ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​សប្បាយ​និង​ជោគជ័យ​ដើម្បី​ត្រៀម​អបអរសាទរ​ព្រឹត្តិការ​ណ៏​ព្យុហយាត្រា​សាមគ្គីភាព​នៅ​ថ្ងៃ​ទី​១៨​មិថុនា​ស្អែក​នេះ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​ទី​១៧ មិថុនា​នេះ​មុន​ព្យុហយាត្រា​មួយ​ថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី  ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​អ្នក​ថែរក្សា​ទីតាំង​ទឹកដី​ប្រារ​ព្វ​ពិធី​ឲ្យិ​ប្រព្រឹត្ត​ទៅ​បាន​សុខ  ​សប្បាយ​និង​ជោគជ័យ​តាម​បែប​សាសនា​ក្រោម​អធិបតីភាព​ឯកឧត្ដម សំ​ហេង បុរស រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​តំណាង​ឯកឧត្តម​ហ៊ុន…

រាជធានីភ្នំពេញ​ ៖​ នា​រសៀល​ថ្ងៃ​ទី​១៧ មិថុនា​នេះ​មុន​ព្យុហយាត្រា​មួយ​ថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី  ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​អ្នក​ថែរក្សា​ទីតាំង​ទឹកដី​ប្រារ​ព្វ​ពិធី​ឲ្យិ​ប្រព្រឹត្ត​ទៅ​បាន​សុខ  ​សប្បាយ​និង​ជោគជ័យ​តាម​បែប​សាសនា​ក្រោម​អធិបតីភាព​ឯកឧត្ដម សំ​ហេង បុរស រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​តំណាង​ឯកឧត្តម​ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ,​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។

ពិធី​តាម​បែប​សាសនា​ត្រូវ​បាន​ធ្វើ​ឡើង​ខាងលើ​នេះ​ដើម្បី​អបអរសាទរ​ព្រឹត្តិការ​ណ៏​ព្យុហយាត្រា​សាមគ្គីភាព​នៅ​ថ្ងៃ​ទី​១៨​មិថុនា​ព្យុះ​ហយា​ត្រា​សាមគ្គីភាព​(Solidarity Mach)​ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​អោយ​មានកម្ម​វិធី​ព្យុហយាត្រា​សាមគ្គីភាព​ដែល​នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨​ស្អែក​នេះ​ដែល​គ្រោង​ចេញដំណើរ​ដោយ​ថ្មើរជើង​ពីមុខ​សាល​ពិ​ព​ណ៏​សន្និបាត​កោះ​ពេជ្រ​ឆ្ពោះទៅ​វិមាន​ឯករាជ្យ​ដែល​នឹង​មាន​មហាជន​ចូលរួម​រាប់​ម៉ឺន​នាក់​។

គួរ​បញ្ជាក់​ថា​៖​កាលពី​រសៀល​ថ្ងៃ​ទី​១៦​មិថុនា ក្នុង​កិច្ចប្រជុំ​បង្ហាញ​ពី​ខ្លឹមសារ​នៃ​គម្រោង​ព្យុះ​ហយា​ត្រា​សាមគ្គីភាព ខាងលើ​នេះ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយក​រដ្ឋរ​ដ្ន​មន្ត្រី​បាន​គូសបញ្ជាក់​ថា​៖​នេះ​ជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ និង​មាន​អត្ថន័យ​ដ៏  ​ជ្រាលជ្រៅ​នៃ​ខឿន​ការពារ​ជាតិ​ប្រជាជន​។​

គោលបំណង​សំខាន់​នៃ​ពិធី​ព្យុះ​ហយា​ត្រា​នា​ពេល​នេះ ចង់​ប ង្ហា​ញ​ពី​ការ​គាំទ្រ​សុចរិត​ភាព និង​ភាព​ស្របច្បាប់​របស់​កម្ពុជា​ផ្អែក​លើ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​(​កម្ពុជា មិន​មាន​បំណង​ចង់បាន​ទឹកដី​របស់​ប្រទេស​ណាមួយ  ​សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ប៉ុន្តែ​កម្ពុជា​មិន​អោយ​នរណា​យក​ដី​របស់​ខ្លួន​សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ដែរ​។​បង្ហាញ​ការ​គាំទ្រ​វិធានការ​របស់​រាជរដ្ឋាភិបាល​ទាំង​ផ្នែក​ការទូត ផ្នែក​ការទូត ផ្នែក​ការពារ​ជាតិ ផ្នែក​ច្បាប់​ការពារ​ជាតិ​ប្រជាជន​។​បង្ហាញ​ការ​គាំទ្រ​ក្នុង​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ទៅ​តុលាការ​យុ​ត្តិ​ធ​ម៏​អន្តរជាតិ​(ICJ)​ដោយ​ផ្អែក​លើ​ស្មារតី​ត្រូវ​ពន្លត់ភ្លើង​ជា​ជាង​អង្គុយ​បក់ផ្សែង​។​ស្មារតី​របស់​យើង សកម្មភាព កាយវិការ និង​សំឡេង​នៃ​ការ​គាំទ្រ​របស់​យើង​ម្នាក់​ៗ គឺជា​កំលាំងចិត្ត​សំរាប់​រាជរដ្ឋាភិបាល និង​កងកំលាំងប្រដាប់អាវុធ​របស់​យើង​នា​ពេល​នេះ​។

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយក​រដ្ឋរ​ដ្ន​មន្ត្រី​,​ឯកឧត្តម​ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មុខងា​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​,​ឯកឧត្តម​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព​ត៏​មាន​,​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សុទ្ធតែ​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការ​ព្យុះ​ហយា ត្រា​ថ្ងៃ​ទី​១៨​មិថុនា ធានា​បាន​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ឲ្យិ​បាន​១០០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ