រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនលេងល្បែងក្នុងជម្លោះទឹកដីជាមួយប្រទេសជិតខាង តាមការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសឡើយ។
ការលើកឡើងរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ខណៈពេលដែលរាជរដ្ឋាភិបាលបានកំពុងតែគិតគូរតាមផ្លូវច្បាប់ចំពោះបញ្ហាកោះគុតជាមួយប្រទេសថៃ។ ថ្លែងនាឱកាសអញ្ជើញប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋជឿទុកចិត្តចុះ រឿងការពារទឹកដី ព្រោះថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកកងទ័ព ទៅការពារទឹកដីរបស់កម្ពុជា មិនឱ្យបាច់ដីមួយមីលីម៉ែត្រនោះទេ។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ៖ «យើងការពារនៅអ្វីដែលសល់ ក្នុងភាពស្របច្បាប់របស់យើង កន្លែងណាមិនទាន់ច្បាស់លាស់ យើងនៅបន្ដចុះបញ្ជី ចរចារព្រំដែន ដើម្បីផលប្រយោជន៍របស់យើង យើងមិនឱ្យបាច់ទេ ចឹងសូមឱ្យជឿទុកចិត្តចុះ។ ទោះបីយើងមួយថ្ងៃៗ មិនអង្គុយរឿង កោះគុត រឿង CLV ។ អ្នកនៅក្រៅ មួយថ្ងៃៗសំបូរពេល មួយថ្ងៃៗដើរតែដុត ធ្វើឱ្យប្រជាជនក្ដៅប្រហាយជាមួយរាជរដ្ឋាភិបាល ឱ្យប្រជាជនយល់ច្រលំ ដើម្បីបំផុស តែរាជរដ្ឋាភិបាល អត់លេងល្បែងនឹងទេ»។
ជុំវិញបញ្ហារឿង «កោះគុត» សម្ដេច នាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីថៃ តាមយន្តការច្បាប់។ រាជរដ្ឋាភិបាល គ្មានពេលអង្គុយឆ្លើយនោះទេ ព្រោះរាជរដ្ឋាភិបាលរវល់មួយថ្ងៃៗ ធ្វើកិច្ចការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងធ្វើកិច្ចការងារផ្សេងៗ
ទៀត។
ជាមួយគ្នានោះដែរ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រាប់ថា ខ្ញុំអត់លេងដូចអស់លោកទេ មួយថ្ងៃៗគេថា ហេតុអ្វីរាជរដ្ឋាភិបាលមិនប្ដឹង ឥឡូវគេបង្កើតវេទិកាហៅប្រជាជននៅក្រៅប្រទេស។ រឿងគេ ចរចារាប់សិនឆ្នាំមកហើយ គណៈកម្មាធិការព្រំដែនរបស់យើង នូវតែចរចាមិនទាន់មានការឯកភាពគ្នា នៅព្រំដែនទឹក យើងទាមទារផលប្រយោជន៍ គេទាមទារ
ចឹងបានចរចាមិនទាន់ស្ងាប់»៕
ចែករំលែកព័តមាននេះ