ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បានកែច្នៃរំសេវ សម្រាប់ផលិតជាគ្រាប់កាំភ្លើងទុកបាញ់សត្វ តែខុសបច្ចេកទេស ពេលកំពុងស្លលើចង្ក្រាន បណ្ដាលឱ្យផ្ទុះរងរបួសពេញខ្លួន កាលពីវេលាម៉ោង០៣ និង២៥នាទីរសៀលថ្ងៃទី២០ កញ្ញា កើតឡើងនៅចំណុចអណ្តូងអង្គ្រង ស្ថិតក្នុងភូមិបាសាក់ ឃំុបាសាក់ ស្រុករុក្ខគិរី ។
បុរសរពឹសដៃរូបនេះ ឈ្មោះមុំ ចាន់ធី អាយុ៣៣ឆ្នាំ ជាអ្នកធ្វើចំការ រស់នៅចំណុចខាងលើ ។ បើតាមសមត្ថកិច្ចបាននិយាយថា បុរសនេះ បានប្រើប្រាស់វត្ថុធាតុដើមជាច្រើនប្រភេទ យកទៅស្លក្នុងឆ្នាំងកែច្នៃ
ធ្វើជារំសេវ ដើម្បីផលិតជាគ្រាប់កាំភ្លើង ទុកបាញ់សត្វព្រៃ ។ ប៉ុន្តែពេលកំពុងស្លនៅលើចង្ក្រាន ស្រាប់តែគ្រឿងផ្សំរំសេវនោះបានផ្ទុះបាចសាចចេញរាងកាយនាំឲ្យរងរបួសពេញខ្លួន ។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ ។ សមត្ថកិច្ចបានប្រាប់ថា គេមិនទាន់ដឹងថា តើបុរសនោះបានព្យាយាមផលិតរំសេវធ្វើគ្រាប់កាំភ្លើង ដោយផ្សំពីវត្ថុអ្វីខ្លះនោះទេ តែគេឃើញមានសម្ភារជាច្រើន នៅកន្លែងកើតហេតុ។ មន្ត្រីជំនាញកំពុងត្រូតពិនិត្យវត្ថុតាង និងសម្ភារទាំងនោះហើយ ក្រោយពីបានបញ្ជូនបុរសរូបនោះ ទៅកាន់មន្ទីរពេទ្យ ។

ចែករំលែកព័តមាននេះ