ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ?…ក្នុង​ខេត្តពោធិ៍សាត់​មាន​ភ្នំ​ប៉ុន្មាន?ឈ្មោះ​ភ្នំ​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កោះសន្តិភាពបាន​ព្យាយាម​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ដើម្បី​ឱ្យ​ដឹង​ថា ​នៅក្នុង​ខេត្តពោធិ៍សាត់​ មាន​ភ្នំ​ប៉ុន្មាន ? ឈ្មោះ​ភ្នំ​អ្វីខ្លះ ? ព្រោះ​ពេល​ទៅ​ដល់​ខេត្តពោធិ៍សាត់​មើលទៅ​ទិស​ណា​ ក៏​ឃើញ​សុទ្ធតែ​ភ្នំ​គ្របដណ្តប់​…

ខេត្តពោធិ៍សាត់ ៖ កោះសន្តិភាពបាន​ព្យាយាម​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ដើម្បី​ឱ្យ​ដឹង​ថា ​នៅក្នុង​ខេត្តពោធិ៍សាត់​ មាន​ភ្នំ​ប៉ុន្មាន ? ឈ្មោះ​ភ្នំ​អ្វីខ្លះ ? ព្រោះ​ពេល​ទៅ​ដល់​ខេត្តពោធិ៍សាត់​មើលទៅ​ទិស​ណា​ ក៏​ឃើញ​សុទ្ធតែ​ភ្នំ​គ្របដណ្តប់​ គួរ​ឱ្យ​គយគន់ ។

ពិតមែន​ មិន​សុ​ក្រិត​១០០ភាគរយ​ក្តី ក៏​អាច​សន្មត​ថា​ ជា​ឯកសារ គ្រាន់បើ​ជាង​រដ្ឋអំណាច​ខេត្ត រដ្ឋអំណាច​ស្រុក​ខ្លះ​អត់​បានដឹង អត់​បាន​ស្រាវជ្រាវ​ជា​ឯកសារ​ដែរ ។ គ្រាន់តែ​ខេត្តពោធិ៍សាត់​មួយ​ មានឈ្មោះ​ភ្នំ​ជិត​១០០​ឯណោះ ដែល​កោះសន្តិ​ភាព​បាន​​​ស្រាវជ្រាវ ។ នៅ​តាម​បណ្ដា​ខេត្ត​នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជាភាគ
​ច្រើន​​សុទ្ធតែ​មាន​ភ្នំ ហើយ​ភ្នំ​នីមួយ​ៗ​សុទ្ធតែ​មានឈ្មោះ​សម្គាល់ និង​ខ្លះ​ទៀត​ មាន​ប្រវត្តិ​រឿងនិទាន​ផ្សេង​ៗ
​គ្នា ។

ឈ្មោះ​ភ្នំ​នីមួយ​ៗ​ គេ​ដាក់​ទៅ​តាម​រូបរាង​ភ្នំ ទៅ​តាម​រុក្ខជាតិ​ដែល​ដុះ​នៅ​ទីនោះ​ច្រើន និង​តាម​ប្រវត្តិ​រឿង​និទាន​​ជាដើម ។ ថ្មភ្នំ​ខ្លះ ​ជា​វត្ថុធាតុដើម​សម្រាប់​យក​ទៅ​ធ្វើ​ស៊ីម៉ងត៍​ដ៏​សំខាន់ ហើយ​ភ្នំ​ខ្លះ​មាន​ទឹកជ្រោះ មាន​ដើមឈើ​ម្លប់​ត្រឈឹងត្រឈៃ ទេសភាព​ស្អាត បានជា​កន្លែង​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ផង​ដែរ ។ ឈ្មោះ​ភ្នំ​នីមួយ​ៗ​ល្អ ពីរោះ និង​គួរ​ឱ្យ​ចង​ចាំ ។

នៅ​ខេត្តពោធិ៍សាត់​ តាម​ការ​រាប់​ត្រួស​ៗ​មានឈ្មោះ​ភ្នំ​ ដែល​គេ​ស្គាល់​រហូត​ដល់​ទៅ​៩២​ភ្នំ​ឯណោះ នៅ​មាន​ភ្នំ​ច្រើន​ទៀត​ដែល​គ្មាន​អ្នក​ស្គាល់ គ្មាន​អ្នក​ស្រាវជ្រាវ​អភិរក្ស និង​គ្មាន​អ្នក​ទៅ​ដល់ ។ នៅ​ក្រុង​ពោធិ៍សាត់​មាន​ភ្នំ​ចំនួន​៤​គឺ​៖ ភ្នំ​ទ្រព្យ ភ្នំ​បរ​វង្ស ភ្នំ​ថ្ម​បី​ដុំ និង​ភ្នំ​រលាប ។

ស្រុក​បាកាន​មាន​ភ្នំ​ចំនួន​៣​គឺ​៖ ភ្នំ​ឈ្នាន់​រនាស់ ភ្នំ​រកា​ចោល និង​ភ្នំ​ពិន ។ នៅ​ស្រុក​ក្រគរ​មាន​ភ្នំ​ចំនួន​១២​គឺ​៖ ភ្នំ​ប្រិ​យ៍ ភ្នំ​លាំង​ត្រាច ភ្នំ​បាយ​ឃ្លះ ភ្នំ​កាច់ចង្កូត ភ្នំ​គុក ភ្នំ​ខ្នង​ដំរី ភ្នំ​ថ្មសំលៀង ភ្នំ​តា​ប៉ា​ង ភ្នំ​ថ្ម​ក្រហម ភ្នំ​ហែ​ផ្កា ភ្នំ​ខ្នង​ជាស និង​ភ្នំ​ផ្នូ​ក ។

នៅ​ស្រុក​ភ្នំក្រវាញ​មាន​ចំនួន​៤១​គឺ​៖ ភ្នំ​យាម​ន​ង្គា​ល់ ភ្នំ​ទ្វារ​ក្នុង ភ្នំ​ឡាយ​ភេទ ភ្នំ​កែវ ភ្នំ​បាក់​ត្រា ឬ​ភ្នំ​បាត់​ត្រា ភ្នំ​កន្ទ្រុំ ភ្នំរ​កាត ភ្នំ​ត្រប់ ភ្នំ​អាង​ម្នាស់ ភ្នំ​តាងរ៉ាង ភ្នំ​គោ​បៅ​មេ ភ្នំ​សូត្រ ភ្នំ​អា​រ៉ៃ ភ្នំ​ថ្មដែកកេះ ភ្នំ​ខ្នង​ព្រះ​អង្គ ភ្នំ​ពេជ្រ​ស្លា ភ្នំ​ស័ង្កសី ភ្នំ​ផ្ទៃមេឃ ភ្នំ​ច្បាំង ភ្នំស្រួច ភ្នំ​យ៉​ន ភ្នំ​ស្លា​ស់ ភ្នំ​ស្ពុង ភ្នំ​តា​ភោគ ភ្នំ​វែ​ន​សែន ភ្នំ​បញ្ចុះ​ព្រះ ភ្នំ​កោះ​ស្រូល ភ្នំ​ល្អាង​ទឹក​ស្រក់ ភ្នំ​លោក ភ្នំ​ដា​លួង ភ្នំ​អន្លង់​កន្ធាយ ភ្នំ​អំពុះ ភ្នំ​ទឹក ភ្នំ​ខ្នង​ស្រែ​លា​ច ភ្នំ​កម្រង ភ្នំ​សំឡាញ ភ្នំ​សំ​ឡិ​ត ភ្នំ​តា​ម៉ាច ភ្នំ​ឥសី​ប្រោសសត្វ ភ្នំ​ប្រាក់ និង​ភ្នំ​បាក់ ។

នៅ​ស្រុក​វាល​វែង​មាន​ចំនួន​៣២​ភ្នំ​គឺ​៖ ភ្នំ​ចិន​យំ ភ្នំ​តា​គ្រី ភ្នំ​ទំព័រ ភ្នំ​១០០៥ ភ្នំ​ស្វា​រអិល ភ្នំ​ក្រឡឹង ភ្នំ​ស្ទឹង​ក្បាល​បី ភ្នំ​ចំការ​រួម ភ្នំ​ប្រ​មួ​ង ភ្នំ​ដោះ​ក្រមុំ ភ្នំ​តា​អើត ភ្នំ​សំរោង ភ្នំ​ថ្ម​អង្គប់ ភ្នំ​អំបែងថ្ងៃ ភ្នំ​អង្គត់ ភ្នំ​ខ្មោច ភ្នំ​សំ​កុស ភ្នំ​ឧិ​រាល់ ភ្នំ​ម្ទេស ភ្នំ​ក​ន្ទុ​ង​រឹម ភ្នំ​នាង​ខ្មៅ ភ្នំ​ព្រ​ហ​ស្ថ​ក្បាល ភ្នំ​ខ្ចៅ ភ្នំ​ស្រល់ ភ្នំក្រវាញ ភ្នំ​ព្រាល ភ្នំ​ទង់ជាតិ ភ្នំ​ដំរី​ផុង ភ្នំ​តា​កូយ ភ្នំ​គ្រញូង និង​ភ្នំ​ពុង​មាស ។

ឈ្មោះ​ភ្នំ​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ដែល​បាន​រៀបរាប់​នេះ​ សង្ស័យ​មិន​ទាន់​អស់​ទេ​ គឺ​អាច​នៅ​មាន​ច្រើន​ទៀត ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នីមួយ​ៗ​ និង​មន្ត្រី​ជំនាញ​មិន​អាច​ស្គាល់​អស់​ទេ ដោយសារ​មិនសូវ​ចាប់អារម្មណ៍​ទៅ​លើ​ការងារ​នេះ ព្រោះ​ពេល​កោះសន្តិភាព​សុំ​សួរ​ម្តង​ៗ មិន​ដែល​ឆ្លើយ​រួច​ឡើយ ។ ឈ្មោះ​ភ្នំ​ទាំង​អស់នេះ ​បាន​ផ្ដល់​ដោយ​លោក ជិន លី និង​លោក ឈឹ​ម ណឹ​ម អតីត​ជា​ទាហាន​ខ្មែរក្រហម​ដែល​លោក​ទាំង​ពីរ​ធ្លាប់​រស់នៅ​ក្នុង​ព្រៃ ស្គាល់​គ្រប់​ភូមិសាស្ត្រ​កាលសម័យ​សង្គ្រាម គឺ​ខ្មែរក្រហម​ស្គាល់​អស់​ភ្នំ​ដែល​ពួក​គេ​រស់នៅ ព្រមទាំង​បាន​ពី​អ្នក​ភូមិ​ដែល​រស់នៅ​ជិត​ភ្នំ ។

កោះសន្តិភាព​បាន​ព្យាយាម​សួរ​យក​ព័ត៌មាន​ពី​អាជ្ញាធរ​តាម​ស្រុក​នីមួយ​ៗ​ក្នុង​ខេត្ត​ដែរ ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ស្រុក​ណាមួយ​ដឹង​អស់ពី​ចំនួន​ភ្នំ​ក្នុង​អាណាចក្រ​របស់​ខ្លួន​ទេ គេ​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​ពី​ភ្នំ​ដែល​មាន​ក្នុង​ទឹកដី​ស្រុក ដែល​គាត់​កំពុង​គ្រប់គ្រង ។ បើ​អាជ្ញាធរ​ស្រុក​អត់​ដឹង​ថា ស្រុក​របស់​ខ្លួន​មាន​ភ្នំ​ប៉ុន្មាន​ផង ទម្រាំ​អាជ្ញាធរ​ខេត្ត​ទៀត​កាន់​តែង​ងិ​ត​ឈឹង​ហើយ ។ មាន​តែ​រដ្ឋអំណាច​ឃុំ​ទេ ដែល​ខ្លះ​បានដឹង​ថា ឃុំ​របស់​ខ្លួន​មាន​ភ្នំ​ប៉ុន្មាន​ឈ្មោះ​អ្វីខ្លះ ។ ចំណែក​មន្ទីរ​ជំនាញ​មួយ​ៗ​ក៏​កាន់តែ​មិន​បាន​យកចិត្តទុកដាក់​ស្រាវជ្រាវ កត់ត្រា​ពី​បរិមាណ​ភ្នំ​ដែល​មាន​ក្នុង​ខេត្ត​ដែរ ។ ភ្នំ​ខ្លះ​មាន​រូង​អាថ៌​កំបាំង មាន​ប្រាសាទបុរាណ មាន​ទឹកធ្លាក់ ។​ល​។ កាន់តែ​លែង​ដឹង ព្រោះ​គ្មាន​ការ​ស្រាវជ្រាវ អភិរក្ស ។

ឱ ! ម្ចាស់​ទឹក​ម្ចាស់​ដី ម្ចាស់​ព្រៃ​ព្រឹក្សា​ខេត្ត​-​ស្រុក​ក្នុង​នគរ​ពារាណសី​យើង​អើយ​…​ភ្នំ​ទាំងឡាយ​អាច​ពោរពេញ​ដោយ​សម្បត្តិ​មហាសាល​…​ហេតុ​អ្វី​គ្មាន​ការ​យកចិត្តទុកដាក់​ដល់ ម្ល៉ឹង ? ដល់​អុ​ី​ចឹ​ង​ទៅ អ្វី​ៗ​ដែល​មាននៅ​តាម​បណ្តា​ភ្នំ​វារ​លាយ​ទៅ​ហោង ។

កោះសន្តិភាព​មិន​ចង់​និទានរឿង «​លោក​សេដ្ឋី​ប្រើ​អា​ជ័យ​ឱ្យ​ចាំចំការ »​ទេ ។ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​មន្ត្រី​មូលដ្ឋាន​ដ៏​អង់អាច​របស់​យើង​ស្ទើរ​ទូ​ទាំង​នគរ ។ អភិបាលស្រុក ក្នុងស្រុក​មួយ​ៗ​មាន​ច្រើន​នាក់ ។ អភិបាល​ក្នុង​ខេត្ត​មួយ​ៗ​ក៏​មាន​ច្រើន​នាក់​ដែរ ម៉េច​មិន​ស្រាវជ្រាវ ធ្វើ​ស្ថិតិ​ភ្នំ​ធម្មជាតិ​ទាំងឡាយ ដែល​រីក​ស្គុះស្គាយ​ក្នុង​អាណាចក្រ ដែល​អស់លោក​ត្រួតត្រា​ផង ? ឬ​គិត​ថា វា​គ្មាន​ផលប្រយោជន៍ វា​មិន​ចំណេញ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ