ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ១គូនេះ ​! ចម្លែកអីបានយកក្រពើទៅប្រលែង​នៅសាលា​ភូមិន្ទ​ ហើយចំថ្ងៃបុណ្យពិសាខបូជាទៀត

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​បុណ្យពិសាខបូជា ដែល​គ្រប់​គ្នា​មាន​សទ្ធា​ជ្រះថ្លា ក្នុង​ការ​ធ្វើបុណ្យ​ទាន​នោះ ស្រាប់តែ​មាន​ប្តី​ប្រពន្ធ​ចិត្ត​បុណ្យ​មួយគូ បាន​ធ្វើ​រឿង​មួយ​នាំ​ឱ្យ​ផ្អើល​ពេញ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​ពួក​គាត់​បាន​នាំ​យក​កូន​ក្រពើ​Cute ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​ក្បាល ក្នុង​គោលបំណង​មក​ព្រ​លែង​នៅ​ក្នុង​ស្រះ​ទឹក​របស់​សាកលវិទ្យាល័យ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​បុណ្យពិសាខបូជា ដែល​គ្រប់​គ្នា​មាន​សទ្ធា​ជ្រះថ្លា ក្នុង​ការ​ធ្វើបុណ្យ​ទាន​នោះ ស្រាប់តែ​មាន​ប្តី​ប្រពន្ធ​ចិត្ត​បុណ្យ​មួយគូ បាន​ធ្វើ​រឿង​មួយ​នាំ​ឱ្យ​ផ្អើល​ពេញ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​ពួក​គាត់​បាន​នាំ​យក​កូន​ក្រពើ​Cute ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​ក្បាល ក្នុង​គោលបំណង​មក​ព្រ​លែង​នៅ​ក្នុង​ស្រះ​ទឹក​របស់​សាកលវិទ្យាល័យ តែ​ចៃដន្យ​អី​ត្រូវ​បាន​សន្តិសុខ​សង្ស័យ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​កុំ​អី​ពីរ​បី​ឆ្នាំ​ទៀត​ក្រពើ​មួយ​ក្បាល​នេះ​នឹង​ប្រែ​ពី​ក្រពើរ​Cute ក្លាយទៅជា​សត្វ​ប្រមាញ់ ឬ​ក្លាយជា​តួឯក ក្នុង​រឿង​ក្រពើ​ស៊ី​និ​សិ​ត្ស​ក្នុង​សកល​វិទ្យាល័យ​ជាក់​ជា​ពុំខាន​ឡើយ ។

រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ហួសចិត្ត​ឈាន​ចូល​ប៉ែ​ត ដែល​មហាជន​លើ​បណ្តាញ​សង្គម​ចែករំលែក​យ៉ាង​ផុសផុល​នេះ ត្រូវ​បាន​បង្ហោះ​ដោយ លោក ជេ​ត ជាលី សាកល​វិទ្យា​ធិ​ការ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤ ដោយ​បាន​អំពាវនាវ​ទៅ​ដល់​សារ​ធារ​ណៈ​ជន កុំ​ដោយសា​តែ​ជំនឿ​យក​សត្វ​គ្រោះថ្នាក់​មក​ប្រលែង​បែប​នេះ ។

សាកល​វិទ្យា​ធិ​ការ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ «​ជា​រឿង​គ្រោះថ្នាក់ និង​អាក្រក់​បំផុត ដែល​មាន​មនុស្សយ​កកូន​ក្រពើ​មក​ព្រ​លែង​ក្នុង​ទឹកស្រះ​សាកលវិទ្យាល័យ​យើង ។ ថ្ងៃនេះ​ជា​ថ្ងៃសីល​ធំ សម្រាប់​ពុទ្ធ​សា​និក​ជន ។ មាន​មនុស្ស​មួយ​ចំនួន​មាន​ជំនឿ​ថា ការ​ដោះ​លែង​សត្វ​ឲ្យ​មានជីវិត និង​សេរីភាព​ក្នុងថ្ងៃនេះ​ជា​ទ​ង្វើ​ប្រកបដោយ​កុសល​ល្អ​ខ្ពង់ខ្ពស់ ។ ប៉ុន្តែ​ការ​ដោះ​លែង​សត្វ​មួយ​ចំនួន​ឲ្យ​មានជីវិត​បែរជា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទៅ​វិញ ។

សូម​បងប្អូន​បញ្ឈប់​នូវ​ទ​ង្វើ​ដ៏​គ្រោះថ្នាក់​នេះ​ជា​ដាច់ខាត ។ ខ្ញុំ​សូម​អរគុណ និង​កោតសរសើរ​ដល់​បងប្អូន​សន្តិសុខ​យើង ដែល​បាន​ទប់ស្កាត់​ទាន់​ពេល​នូវ​ទ​ង្វើ​ដ៏​គ្រោះថ្នាក់​នេះ ។ សូម​យើង​ទាំងអស់​គ្នា​មាន​ជំនឿ​ប្រកបដោយ​វិចារណញ្ញាណ​ត្រឹមត្រូវ ។​»

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​អះអាង​របស់​ក្រុម​សន្តិសុខ​ប្រចាំ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​យោង​តាម​ប្រ​ភ​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឱ្យ​ឃើញ​ថា កូន​ក្រពើ​មួយ​ក្បាល​នេះ​ត្រូវ​បាន​ប្តី​ប្រពន្ធ​វ័យ​កណ្តាល​មួយគូ​លាក់​នៅ​ក្នុង​ប្រអប់​ពណ៌​ផ្កាឈូក រាង​៤​ជ្រុង ដឹកនាំ​ម៉ូតូ​ជិះ ចូល​មក​បរិវេណ​សកល​វិទ្យាល័យ ហើយដោយ​មានការ​សង្ស័យ​សន្តិសុខ​ក៏​សួរនាំ​តែ​ត្រូវ​បាន​អ្នក​ទាំង​ពីរ​តប​ដោយ​កុហក​វិញ​ថា គ្រាន់តែ​សត្វ​ត្រកួត ប៉ុន្តែ​ដោយសារ​ក្រុម​សន្តិសុខ​មិន​ជឿ​សម្តី​របស់​ពួក​គាត់​ឡើយ ហើយ​បាន​ចាប់​ឃាត់​ទុក ហើយ​ក្រោយ​ពិនិត្យ​ឱ្យ​ជាក់​ទៅ​ទើប​ដឹង​ថា ជា​សត្វ​ក្រពើ ។

យ៉ាងណា​ក៏​ដោយ កូន​ក្រពើ​មួយ​ក្បាល​នេះ​កំពុង​ត្រូវ​បាន​ចាប់​យក​ទៅ​រក្សា​ទុក​ដោយ​សុវត្ថិភាព​ហើយ ខណៈ​ដែល​ថ្នាក់ដឹកនាំ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​បុរស​ស្ត្រី​ជា​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ​អញ្ជើញ​មក​យក​ក្រពើ​នេះ​ត្រឡប់​ទៅ​វិញ​ផង ។ ហើយ​ប្រ​សិន​ប្រើ​ពួក​គាត់​មិន​ហ៊ាន​មក​យក​ទៅ​វិញ​ទេ​នោះ សកលវិទ្យា​ការ​នឹង​ស្នើ​ទៅ​អង្គការ​អភិរក្ស​សត្វ ឬ​អ្នក​ដែល​មាន​ជំនាញ​ខាង​ចិញ្ចឹមសត្វ​ក្រពើ​មក​ទទួល​ក្រពើ​នេះ​ទៅ​ចិញ្ចឹម ៕ អត្ថបទ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ