ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីៗប្រយ័ត្នផង! មានអ្នកក្លែងខ្លួនជាប្រុសស្អាត និងមានទ្រព្យសម្បត្តិ ដើម្បីបោ.កលុយតាមបណ្តាញសង្គម

3 ម៉ោង មុន
  • ភ្នំពេញ

នាយកដ្ឋាន​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា​ថា ខ្លួន​បាន​បង្ក្រាប និង​ឃាត់ខ្លួន​មេខ្លោង​សកម្ម​ម្នាក់ ជំនាញ​ខាង​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដើរតួ​ជា​បុរស​សង្ហា មានទ្រព្យ​សម្បត្តិ​ច្រើន ដើម្បី​ឆបោក​ស្ត្រី​ៗ​ជា​ច្រើន​នាក់ ដោយ​ប្រើ​វិធីសាស្ត្រ​លួងលោម​មនោសញ្ចេតនា…

នាយកដ្ឋាន​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា​ថា ខ្លួន​បាន​បង្ក្រាប និង​ឃាត់ខ្លួន​មេខ្លោង​សកម្ម​ម្នាក់ ជំនាញ​ខាង​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដើរតួ​ជា​បុរស​សង្ហា មានទ្រព្យ​សម្បត្តិ​ច្រើន ដើម្បី​ឆបោក​ស្ត្រី​ៗ​ជា​ច្រើន​នាក់ ដោយ​ប្រើ​វិធីសាស្ត្រ​លួងលោម​មនោសញ្ចេតនា ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា បាន​បើក​ការ​ស្រាវជ្រាវ ករណី​ឆបោក​ក្រោម​រូបភាព​លួងលោម​មនោសញ្ចេតនា​តាម​អន​ឡាញ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ច​.​ដ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​យក​មក​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

គូសបញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​ជនសង្ស័យ​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ និង​បាន​យក​រូបភាព​ពី​គណនី​អ្នក​ដទៃ​មក​ធ្វើ​ជា​រូបភាព​របស់​ខ្លួន និង​តែងតែ​បង្អួត​ភាព​ហ៊ឺហារ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​តាម​បណ្ដាញ​សង្គម ។

កន្លង​មក​មាន​នារី​រង​គ្រោះជា​ច្រើន តែងតែ​ចាញ់បោក​ល្បិច​របស់​ជនសង្ស័យ​រូប​នេះ ដោយ​ដំបូង​ឡើយ ជនសង្ស័យ​បាន​បង្ហោះ​ជា​រូបភាព​មានទ្រព្យ​សម្បត្តិ​ហ៊ឺហារ​មានមុខរ​បរជា​អ្នកជំនួញ និង​ពេល​ខ្លះ​ជា​មន្ត្រីរាជការ​មាន​ឥទ្ធិពល ។

បន្ទាប់​ពី​ទាក់ទង​ជន​រង​គ្រោះ​ដល់​ដំណាក់កាល​ជន​រង​គ្រោះ​ទុកចិត្ត​ហើយ ជនសង្ស័យ​បាន​ក្លែង​ធ្វើ​ជា​ជួប​បញ្ហា​ក្នុង​មុខរបរ​រកស៊ី​របស់​គេ​ដូច​ជា គយ​ចាប់​ទំនិញ ឬ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ​…​។​ល ។ ដែល​ជនសង្ស័យ​ត្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ ហើយ​លួងលោម​ឲ្យ​ជន​រង​គ្រោះ​ទាំងនោះ​ផ្ទេរ​ប្រាក់​មក​ខ្លួន​ជា​ច្រើន​ម៉ឺន​សែន​ដុល្លារ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តែងតែ​ក្រើនរំលឹក និង​ផ្សព្វផ្សាយ ដល់​អ្នក​ប្រើប្រាស់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងឡាយ សូម​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ជឿជាក់​លើ​ព័ត៌មាន​បុគ្គល​តាម​បណ្ដាញ​សង្គម ព្រោះ​វា​អាច​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ដែល​នាំ​ឲ្យ​ខាត់បង់​ផលប្រយោជន៍​នានា​ក្នុង​ប្រការ​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ