ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះក៏​​ដោយសារ​​ផ្អើលតៗ​គ្នា រឿង​សង់ស្ពានឆ្លងទន្លេសេកុង១​ទៀត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​មាន​ដំណឹង​លេចឮ​ថា នឹង​មានការ​ធ្វើ​ផ្លូវ​និង​ស្ពាន​១​ទៀត​ ឆ្លងកាត់​ទន្លេសេកុង ស្រាប់តែ​មាន​ជន​មួយ​ចំនួន និង​មន្ត្រីរាជការ​មួយ​ចំនួន​តូច បាន​ធ្វើការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជាក​ម្ម សិ​ទិ្ធ ដោយ​មាន​ដាំ​បង្គោលរបង​ឈើ​និង​ថ្ម…

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​មាន​ដំណឹង​លេចឮ​ថា នឹង​មានការ​ធ្វើ​ផ្លូវ​និង​ស្ពាន​១​ទៀត​ ឆ្លងកាត់​ទន្លេសេកុង ស្រាប់តែ​មាន​ជន​មួយ​ចំនួន និង​មន្ត្រីរាជការ​មួយ​ចំនួន​តូច បាន​ធ្វើការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជាក​ម្ម
សិ​ទិ្ធ ដោយ​មាន​ដាំ​បង្គោលរបង​ឈើ​និង​ថ្ម ព្រមទាំង​ដំណាំ​ខ្លះ​ៗ ​តែ​ត្រូវ​បាន​កម្លាំង​នៃ​គណៈកម្មការ​ចម្រុះ​របស់​រដ្ឋបាល​ខេត្ត​ធ្វើការ​រុះរើ ។

ការ​ចុះ​ទៅ​ដក​បង្គោល​ដែល​ដាំ​លើ​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ
កញ្ញា នៅ​ចំណុច​អី​ប៊ូ​ក ក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ដឹកនាំ​ដោយ​លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត ដែល​មាន​កម្លាំង​របស់​មន្ទីរ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ មន្ត្រី​អធិការកិច្ច មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ
កម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ។

លោក អន ចាន់​សុ​ជាតិ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បានឱ្យ​ដឹង​ថា ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ខាងលើ​គឺ​មាន​ទំហំ​ក្បាលដី​១.៥០០​ម៉ែត្រ ដែល​ពី​មុន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​អតីត​ក្រុមហ៊ុន សុខ ហេង ដែល​រាជរដ្ឋាភិបាល​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ស្រាប់តែ​ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​រុករាន​ចាប់​ជា​កម្មសិទ្ធិ ហើយ​ត្រូវ​អាជ្ញាធរ​ខេត្ត​ធ្វើការ​រុះរើ ។

លោកនាយ​រង​ខណ្ឌ​បន្ត​ថា ចាប់ពី​ចំណុច​អី​ប៊ូ​ក ក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន ការ​ទន្ទ្រាន​ដី​មាន​ចំនួន​៩​ចំណុច ក្នុង​នោះ​មាន​៣​ចំណុច​សង់​កូនខ្ទម និង​មាន​ដាំ​ដំណាំ​ផ្សេង​ៗ ដែល​កូនខ្ទម​ទាំង​៣​នេះ មន្ត្រី​ជំនាញ​បង្ក​សំណុំ រឿង​ទៅ​តុលាការ​រកមុខ​ម្ចាស់​មក​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ហើយ​រុះរើ​ចេញ ។ មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ឱ្យ​ដឹង​ថា ពី​មុន​ទីនោះ​គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សុខ ហេង ដើម្បី
​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដែល​រដ្ឋ​បាន​សម្បទាន​ចំនួន​៧.៤០០​ហិ​កតា ហើយ​មិន​ធ្វើការ​អភិវឌ្ឍ​ក៏​ត្រូវ​បាន​ដកហូត​កាត់​មក​នៅ​សល់​៦២០​ហិ​កតា ។

ក្រោយមក​ទៀត ទោះ​ក្រុមហ៊ុន សុខ ហេង សល់​ដី​៦២០​ហិ​កតា ក៏​គ្មាន​ការ​អភិវឌ្ឍ​អ្វី​សោះ ទើប រាជរដ្ឋាភិ បាល​បាន​ដក​ដី​ទាំងនោះ​មក​វិញ​ជា​សម្បត្តិ​រដ្ឋ​ទាំងស្រុង ។លោក មិ​ញ ស៊ីចាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានឱ្យ​ដឹង​ថា មន្ត្រី​នៃ​មន្ទីរ​សាមី​និង​រៀបចំ​ចុះបញ្ជី​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ហ៊ុម​ព័ទ្ធ​រួច​ប្រគល់​ជូន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​អ្នកគ្រប់គ្រង ។

លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត មាន​ប្រសាសន៍​ថា ក្រោយ​ពី​ចុះ​ដកហូត​បង្គោលរបង និង​លើក​ស្លាក​ដើម្បី​ចៀសវាង​ការ​ទន្ទ្រាន​ដី​ជា​បន្ត​ទៀត លោក​នឹង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ចុះ​ល្បាត​រៀង​រាល់​១​ស​ប្តា​ហ៍ម្ត​ង បើ​ឃើញ​មាន​ករណី​រុះ​រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ទៀត នោះ​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ