ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវកម្លាំងមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ក្រោយពីមានសេចក្ដីរាយការណ៍ថា ជននេះបានចាប់បង្ខំរំលោភសេពសន្ថវៈទៅលើប្អូនស្រីជីដូនមួយ ដែលទើបមានអាយុ០៧ឆ្នាំ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ២២ ឧសភា នៅចំណុចផ្ទះរបស់ខ្លួន នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចិន សុខជា អាយុ២០ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះ រ័ត្ន ចាន់រ៉ា អាយុ០៧ឆ្នា ជាប្អូនជីដូនមួយជនសង្ស័យ រស់នៅក្បែរគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយម្ដាយធំក្មេងស្រីរងគ្រោះបានប្ដឹងសុំសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ និងក្រោយពេលកើតហេតុ។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់កោះសន្តិភាពថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ជាបងប្អូនជីដូនមួយ ហើយរស់នៅក្បែរគ្នានៅក្នុងភូមិ។ លោកថា ជបសង្ស័យបានចាប់បង្ខំរំលោភក្មេងស្រីរហូតបានសម្រេច ហើយក្រោយមកដោយសារនាងមានការឈឺចាប់ ទើបនាងទៅនិយាយរឿងនេះប្រាប់អ៊ុំស្រីក៏បែកធ្លាយតែម្ដង។
លោកសេង លុច បានបញ្ជាក់ថា ដោយមានការភិតភ័យនាពេលនោះ ទើបអ៊ុំស្រីរបស់នាង បានសុំឲ្យអ្នកភូមិជួយពិនិត្យប្រដាប់ភេទ ឃើញមានភាពដាច់រលាត់ទើបគាត់រាយការណ៏និងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យ ដែលជាបងជីដូនមួយក្មេងស្រីរងគ្រោះភ្លាមៗតែម្ដង។
ជនសង្ស័យឈ្មោះ ចិន សុខជា បានសារភាពនូវទង្វើរបស់ខ្លួនទៅលើប្អូនស្រីជីដូនមួយ ក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបឋម នៅប៉ុស្ដ៏រដ្ឋបាល។ លោក សេង លុច បានបញ្ជាក់ដែរថា ពេលនេះមន្ត្រីជំនាញ នៃអធិការស្រុក បាននិងកំពុងសួរនាំជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ