ក្រោយ ។ វា​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ប្រពន្ធ​ខ្ញុំ និង​មនុស្ស​ជិត​ស្និទ្ធ ។ ជា​ធម្មតា​ខ្ញុំ​មិន​ងាយ​ចុះចាញ់ និង​បោះបង់​អ្វីមួយ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​គិត​ពី​ទិដ្ឋភាព​ជា​ច្រើន ។ ខ្ញុំ​បាន​អត់ធ្មត់​ជា​យូរណាស់​មក​ហើយ វា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​នៅ​ពេល​នេះ ហើយ​ជា​ការ​ចង​ចាំ​អស់​មួយ​ជីវិត ។​»

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​បង្ហោះ​មួយ​នេះ​ល្បី​សុះសាយ ត្រូវ​បាន​ចែករំលែក​ពី​មនុស្ស​រាប់​ម៉ឺន​នាក់​នោះ ក៏​ដូច​ជា ចុះ​ផ្សាយ តាម​សារព័ត៌មាន​ថៃ​ល្បី​ៗ​នោះ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ លោក​Natthapak Khumkad បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Khaosod ថា ក្រពើ​ដែល​គាត់​កម្ទេច គឺជា​ក្រពើ​មេ​ពូជ​ធំ​ចំនួន​៩០​ក្បាល ដែល​គាត់​ចិញ្ចឹម​ប្រហែល​១៧​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កសិដ្ឋាន​របស់​គាត់​នៅ​មានកូន​ក្រពើ​តូច​ៗ​ចំនួន​៥០០​ក្បាល​ទៀត ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​រូប​នេះ បាន​ជ្រើសរើស​ប្រើ​ពាក្យ​«​គ្រប់គ្រង ឬ​កម្ចាត់ ឬ​ដកហូត​» ដោយ​អំពាវនាវ​ដល់​មហាជន កុំអោយ​ប្រើ​ពាក្យ​«​ស​ម្លា​.​ប់​» ព្រោះ​វា​សាហា​.​វ​ឃោ​ឃៅ​ពេក ។ ក្រោយ​ពី​ជួប​បទ​ពិសោធន៍​ទឹកជំនន់​លើក​នេះ លោក​Natthapak អះអាង​ថា ចាប់ពី​ឆ្នាំ​ក្រោយ កសិដ្ឋាន​របស់​លោក​នឹង​មិន​ប្រមូល​ពងក្រពើ ឬ​ភ្ញាស់​កូន​ក្រពើ​បន្ត​ទៅ​ទៀត​ឡើយ ប៉ុន្តែ​គាត់​មាននៅ​តែ​មាន​ជំនឿ​ដូច​ពាក្យចាស់​ពោល​ថា​« ក្រោយ​ភ្លៀង​មេឃ​ស្រលះ​» ៕

កែសម្រួលដោយ