ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវរងារជជុះកំពុងត្រូវប៉ាន់នៅខេត្តមណ្ឌលគិរី ព្រោះអាកាសធាតុចុះត្រជាក់​ខ្លាំង

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តំបន់​ឦសាន​ប្រទេស​កម្ពុជា​កំពុង​រង​នូវឥ​ទ្ធិ​ពល​អាកាសធាតុ​ត្រជាក់​ជា​ខ្លាំង​ នា​ចុងឆ្នាំ​២០២៤​នេះ ខណៈ​នៅ​ខេត្តមណ្ឌលគិរី​​​សង្កេត​ឃើញ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ជាង​១០​អង្សា​សេ នា​ពេល​យប់ និង​លើស​២០​អង្សា​សេ​បន្តិចបន្តួច​នៅ​ពេល​ថ្ងៃ ដែល​លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ផង​។ ទន្ទឹម​និង​អាកាសធាតុ​ប្រែប្រួល​ទៅ​តាម​រដូវ​កាល អាជីវករ​ដែល​លក់​ខោអាវ​ជជុះ​តាម​ដងផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ តំបន់​ឦសាន​ប្រទេស​កម្ពុជា​កំពុង​រង​នូវឥ​ទ្ធិ​ពល​អាកាសធាតុ​ត្រជាក់​ជា​ខ្លាំង​ នា​ចុងឆ្នាំ​២០២៤​នេះ ខណៈ​នៅ​ខេត្តមណ្ឌលគិរី​​​សង្កេត​ឃើញ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ជាង​១០​អង្សា​សេ នា​ពេល​យប់ និង​លើស​២០​អង្សា​សេ​បន្តិចបន្តួច​នៅ​ពេល​ថ្ងៃ ដែល​លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ផង​។

ទន្ទឹម​និង​អាកាសធាតុ​ប្រែប្រួល​ទៅ​តាម​រដូវ​កាល អាជីវករ​ដែល​លក់​ខោអាវ​ជជុះ​តាម​ដងផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ ក៏​អា​ចរក​កម្រៃ​បាន​គួរសម​ពី​ការ​លក់​អាវ​ក្រាស់​ៗ​ ឬ​អាវ​រងា ដែល​មាន​តម្លៃ​ទាប​សម្រាប់​មហាជន​ពាក់​រក្សា​កម្តៅ​ក្នុង​ខ្លួន​នា​រដូវរំហើយ​ក្នុង​មួយ​ឆ្នាំ​មាន​ម្តង​។​

ចំណែក​ភ្ញៀវ​ទេសចរ​ក៏​បាន​ចាប់អារម្មណ៍​ច្រើន​ក្នុង​ការ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី ជា​ពិសេស​គឺ​ការ​ទទួលយក​អារម្មណ៍​ប្លែក​ពី​អាកាសធាតុ​ដ៏​ត្រជាក់​ក្នុង​កំរិត​១៦​អង្សា​សេ​ទៅ​២២​អង្សា​សេ ដែល​ស្ទើរតែ​គ្មាន​តំបន់​ដទៃ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​កំរិត​អង្សា​នេះ​ឡើយ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តី​ពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ខ្យល់មូសុង​ឦសាន​មាន​ឥទ្ធិពល​លើ​សមុទ្រ​ចិន​ខាងត្បូង និង​គ្របដណ្តប់​លើ​អាង​ទន្លេ មេគង្គ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ ។​ស្ថានភាព​បែប​នេះ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែធ្នូ នៅ​តំបន់​វាលទំនាប​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​ខ្យល់ បក់​មក​ពី​ទិសឦសាន និង​អាគ្នេយ៍​មាន​ល្បឿន​មធ្យម​៥ ម៉ែត្រ​ក្នុង​១​វិនាទី​។

តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​១៨°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C ខ្យល់ បក់​មក​ពី​ទិសឦសាន និង​បូ​ពា៍​មាន​ល្បឿន​មធ្យម​៦​ម៉ែត្រ​/​វិនាទី​។​ចំណែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មធ្យម​អប្បបរមា​១៩°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C ខ្យល់ បក់​មក​ពី​ទិសឦសាន និង​អាគ្នេយ៍ មាន​ល្បឿន​មធ្យម​៦​ម៉ែត្រ​/​វិនាទី​។

ដូច្នេះ​ ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​របស់​ពុក​ម៉ែ​បងប្អូន​នៅ​ខេត្តមណ្ឌលគិរី​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​និង​មាន​សុខភាព​ល្អ សូម​ត្រៀម​ជាមួយ​សម្លៀក​បំពាក់​ក្រាស់​ៗ ដើម្បី​បង្ការ​ពី​ជំងឺ​នានា​អំឡុង​ពេល​ដើរ​លេង​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ