ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា ៖ ថៃ​មិន​គោរព​កិច្ចព្រមព្រៀង បង្ហោះ​ដ្រូ​ន ចល័ត​សព្វាវុធ ជីក​លេណដ្ឋាន និង​បង្កើន​ទ័ព​នៅ​តាម​ព្រំដែន

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ អំពី​កា​រវិ​វត្តថ្មី​ៗ នៃ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ ដូច​ខាងក្រោម…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ អំពី​កា​រវិ​វត្តថ្មី​ៗ នៃ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ ដូច​ខាងក្រោម ៖

កម្ពុជា​មាន​បំណង​រក្សាសុខ​សន្តិភាព និង​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ តាម​រយៈ​តុលាការ អន្តរជាតិ (ICJ) នៅ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ដោយ​សន្តិវិធី និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ក្រៅ​អំពី​នេះ កម្ពុជា បាន​រៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៤-១៥ ខែមិថុនា ឆ្នាំ​២០២៥ ហើយ​បាន​ឯកភាព​គ្នា​លើ​កិច្ចការ​ដែល​ភាគី​កម្ពុជា​-​ថៃ ត្រូវ​បំពេញ​បន្ត​ទៀត ។

ជា​ការ​សោកស្តាយ ភាគី​ថៃ មិន​បាន​គោរព នូវ​កិច្ចព្រមព្រៀង ហើយ​ថែម​ទាំង​បាន​បង្កើន​ការ​ធ្វើ​សកម្មភាព​រំលោភ​បំពាន លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ផ្ទុយ​ពី​អនុស្សា​រណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU2000)​។ ភាគី​ថៃ បាន​បង្កើន​សកម្មភាព​បង្ហោះ​ដ្រូ​ន ការ​ជីក​លេណដ្ឋាន ការ​បង្កើន និង​ចល័ត​អាវុធ​គាំទ្រ និង​សព្វាវុធ​គ្រប់​ប្រភេទ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្កើន​ចំនួន​ទាហាន​នៅ​តាម​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ ដែល​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ នៃ​ប្រទេស​ទាំង​ពីរ ។

កងទ័ព​កម្ពុជា គាំទ្រ​នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ជម្លោះ​តាម​ច្បាប់​អន្តរជាតិ និង​ដោយ​សន្តិវិធី និង​រក្សា​ជំហរ​យ៉ាង​មុតមាំ​ទាំង​កងទ័ព ទាំង​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស គោរព​អធិបតេយ្យ​របស់​ប្រទេស​ជិតខាង និង​ប្តេជ្ញា​ប្រែក្លាយ​តំបន់​ព្រំដែន ទៅ​ជា​តំបន់​សន្តិភាព ប៉ុន្តែ​មិន​អនុញ្ញាត​ជា​ដាច់ខាត​ដល់​ការ​ប៉ុនប៉ង​រំលោភ​ឈ្លានពាន​ពី​ប្រទេស​ណាមួយ​ឡើយ ហើយ​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី ទោះជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ